home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

WHO៖ អ្នកឆ្លងវីរុស COVID-19 មិនចេញរោគសញ្ញាសោះ កម្រនឹងចម្លងទៅអ្នកដទៃ

WHO៖ អ្នកឆ្លងវីរុស COVID-19 មិនចេញរោគសញ្ញាសោះ កម្រនឹងចម្លងទៅអ្នកដទៃ

អ្នក​ឆ្លង​ជំងឺបង្កដោយ​វីរុស​ COVID-19 ដែល​មិន​មានចេញ​រោគសញ្ញា​សោះ​គឺ​ទំនងជាកម្រ​នឹង​ចម្លង​ទៅ​អ្នកដទៃណាស់​។ នេះជាការ​លើកឡើង​របស់​លោកស្រី​ Maria Van Kerkhove ជា​អ្នក​ដឹកនាំ​ការ​ឆ្លើយតប​នឹងវីរុស​ COVID-19 និង​ជំងឺ​ឆ្លង​របស់​អង្គការ​សុខភាព​ពិភពលោក​ កាល​ពី​ថ្ងៃ​ទី៨ ខែ​មិថុនា។

តាម​​របាយការណ៍​របស់​ប្រទេស​ជាច្រើន​ទាក់ទង​នឹង​ការ​តាមដាន​ករណី​អ្នក​ឆ្លងវីរុស​​មិន​មានចេញ​​រោគសញ្ញា គឺ​មិន​បាន​រកឃើញ​ថា​មាន​ការ​ចម្លង​ទៅ​បុគ្គល​ផ្សេង​ទេ។ សម្រាប់​ករណី​អ្នក​ឆ្លង​មិន​មាន​រោគសញ្ញា​សោះនេះដែរគឺមិន​មាន​អាការៈក្ដៅខ្លួន ក្អក ឬពិបាក​ដក​ដង្ហើមគួរឲ្យ​កត់សម្គាល់នោះទេ ហើយ​បើសិនជា​ធ្លាក់ខ្លួន​ឈឺ​ភាគច្រើន​អ្នកទាំងនោះ​គឺ​មាន​ស្ថាន​ភាព​​​ជំងឺ​ស្រាល។

ចំពោះអ្នក​ឆ្លង​វីរុស COVID-19 ​នេះអាច​នឹង​មិន​មាន​រោគសញ្ញាសោះ​​ហើយ​មាន​ស្ថានភាព​ជំងឺ​ស្រាល​ ឬ​អាចមាន​រោគសញ្ញា​ដែល​មិន​បញ្ជាក់​ឲ្យ​ដឹង ឬ​មួយ​ពួកគេ​អាច​មិន​ទាន់​ចេញ​រោគសញ្ញា​។ ការ​មិន​មានរោគសញ្ញា​គឺ​ខុស​គ្នា​ពី​​ការ​មិន​ទាន់​ចេញ​រោគសញ្ញា​ដោយ​ការ​មិន​មាន​រោគសញ្ញា​មាន​ន័យ​ថា​អ្នក​ជំងឺ​ឆ្លង​វីរុស​តែ​មិន​មាន​ចេញ​រោគសញ្ញា​អ្វី​ទាំងអស់ ប៉ុន្តែ​ការ​មិន​ទាន់ចេញ​រោគសញ្ញា​​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​ដែល​មិន​ទាន់​ចេញ​រោគសញ្ញា​អ្វីមួយ។

ការសិក្សា​មួយ​កាល​ពី​ខែ​មេសា​បាន​លើក​ឡើង​ថា​អ្នក​ឆ្លង​វីរុស​នេះ​ចាប់ផ្ដើម​ចម្លង​​ពី​ពីរ​ទៅ​បី​ថ្ងៃ​មុន​ចេញ​រោគសញ្ញា។ បន្ថែម​ពី​នេះ​ទៀត​ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក​បាន​ប៉ាន់ស្មាន​ថា​៤០%​នៃ​ការ​ចម្លង​វីរុស​នេះ​គឺ​កើត​មុន​​ពេល​អ្នក​ឆ្លង​វីរុស​ចាប់ផ្ដើមធ្លាក់​ខ្លួន​ឈឺ។ អ្នក​ជំងឺ​ទាំង​នោះ​​បាន​ចម្លង​វីរុស COVID-19 ទៅ​អ្នកដទៃ​មុន​នឹង​ពួកគេ​ចេញ​រោគសញ្ញា។

ការ​បែងចែក​ភាព​ខុសគ្នា​រវាង​អ្នក​មិន​មាន​រោគសញ្ញា​សោះ ​អ្នក​មិន​ទាន់​ចេញ​រោគសញ្ញា​ និង​អ្នក​ចេញ​រោគសញ្ញា​ដែល​មិន​បញ្ជាក់​ឲ្យ​ដឹង​ ឬ​ស្រាល គឺ​សំខាន់​ណាស់។ ម៉្យាង​ទៀត​ ការ​តាម​ដានពី​ការ​ប៉ះពាល់អ្នក​ផ្ទុកវីរុសនេះ​នៅកោះ​​តៃវ៉ាន់ ក៏​ដូចជា​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​ថា​អ្នក​មិន​មាន​រោគសញ្ញា​សោះ​គឺ​កម្រ​នឹង​ចម្លង​ទៅ​អ្នក​ដទៃ​ណាស់។

ការសិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​រកឃើញ​ទៀត​ថា​ការ​ចម្លង​នេះ​​តែង​កើត​មាន​មុន ឬ​នៅ​ថ្ងៃ​ដែលអ្នកផ្ទុកវីរុស​​ចេញ​រោគសញ្ញា​ដំបូង​។ ការ​សិក្សា​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ក៏​បាន​បញ្ជាក់​ទៅ​លើ​ការ​ចម្លង​មុន​ចេញ​រោគសញ្ញា​ដែរ ហើយ​បាន​ណែនាំ​ថា​អ្នក​ដែល​មិនមាន​អាការៈ​អ្វី​មិន​ប្រាកដ​ថា​មិន​អាច​ចម្លង​វីរុស​នេះ​ទេ។ ដូចនេះ​ហើយ​វិធានការណ៍​តាមដាន និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​គួរ​អនុវត្ត​តាម​បណ្ដា​ប្រទេសនានា។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://edition.cnn.com/2020/06/08/health/coronavirus-asymptomatic-spread-who-bn/index.html

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 09/06/2020
ត្រួតពិនិត្យដោយ គឹម កាណែល
x