home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ម៉ាស ស្រោមដៃ និងកាកសំណល់ផ្សេងទៀតពី COVID-19 កំពុងបំពុលសមុទ្រ

ម៉ាស ស្រោមដៃ និងកាកសំណល់ផ្សេងទៀតពី COVID-19 កំពុងបំពុលសមុទ្រ

គិត​ចាប់ពី​ចុង​ខែ​កុម្ភៈ ដល់​ពាក់កណ្ដាល​ខែមេសា​ឆ្នាំ​២០២០​នេះ​ ប្រទេស​អង់គ្លេស​មាន​កាកសំណល់​ឧបករណ៍​ការពារ​ខ្លួន​ពី​ COVID-19 ដូចជាម៉ាស ស្រោម​ដៃ និង​បរិក្ខាផ្សេងទៀតជាង​១ពាន់លាន​បាន​បញ្ចេញ​ចោល​ ដែល​ការ​កើន​ឡើង​នៃ​សំណល់​ពី​បរិក្ខាទាំងនេះ​បង្ក​ជា​ក្ដីបារម្ភច្រើន​ដល់​ដល់បរិស្ថាន​ពិភព​លោក។​

ជារៀងរាល់ថ្ងៃ នៅ​ក្នុង​ប្រទេស​អង់គ្លេស​តែឯង​​មាន​ស្រោមដៃ និង​ម៉ាស​ដែល​គេ​ប្រើ​ហើយ​បោះចោល​រាប់លាន​។ រឿងនេះហើយ​​ដែល​ធ្វើឲ្យ​អ្នក​អភិរក្ស​បរិស្ថាន​ជុំវិញ​ពិភពលោក​កំពុង​ប្រកាស​អាសន្ន​ទាក់ទង​នឹង​ផលិតផល​ប្រើតែ​​ម្តង​ទាំង​នេះ​ថា​តើ​របស់​ទាំងនេះ​នឹង​ទៅ​កន្លែង​ណា​ក្រោយ​ពេល​គេ​បោះចោល។

ម៉ាស ស្រោមដៃ ​សំបក​ដប​ទឹក​លាងដៃ​ និង​កាកសំណល់​ផ្សេងៗ​ទាក់ទង​នឹង​ការ​ការពារ​វីរុស​កូរ៉ូណា​គឺ​ត្រូវ​បាន​រកឃើញ​នៅ​បាត​សមុទ្រ និង​នៅ​លើ​ឆ្នេរ​ដែល​នេះ​ក៏​ជា​បញ្ហា​មួយ​​។ កាលពី​ខែ​កុម្ភៈ អង្គការ​អភិរក្សសមុទ្រ OceansAsia បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​កើន​ឡើង​នៃ​ម៉ាស​ដែល​បាន​រកឃើញ​អំឡុងពេល​គេ​ស្វែងរក​ផលិតផល​ប្លាស្ទិក​បំពុល​បរិស្ថាន។ ម៉ាស​ជាច្រើន​បាន​រកឃើញ​នៅ​កោះ Soko ​នៅ​ទីក្រុង​ហុងកុង។

ជា​រៀងរាល់ឆ្នាំ​មាន​ប្លាស្ទិក​ប្រមាណ​៨លាន​តោន​បាន​ហូរ​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ដែល​បន្ថែម​ទៅ​លើ​ចំនួន​ដែល​គេ​ប៉ាន់ស្មាន​ថា​មាន​១៥០លាន​តោន​នៅ​ក្នុង​បរិស្ថាន​សមុទ្រ​រួចស្រេចទៅ​ហើយ​។ ការសិក្សា​មួយ​បាន​សិក្សា​តែ​​នៅ​ប្រទេស​អង់គ្លេស​មួយ​ ប្រសិន​ជា​មនុស្ស​ម្នាក់​ប្រើ​ម៉ាស​មួយ​ក្នុង​មួយ​ថ្ងៃ​រយៈពេល​មួយ​ឆ្នាំ នោះ​នឹង​បន្ថែម​៦៦ ០០០​តោន​នៃ​កាកសំណល់​ពុល​ និង​៥៧ ០០០​តោន​នៃ​ប្លាស្ទិកចូល​ក្នុង​សមុទ្រ។

