home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ការសិក្សាមួយ​បង្ហាញថា​ការអង្គុយយូរពេកអាចបង្កើនហានិភ័យកើតជំងឺមហារីក

ការសិក្សាមួយ​បង្ហាញថា​ការអង្គុយយូរពេកអាចបង្កើនហានិភ័យកើតជំងឺមហារីក

ការ​សិក្សា​ថ្មី​ចេញ​ផ្សាយ​ថ្ងៃ​ទី​១៨ ខែមិថុនា​នៅ​ JAMA Oncology បាន​លើក​ឡើង​ថា​ការ​អង្គុយ​ច្រើន​ពេក​អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីកបាន។

ការ​សិក្សា​ថ្មី​នេះ​គឺជា​ការ​សិក្សា​ដំបូង​បង្ហាញ​ទំនាក់ទំនង​ខ្លាំង​រវាង​ការ​មិន​ធ្វើ​ចលនា និង​ការ​ស្លាប់​ដោយសារ​ជំងឺ​មហារីក។ ប៉ុន្តែ​ការ​ជំនួស​ការ​អង្គុយ​ដោយ​ធ្វើ​ចលនាប្រើ​កម្លាំង​​ស្រាល មធ្យម ឬ​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​នេះ​បាន។ ការ​រកឃើញ​នេះ​បង្ហាញ​ពី​សារសំខាន់​នៃ​ការ​អង្គុយ​តិច និង​ធ្វើ​ចលនា​ច្រើន។

ការសិក្សា​នេះ​បាន​ឲ្យ​មនុស្ស ៨ ០០០​នាក់​ពាក់​ឧបករណ៍​តាមដាន​សកម្មភាព​ប្រចាំថ្ងៃ​របស់អ្នកទាំងនោះ​​រយៈពេល​៧ថ្ងៃ​ជាប់គ្នា​ច គិត​​ឆ្នាំ​២០០៩ ដល់ ២០១៣ ហើយអ្នក​ចូលរួម​ទាំង​នេះ​មិន​មាន​ជំងឺមហារីក​ពេល​ចាប់ផ្តើម​ការសិក្សា​នេះ​ទេ។

អត្ថបទ​ពាក់ព័ន្ធ៖

អ្នក​ចូលរួម​ទាំង​អស់​​គឺ​ជា​ចំណែក​មួយ​នៃ​ការសិក្សា​ដ៏​ធំមួយនេះ ដែល​មាន​​​ឈ្មោះ​ថា REGARDS (RE’sons for Geographic and Racial Differences in Stroke) ដែល​សិក្សា​ទៅលើ​មូលហេតុ​សម្រាប់​ភាពខុសគ្នា​នៃ​តំបន់ និង​ពូជសាសន៍​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ការសិក្សា​ REGARDS មាន​អ្នក​ចូលរួម​ជាង​៣០ ០០០​នាក់​ដែល​មាន​អាយុ​ច្រើន​ជាង​៤៥ឆ្នាំ​ និង​ធ្វើ​ឡើង​ចន្លោះ​ឆ្នាំ​២០០៣ និង​២០០៧។ ក្រោយ​ពី​តាមដាន​រយៈពេល​៥​ឆ្នាំ អ្នកស្រាវជ្រាវ​បានរកឃើញ​ថា​អ្នក​មិន​ធ្វើ​ចលនា​មាន​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ខ្ពស់​រហូត​ដល់​៨២% បើ​ធៀប​នឹង​អ្នក​ធ្វើ​ចលនា​ច្រើន​ទោះបីជា​ក្រោយ​ពេល​កែ​តម្រូវ​អាយុ ភេទ និង​ស្ថានភាព​ជំងឺរួច​ហើយ​​ក៏​ដោយ។

ការ​សិក្សា​ពីមុន​បាន​ឲ្យដឹង​ថា​ការ​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ជាង​៥០%​អាច​បង្ការ​បាន​តាមរយៈ​របៀប​នៃ​ការ​រស់នៅ​ដូចជា​របប​អាហារ ការ​ហាត់ប្រាណ និង​ការ​មិន​ជក់​បារី។ ​នៅ​ពេល​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការ​អង្គុយ​ និង​ជំងឺ​មហារីក ការ​សិក្សា​ពី​មុន​ពឹងផ្អែក​លើ​ការ​រាយការណ៍​របស់​អ្នក​ចូលរួម។

ដោយឡែក ការសិក្សា​ថ្មី​នេះ​តម្រូវ​ឲ្យ​អ្នក​ចូលរួម​ពាក់​ឧបករណ៍​តាមដាន​ដែល​អ្នក​វិទ្យាសាស្ត្រ​អាច​ធ្វើ​ការ​សន្មត​បាន​ត្រឹមត្រូវ​ជាង​មុន​ទាក់ទង​នឹង​ឥទ្ធិពល​នៃ​ការ​ហាត់ប្រាណ។ ពួកគេ​បាន​រកឃើញ​ថា​អ្នក​ដែល​ជំនួស​ការ​អង្គុយ​ដោយ​ហាត់ប្រាណ​ស្រាលៗដូចជា​ការ​ដើរ​ត្រឹមតែ​៣០​នាទី​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​រហូតដល់​៨%។ សម្រាប់​ការ​ហាត់ប្រាណ​ដោយ​ប្រើ​កម្លាំង​មធ្យម​គឺ​កាន់​តែ​មាន​ប្រយោជន៍​ដោយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​រហូតដល់​៣១%។ ការ​ហាត់ប្រាណ​ដោយ​ប្រើ​កម្លាំង​មធ្យម​រួមមាន​​ជិះកង់ ​ដើរ ហាត់ប្រាណក្នុងទឹក (water aerobics)រាំ ធ្វើ​សួន និង​លេង​វាយកូនបាល់​ជាដើម។

តាមរយៈការសិក្សានេះ​ ការ​បន្ថែម​ការ​ធ្វើ​ចលនា​៣០​នាទី​ទៅ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​មហារីក។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://edition.cnn.com/2020/06/18/health/sitting-cancer-study-wellness/index.html

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ថាត់ រ័ត្នមូនីតា នៅ 19/06/2020
ត្រួតពិនិត្យ​ដោយ ទូច សុខា
x