home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺ COVID-19 ដល់ទៅ ៩នាក់បន្ថែមទៀត

ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺ COVID-19 ដល់ទៅ ៩នាក់បន្ថែមទៀត

តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០២០ បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ៩នាក់​បន្ថែម​ទៀត និង​មាន​ករណី​ជា​សះស្បើយ ១​ករណី

ករណី​វិជ្ជមាន COVID-19 ថ្មី ៩នាក់នោះ រួមមាន ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ (១នាក់) បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ (១នាក់) អាយុ២៤ឆ្នាំ (១នាក់) អាយុ២៥ឆ្នាំ (២នាក់) អាយុ២៦ឆ្នាំ (៣នាក់) និងបុរសជនជាតិឥណ្ឌូណេស៊ី អាយុ២២ឆ្នាំ (១នាក់)។ បុគ្គលទាំង៩នាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់ បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល ជើង​ហោះ​ហើរនោះ​មាន​អ្នក​ដំណើរ​សរុបចំនួន​៤០នាក់ (ស្ត្រី១០​នាក់ និងបុរស​៣០នាក់) ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន ២៤នាក់ វៀតណាម ១នាក់ និង​ឥណ្ឌូណេស៊ី ១៩នាក់។

ចំណែក​អ្នក​ជា​សះ​ស្បើយ ១ករណីនោះ ជា​បុរស​ខ្មែរ-អាមេរិកាំង អាយុ ៦៦ឆ្នាំ ជា​អ្នក​រស់នៅសហរដ្ឋ​អាមេរិក បាន​ធ្វើ​ដំណើរ​មក​កម្ពុជា និង​មាន​អាសយដ្ឋាន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ បាន​លទ្ធផល​តេស្​តអវិជ្ជមាន COVID-19 ចំនួន​២លើក។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០​នេះ កម្ពុជា​​រក​​ឃើញ​អ្នក​ឆ្លង COVID-19 សរុបចំនួន ១៣៩នាក់ (ស្ត្រី ៤០នាក់ និង​បុរស ៩៩នាក់) ក្នុង​នោះ​បាន​ព្យាបាល​ឲ្យជា​សះស្បើយ​ចំនួន ១២៩នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន ១០នាក់

COVID-19

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ដេត ធន្នី នៅ 27/06/2020
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
x