អ្នក​ដឹកនាំ​ និង​អ្នក​នយោបាយ​សុទ្ធ​តែ​ដឹង​ពី​បញ្ហា​នេះ​ ដែលជា​​បញ្ហា​​ត្រូវមាន​ការ​​ដោះស្រាយ។ លោក Zac Goldsmith មន្ត្រី​ក្រសួង​បរិស្ថាន ស្បៀងអាហារ និង​កិច្ចការ​ជនបទ​នៅ​ប្រទេស​អង់គ្លេស​បាន​លើក​ឡើង​ថា​សេដ្ឋកិច្ច​មហាសមុទ្រ​ពឹងផ្អែកលើ​បរិស្ថាន​មហាសមុទ្រ។ ដូចនេះ​ការ​ព្យាយាម​ទប់ស្កាត់​ការ​បំពុល​ដោយ​ប្លាស្ទិក​អាច​ជួយ​ធ្វើ​ឲ្យ​បរិស្ថាន​មហាសមុទ្រ​កាន់​តែ​ប្រសើរ​ឡើង ទប់ស្កាត់​ការ​ប្រែប្រួល​នៃ​អាកាសធាតុ ជួយ​ដល់​ជីវចម្រុះ និង​កសាង​ជីវភាព​ប្រកប​ដោយ​និរន្តភាព។

កាកសំណល់​ប្លាស្ទិក​ដែល​ប្រើ​តែ​ម្ដង​មិន​មែន​ជា​ផលប៉ះពាល់​តែ​មួយ​នៃ​​ជំងឺ COVID-19 មាន​ទៅ​លើ​បរិស្ថានទេ។ ទោះបីជា​អំឡុងពេល​បិទ​ទីក្រុង​ធ្វើ​ឲ្យ​ការ​បំភាយ​កាបូន​មាន​ការ​ថយ​ចុះ​ជា​បណ្ដោះអាសន្ន​ដោយសារ​មាន​មនុស្ស​តិច​នាក់​ធ្វើ​ដំណើរក៏​ដោយ ស្របពេលជាមួយ​គ្នានេះ​ក៏មានការ​​​​​បារម្ភ​ថា​ជំងឺ​រាតត្បាត​នេះ​អាច​នឹង​បង្វែរ​ចំណាប់អារម្មណ៍​របស់​រដ្ឋាភិបាលនានា​​ចេញ​ឆ្ងាយ​ពី​បញ្ហា​បរិស្ថាន។

ការ​បិទ​ទីក្រុង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នៅងាកមក​រក​សេវ៉ាដឹកជញ្ជូន​តាមការបញ្ជាទិញតាមអនឡាញ ហើយការណ៍នេះ​ក៏បាន​ធ្វើ​ឲ្យ​កាក​សំណល់​ពី​ការ​វេចខ្ចប់​ដោយសារ​ការ​ដឹកជញ្ជូន​កាន់តែច្រើន​ជាង​មុននិង​​កាកសំណល់​វេជ្ជសាស្ត្រ​ក៏​ច្រើន​ដែរ។ ម៉្យាងទៀត ដោយសារ​មាន​ការ​រឹតត្បិត​​នៃ​ការ​នាំចេញ​នាំ​ចូល​ធ្វើ​ឲ្យ​បរិមាណ​អាហារ​ជា​ច្រើន​បាន​ខូច និង​ក្លាយ​ជា​កាកសំណល់​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។

លុះត្រាតែ​ការ​ជំរុញ​សេដ្ឋកិច្ច​ក៏​ផ្ដោតលើ​បញ្ហា​បរិស្ថាន​ដែរ មិន​ដូច្នោះ​ទេ​ហានិភ័យ​នៃ​សកម្មភាព​បំពុល​ដូចជា​ការ​សាងសង់ និង​ការ​ផលិត​នឹង​មាន​ការ​កើត​ឡើង​ភ្លាមៗ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ពិភពលោក​ដែល​ទទួល​រង​ការ​ប៉ះពាល់​ពី COVID-19។ ដូចនេះ​នៅ​ពេល​បណ្ដាប្រទេស​នានា​រួចផុត​ពី​ជំងឺ​រាតត្បាត​នេះ​នឹង​ត្រូវ​រក​វិធី​ដើម្បី​កសាង​ឡើងវិញ និង​ចាប់ផ្តើម​ឡើងវិញ។ ប៉ុន្តែ​គួរ​ជ្រើសរើស​វិធី​ណា​ដែល​ធានា​នូវ​និរន្តភាព​របស់​បរិស្ថាន​នៅ​ពេល​ធ្វើ​ការ​សម្រេចចិត្ត និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.weforum.org/agenda/2020/06/ppe-masks-gloves-coronavirus-ocean-pollution

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ថាត់ រ័ត្នមូនីតា នៅ 15/06/2020
ត្រួតពិនិត្យ​ដោយ ទូច សុខា
x