តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ផ្អែកលើ៤ចំណុចនេះ ទើបក្រសួងអប់រំមិនទាន់បើកឲ្យសិស្សចូលរៀនវិញ

    ផ្អែកលើ៤ចំណុចនេះ ទើបក្រសួងអប់រំមិនទាន់បើកឲ្យសិស្សចូលរៀនវិញ

    ទោះ​បី​ជាមា​ន​ការ​លើក​សំណូមពរ​ពី​ស្ថាប័ន​ផ្សេងៗ​ឲ្យ​បើក​ដំណើរ​ការ​សាលារៀន​វិញ នៅ​សប្តាហ៍ទី៤ នៃ​ខែឧសភា ឬ​ដើមខែ​មិថុនា ឆ្នាំ២០២០ ក្តី តែ​ក្រសួង​អប់រំ មិន​ឯកភាព​នឹង​សំណូមពរ​ទាំង​នោះ​ឡើយ។

    ក្នុង​លិខិត​ដែល​ក្រសួងអប់រំ យុវជន និងកីឡា ផ្ញើ​ជូន​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បាន​បញ្ជាក់ថា “ខ្ញុំបាទ​យល់​ឃើញ​ថា គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ គួរ​បន្ត​ពន្យារ​ពេល​ក្នុង​ការ​បើក​ដំណើរ​ការ​ឡើង​វិញ ដើម្បី​តាមដាន​ស្ថានភាព​នៃជំងឺ COVID-19 កុំ​ឲ្យ​មាន​ការ​ឆ្លង​ក្នុង​សហគមន៍ ជា​ពិសេស​បង្ការ​រលកទី២”

    ការ​បន្ត​ពន្យារ​ពេល​បើក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​នេះ ក្រសួងអប់រំ យុវជន និងកីឡា ឈរ​លើ​មូលដ្ឋាន​សំខាន់ៗ ៤ចំណុច​ខាងក្រោម​នេះ។

    ១. ជំងឺ COVID-19 នៅ​តែ​បន្ត​រីករាលដាល​ខ្លាំង​ឡើងៗ​នៅ​លើ​ពិភពលោក។

    ២. តាម​សន្និសីទ​សារព័ត៌មាន​របស់​ក្រសួង​សុខាភិបាល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ទោះបី​ប្រទេស​កម្ពុជា​អាច​គ្រប់គ្រង​បាន ដោយ​មិន​មាន​ករណី​វិជ្ជមានថ្មី វីរុស COVID-19 អស់​រយៈពេល​១ខែ និង​មាន​អ្នក​ជា​សះស្បើយ​ជិត១០០% ហើយ​មិន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ក៏ដោយ ក៏​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ប្រសិន​បើ​មិន​បន្ត​អនុវត្ត​វិធានការពារ​ដែល​រដ្ឋាភិបាល ក្រសួងសុខាភិបាល និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ដាក់​ចេញ​កន្លង​មក។

    ៣. ដើម្បី​ការពារ​អាយុ​ជីវិត សិស្ស និស្សិត និង​ដើម្បី​បន្ត​និរន្តភាព​នៃ​ការសិក្សា ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​យន្តការ​នៃ​ការសិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាច្រើន​ទម្រង់។

    ៤. ការ​ពន្យារ​ពេល​បើក​ដំណើរ​ការ​សាលារៀន​ឡើង​វិញ​នេះ ផ្តោត​លើ​ទិដ្ឋភាព​បច្ចេកទេស និង​ទិដ្ឋភាពន​យោបាយ។ ជា​លក្ខណៈ​បច្ចេកទេស​ថ្នាក់រៀន​កម្ពុជា​មាន​ទំហំធំ សិស្ស​ពី៥០-៦០នាក់ ដែល​មិន​អាច​អនុវត្ត​ស្តង់ដារ​វិធានការ​ការពារ​របស់​អង្គការ​សុខភាព​ពិភពលោក ដូចជា​ការ​រក្សា​គម្លាត និង​កា​របង្រួម​ថ្នាក់​ឲ្យ​នៅ​ត្រឹម ២០នាក់/ថ្នាក់​បាន។
    ការ​បើក​សាលារៀន​ឡើង​វិញ​លឿន​ពេក ជា​ការ​ប្រថុយ​នឹង​រលកទី២ នឹង​ធ្វើឲ្យ​សិក្សានុសិស្ស​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង ហើយ​សាលារៀន​អាច​ក្លាយ​ទៅ​ជា​ប្រភព​ចម្លង​នៃ​ការ​ឆ្លង​ចូល​សហគមន៍ ក្នុង​ករណី​មាន​ការ​ផ្ទុះឡើង​ដោយ​ចៃដន្យ​ណាមួយ។ ក្នុង​ចំណោម​ប្រទេស១៨៦ លើ​សាកលលោក​ដែល​បាន​បិទ​សាលារៀន មាន​តែ​៩ប្រទេស​ប៉ុណ្ណោះ ដែល​ប្រកាស​បើក​សាលារៀន​ឡើង​វិញ។

    ចុង​បញ្ចប់ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បញ្ជាក់​ថា យើង​មិន​គួរ​ប្រថុយ​ប្រថាន​ខ្លាំង​ពេក​ឡើយ កំហុសមួយ​នៃ​ប្រទេស​សិង្ហបុរី គឺ​ការ​បណ្តោយ​ឲ្យ​ជំងឺ​នេះ​ឆ្លង​ចូល​សាលារៀន និង​អន្តេវាសិកដ្ឋានកម្មករ ដែល​ធ្វើ​ឲ្យ​សភាពការណ៍​គ្រប់គ្រង​លែង​បាន។ យើង​គួររង់ចាំ​មើល​សភាពការណ៍​វិវត្តបន្ត​ទៀត ហើយ​សម្រេច​ចិត្ត​បើក​សាលារៀន​វិញ​នៅ​ចុង​ឆ្នាំ២០២០ ក៏​មិន​យឺត​ពេក​ដែរ។

    ខាងក្រោម​នេះ​ជា​ខ្លឹមសារ​លម្អិត ដែល​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា ដាក់​សំណើ​សុំទៅ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បន្ត​ពន្យារ​ពេល​បើក​គ្រឹះស្ថាន​សិក្សា។

    COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 13/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: