រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសចេញថ្ងៃឈប់សម្រាកសងពេលចូលឆ្នាំខ្មែរហើយ គឺចាប់ពីថ្ងៃ ១៧ ដល់ ២១ ខែសីហា ឆ្នាំ ២០២០ នេះ បន្ទាប់ពីខកខានប្រារព្ធកាលពីខែមេសា កន្លងទៅ ដោយសារវីរុស COVID-19 រីករាលដាល។
ក្នុងសេចក្ដីប្រកាសដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឲ្យដឹងថា មន្ត្រីរាជការ និយោជិក កម្មការ ត្រូវបានអនុញ្ញាឲ្យឈប់សម្រាកចំនួន ៥ ថ្ងៃ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានឱកាសធ្វើដំណើរកម្សាន្តនៅស្រុកកំណើតទៅជួបជុំបងប្អូន។