home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អ្នកស្លាប់ដោយ COVID-19 កើនជាងកន្លះលាននាក់និងករណីឆ្លងឡើងជាង ១០ លាន

អ្នកស្លាប់ដោយ COVID-19 កើនជាងកន្លះលាននាក់និងករណីឆ្លងឡើងជាង ១០ លាន

អ្នក​ស្លាប់​ដោយសារ COVID-19 បាន​កើនឡើង​ដល់​ជាង​​កន្លះ​លាន​នាក់ហើយ​​​​កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា​ដោយ​មាន​ប្រទេស​មួយ​ចំនួន​មាន​ការ​ផ្ទុះ​ឡើង​ជា​លើក​ទី​២ និង​ប្រទេស​មួយ​ចំនួន​ទៀត​កំពុង​តែ​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​លើក​ទី១​។

ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ​ដែល​បង្ក​ដោយ​វីរុសកូរ៉ូណាថ្មី​គឺ​មាន​គ្រោះថ្នាក់​ណាស់​សម្រាប់​មនុស្ស​ចាស់ ទោះបី​មាន​មនុស្ស​ពេញ​វ័យ និង​​កូនក្មេង​ស្លាប់​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់​ក៏​ដោយ​។ ខណៈ​អត្រា​ស្លាប់​សរុប​មាន​ការ​ធ្លាក់ចុះ​នៅ​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ អ្នកជំនាញ​ផ្នែក​សុខាភិបាល​បាន​លើក​ឡើង​ពី​ការ​បារម្ភ​អំពី​ចំនួន​ករណី​ឆ្លង​ថ្មី​នៅ​តាម​ប្រទេស​ផ្សេងៗ​ដូចជា​សហរដ្ឋអាមេរិក ប្រទេស​ឥណ្ឌា ប្រទេស​ប្រេស៊ីល និង​ការ​ផ្ទុះ​ឡើង​ថ្មីៗ​នៅ​ទ្វីប​អាស៊ី។

យោង​តាម​ការ​គណនា​របស់​សារព័ត៌មាន Reuters ​ អ្នក​ស្លាប់​ជាមធ្យមចាប់​ពី​ថ្ងៃទី១ ដល់​ថ្ងៃ​ទី២៧ ខែមិថុនា​មាន​មនុស្ស​ជាង​ ៤ ៧០០នាក់​ស្លាប់​រាល់​២៤ម៉ោង​ដែល​នេះ​ស្មើ​នឹង​១៩៦នាក់​ក្នុង​មួយ​ម៉ោង ឬ​មនុស្ស​ម្នាក់​រាល់​១៨​វិនាទី។ អ្នក​ស្លាប់​ដោយ​ជំងឺ​ COVID-19 ដំបូង​គេ​គឺ​ជា​បុរស​វ័យ​៦១​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា​ នៅ​​​ទីក្រុង​​អ៊ូហាន​​ ប្រទេស​ចិន​ដែល​មាន​ការ​ផ្ទុះ​ឡើង​លើក​ដំបូង​កាល​ពីខែ​ធ្នូ ឆ្នាំ​២០១៩។ យោងតាម​ទិន្នន័យ​របស់ Reuters ប្រហែល​មួយ​ភាគ​បួន​នៃ​ចំនួន​អ្នក​ស្លាប់​គឺ​នៅ​សហរដ្ឋ​អាមេរិក និង​ករណី​ឆ្លង​មាន​ការ​កើន​ឡើង​ខ្លាំង​ថ្មីៗ​ភាគច្រើន​នៅ​ក្នុង​រដ្ឋភាគខាងត្បូង និង​ខាងលិច​ដែល​បាន​បើកដំណើរការ​ទីក្រុង​ឡើង​វិញ។

ក្នុង​រយៈពេល​ត្រឹម​តែ​៥ខែ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19 ស្មើនឹង​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​ក្នុង​មួយឆ្នាំៗ​។ អត្រា​ស្លាប់​នៃ​អ្នក​ជំងឺ COVID-19 ជា​មធ្យម​គឺ​៧៨ ០០០នាក់​ក្នុង​មួយ​ខែ​បើ​ប្រៀបធៀប​នឹង​អ្នកស្លាប់​ដោយ​ជំងឺ​អេដស៍ ៦៤ ០០០នាក់ និង​អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់ ៣៦ ០០០នាក់​។

គិត​មក​ដល់​ថ្ងៃ​ទី​២៩ ខែមិថុនានេះ ចំនួន​អ្នក​ឆ្លង​សរុប​ទូទាំង​ពិភពលោក​ជាង​១០លាន​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ជាង​៥,៥លាន​នាក់ និង​អ្នក​ស្លាប់​ជាង​កន្លះ​លាន​នាក់។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.channelnewsasia.com/news/world/covid-19-coronavirus-500-000-half-million-deaths-12879368

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 29/06/2020
ត្រួតពិនិត្យដោយ ទូច សុខា
x