home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មូលហេតុនៃការផ្ទុះ COVID-19 ជាថ្មីនៅប៉េកាំងស្រដៀងនឹងការផ្ទុះឡើង​ដំបូងនៅអ៊ូហាន

មូលហេតុនៃការផ្ទុះ COVID-19 ជាថ្មីនៅប៉េកាំងស្រដៀងនឹងការផ្ទុះឡើង​ដំបូងនៅអ៊ូហាន

អាជ្ញាធរ​ទីក្រុង​ប៉េកាំង​បាន​សិក្សា​លម្អិត​ទៅ​លើ​តូប​លក់​គ្រឿងសមុទ្រ​នៅ​ផ្សារ​ដែល​ជា​កន្លែង​ផ្ទុះ​ការ​ឆ្លង​ COVID-19 ម្ដងទៀត​នៅ​ទីក្រុងមួយនេះ​ ហើយ​អ្នកជំនាញ​បាន​លើកឡើង​ថា​ការ​ផ្ទុះ​ឡើង​នេះ​ស្រដៀង​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​លើក​ដំបូង​នៅ​ទីក្រុង​អ៊ូហាន​កាល​ពីចុង​ឆ្នាំ​មុន។

ផ្សារ​ Xinfadi បាន​ក្លាយ​ជា​ប្រភព​ចម្លង​ជំងឺ COVID-19 ក្រោយ​ពី​អ្នកជំងឺ​ដំបូង​បាន​ទិញសាច់​​ត្រី​ពី​ទី​នោះ ហើយ​មាន​ករណី​ឆ្លង​ជា​បន្តបន្ទាប់​។ អ្នកជំនាញ​បាន​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ទាំងនោះ​ដោយ​ពឹងផ្អែក​លើ​មុខរបរ និង​កាលបរិច្ឆេទ​នៃ​ការ​ឆ្លង ហើយ​​ឃើញ​ថា​អ្នក​លក់​គ្រឿងសមុទ្រ​គឺ​មាន​ភាព​លេចធ្លោ​ជាង​គេ។ អ្នកលក់​គ្រឿងសមុទ្រ​បាន​ឆ្លង​ជំងឺ COVID-19 តាម​ដោយ​អ្នក​លក់​សាច់គោ និង​សាច់​ចៀម។ ម៉្យាងទៀត អ្នក​លក់​គ្រឿងសមុទ្រ​ក៏​ចេញ​រោគសញ្ញា​លឿន​ជាង​គេ​ដែរ។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​គេ​រកឃើញ​វីរុស​នៅ​លើ​ជ្រុញ​ហាន់​ត្រី​សាល់ម៉ុន​ដែល​នាំ​ចូល​ពី​ទ្វីបអឺរ៉ុប។ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​សុខភាព​សាធារណៈ​បាន​និយាយថា​គេ​មិន​ច្បាស់​ថា​ប្រភព​នៃ​ការ​ឆ្លង​នេះ​មក​ពី​សាច់ត្រី​មាន​វីរុស ឬ​មនុស្ស​ដែល​ឆ្លង​ជំងឺ​ចម្លង​ក្នុង​ផ្សារ។

អត្ថបទពាក់ព័ន្ធ៖

លោក Wu Zunyou ប្រធាន​ផ្នែក​ជំងឺឆ្លង​បាន​លើកឡើង​ថា​សំណាក​បរិយាកាស​ដែល​យក​ពីផ្សារ​បាន​បង្ហាញ​ថា​តំបន់​ដែល​លក់​គ្រឿង​សមុទ្រ សាច់គោ និង​សាច់ចៀម​គឺ​មាន​ដាន​វីរុស​ច្រើន​ជាង​កន្លែង​លក់​ប្រភេទ​សាច់​ផ្សេងៗ។ ការ​រកឃើញ​នេះ​បាន​រំលឹក​ពី​ការ​ផ្ទុះ​ជំងឺ COVID-19 ដំបូង​នៅ​ទីក្រុង​អ៊ូហាន​កាល​ពី​ឆ្នាំ​មុន។ កាល​ពី​ខែ​មករា ក្រោយ​ពី​មាន​ករណី​ឆ្លង​លើក​ដំបូង​នៅ​ទីក្រុង​អ៊ូហាន​ គេបាន​រក​ឃើញ​មាន​សំណាក​វិជ្ជមាននៃ​​វីរុស​នៅ​កន្លែង​លក់​សាច់​សត្វ​ព្រៃ និង​គ្រឿងសមុទ្រ។

