ក្រសួងសុខាភិបាលបានប្រកាសថាព្យាបាលអ្នកជំងឺ COVID-19 ជាសះស្បើយ ១ នាក់ទៀតហើយនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នេះ។ អ្នកជាសះស្បើយ គឺជាបុរសអាយុ ២១ ឆ្នាំដែលរស់នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និងជាអ្នកទើបវិលមកពីប្រទេសម៉ាឡេស៊ី។ បុរសរូបនោះត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន COVID-19 ២ ដង។