គ្រឿងសមុទ្រ​ត្រូវការ​ទឹក និង​ផលិតផល​បង្កក​ដែល​មាន​សីតុណ្ហភាព​ទាប និង​មាន​សំណើម​ខ្ពស់​ដែល​ល្អ​សម្រាប់​វីរុស​ក្នុង​ការ​រស់​ ប៉ុន្តែ​អ្នក​ជំនាញ​ត្រូវ​សិក្សា​បន្ថែម​ថា​តើ​មក​ពី​មូលហេតុ​អ្វី​ទើប​តូប​លក់​ទាំង​នេះ​ក្លាយ​ជា​ប្រភព​ចម្លង​ជំងឺ​នេះ។ ម៉្យាងទៀត គេជឿ​ថា​សាច់ត្រី​មាន​កោសិកា​ធ្មួល (receptor) មិន​គ្រប់គ្រាន់​សម្រាប់​ការ​ឆ្លង​វីរុស​ទេ។ ប៉ុន្តែ​សាច់ត្រី​អាច​មាន​វីរុស​តាមរយៈ​មនុស្ស​ និង​ដំណើរការ​ពេល​ផលិត​ក្នុង​រោងចក្រ​។

កាលពី​ខែ​មេសា ក្រុម​អ្នក​វិទ្យាសាស្ត្រ​ និង​អ្នកជំនាញ​មក​ពី​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​បាន​សរសេរក្នុង​ Asian Fisheries Science ថា​វីរុស​កូរ៉ូណាថ្មី​នេះ​មិន​អាច​ចម្លង​ទៅ​សត្វ​ក្នុងទឹក​ទេ និង​មិន​ចម្លង​មក​មនុស្ស​ទេ។ ប៉ុន្តែ​សត្វ​ទាំង​នេះ​ និង​ផលិតផល​ទាក់​ទង​នឹង​ប្រភេទ​សត្វ​នេះ​អាច​នឹង​មាន​វីរុស​តោង​តាមរយៈ​អ្នក​ឆ្លង​ជំងឺ​នេះ​ ហើយ​ការ​ចាត់ចែង​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​និង​ការ​រក្សា​អនាម័យ​គឺ​ចាំ​បាច់​ណាស់​ក្នុង​ការ​បង្ការ​ហានិភ័យ​នេះ។

ក្នុង​គោលការណ៍​បង្ការ​ជំងឺ COVID-19​ចេញ​ផ្សាយ​កាលពីថ្ងៃ​ទី១៨ ខែ​មិថុនា ​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​បាន​ណែនាំ​ឲ្យ​ប្រជាជន​ខ្លួន​មិនឲ្យ​លាង​សាច់​សត្វ​ដោយ​ប្រើ​ក្បាល​រ៉ូប៊ីនេ​ ចៀសវាង​ការ​ខ្ចាយ​ទឹកដែល​អាច​មាន​វីរុស​។ ក្រោយ​ពី​ប៉ះ ឬ​កាន់​សាច់​មាន់ ឬ​គ្រឿងសមុទ្រឆៅ​​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹកក្ដៅឧណ្ហៗ​ ហើយ​មិន​ត្រូវ​យក​ដៃ​មក​ប៉ះ​ភ្នែក និង​ច្រមុះ​ពេល​ទិញ ឬ​ពេល​ចាត់ចែង​សាច់​ឆៅ​ទាំង​នោះ​ទេ។

គិត​មក​ដល់​ថ្ងៃ​ទី១៩ ខែមិថុនា អ្នក​ឆ្លង​ជំងឺ COVID-19 ទូទាំងពិភពលោក​មាន​ចំនួនជាង ៨,​៥ លាន​ករណី ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មានជាង ៤, ៥លាននាក់ និង​អ្នក​ស្លាប់ ៤៥ម៉ឺន​នាក់​។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.scmp.com/news/china/society/article/3089674/coronavirus-beijing-market-outbreak-investigation-zeroes-seafood

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 19/06/2020
ត្រួតពិនិត្យដោយ ទូច សុខា
x