home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្រ្តីរត់គេចពីការធ្វើចត្តាឡីស័ក ក្រសួងមានដាក់ទោសទណ្ឌ ឬពិន័យទេ?

ស្រ្តីរត់គេចពីការធ្វើចត្តាឡីស័ក ក្រសួងមានដាក់ទោសទណ្ឌ ឬពិន័យទេ?

កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ព្រោះតែ​មាន​ស្ត្រីម្នាក់បាន​រត់គេច​ពី​កន្លែង​ចត្តាឡីស័ក​នៅ​ សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ ដូចនេះ​ហើយ​មាន​ចម្ងល់​ជាច្រើន​បាន​សួរ​ទៅ​កាន់​លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល។ ក្នុង​នោះ​សំណួរ ទាក់ទង​នឹង​ការ​ដាក់​ទោស សម្រាប់​ស្ត្រី​រូប​នេះ ឬ​អ្នក​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក ត្រូវ​បាន​ចោទសួរ​ច្រើន​ជាង​គេ។ ជំទាវ ឱ វណ្ណឌីន បាន​ឆ្លើយ​តប​នឹង​សំណួរ​រសើប​ៗ​ទាក់ទិន​នឹង​ការ​រត់​គេច​របស់​ស្ត្រី​អាណិកជន​ខ្មែរ-អាមេរិក​ដូច​ខាង​ក្រោម។

សំណួរទី១៖ តើ​ស្ត្រី​អាណិកជន​ខ្មែរ-អាមេរិក​កាំង​នោះ នៅ​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​កំពង់ចាម ឬ​យក​មក​ភ្នំ​ពេញ?

ចម្លើយ​សំណួរទី១- ស្ត្រី​រូប​នោះ​ត្រូវ​បាន​ដាក់​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​កំពង់ចាម​ចំនួន ១៤ ថ្ងៃ នៅ​ក្នុង​សណ្ឋាគារ​មួយ​ដែល​បាន​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ខេត្ត។

សំណួរ​ទី​២៖ តើ​កន្លង​មក​ធ្លាប់​មាន​ករណី​រត់​ចេញ​ពី​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​នេះ​ដែរឬ​ទេ? បើ​មាន តើ​សរុប​ប៉ុន្មាន​ករណី​ដែរ?

ចម្លើយ​សំណួរ​ទី​២- កន្លង​មក​ក៏​​មាន​ការ​គេចវេះ​ក្នុង​ការ​ធ្វើ​តេស្ត​រក​វីរុស COVID-19 ដែរ ក្នុង​ចំនួន​តិចតួច​ណាស់ តែ​មិន​មាន​ការ​គេចវេះ​ធ្វើ​ចត្តាឡីស័ក​បែប​ដូច​ករណី​ស្ត្រី​ខ្មែរ-អាមេរិក​កាំង​នេះ​ទេ។ ក្រសួង​បាន​អប់រំ​ណែនាំ​ពួក​គាត់ ដើម្បី​ព្រមព្រៀង​ធ្វើ​តេស្ត និង​តាមដាន​សុខភាព​បន្ត។

សំណួរ​ទី​៣៖ តើ​ក្រសួង​សុខាភិបាល​នឹង​មាន​វិធាន​ការ​បែប​ណា សម្រាប់​ស្ត្រី​រូប​នេះ ឬ​អ្នក​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក ដោយ​ដាក់​ទោស​ទណ្ឌ ឬ​ពិន័យ​អ្វី​ទេ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​រត់​ចេញ​បែប​នេះ​ទៀត?

ចម្លើយ​សំណួរ​ទី៣- នេះ​ជា​ករណី​ដែល​បាន​ចាកចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក ដោយ​មិន​បាន​ស្នើសុំ​ត្រឹមត្រូវ ដែល​ជា​ទង្វើ​លួច​ចេញ​ដោយ​មិន​គោរព​តាម​វិធានការ​ចត្តាឡីស័ក​សម្រាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មាន​ការ​រាតត្បាត​​ជំងឺ​ឆ្លង​ជា​អន្តរជាតិ​នេះ។ ករណី​នេះ​ទាមទារ​ពេលវេលា​បន្តិច​សិន ដើម្បី​ក្រុម​ការងារថ្នាក់​ក្រោម​ជាតិ​ដែល​មាន​អាជ្ញាធរ​ខេត្ត​ដឹកនាំ កំពុង​ធ្វើ​ការងារ​បន្ត​ទៀត​សិន។

សំណួរ​ទី​៤៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នឹង​ត្រូវ​ធ្វើ​ដំណើរ​ពី​ប្រទេស​រុស្សី និង​អេហ្ស៊ីប ឆ្លង​តាម​ប្រទេស​ម៉ាឡេស៊ី តើ​ក្រសួងសុខាភិបាល​នឹង​មាន​វិធានការ និង​ធ្វើ​ចត្តាឡឺស័ក​ពួក​គាត់​នៅ​ឯណា?

ចម្លើយ​សំណួរ​ទី​៤- ក្រសួង​បាន​ត្រៀម​លក្ខណ:​ជួយ​សម្របសម្រួល​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​សុខភាព ជូន​ដល់​អ្នក​ដំណើរ​ទាំងអស់​ដែល​ត្រូវ​ចូល​មក​កម្ពុជា ដូច​ដែល​បាន​និង​កំពុង​ធ្វើ​ហើយ។ ប្រសិនបើ​មាន​ព័ត៌មាន​អ្វី​បន្ថែម​ទៀត ក្រសួងសុខាភិបាល​នឹង​ជូន​ព័ត៌មាន​ដល់​សាធារណជន ដូច​ធ្លាប់​បាន​ធ្វើ​កន្លង​មក​អញ្ចឹង។

សំណួរ​ទី​៥៖ តើ​លោក​ជំទាវ​មាន​ជា​សារ ឬការ​ណែនាំ​អ្វី​ចង់​បញ្ជាក់​បន្ថែម​ទៀត​អ្វី​ខ្លះ​ដែរ​ទេ?

ចម្លើយ​សំណួរ​ទី​៥- សម្រាប់​បុគ្គល​ដែល​ត្រូវ​ធ្វើ​ចត្តាឡឺស័ក​ចំនួន ១៤ ថ្ងៃ ចាំបាច់​ត្រូវតែ​គោរព​អនុវត្ត​វិធានការ​ចត្តាឡឺស័ក​នេះ​ឲ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ ទាំង​ជនជាតិ​ខ្មែរ ទាំង​ជនបរទេស​ទាំងអស់​ដែល​រស់នៅ និង​ចូល​មក​កម្ពុជា។ ប្រសិនបើ​មិន​ប្រតិបត្តិ​តាម​វិធានការ​ដែល​ក្រសួង​សុខាភិបាល​ដាក់​ចេញ​ឲ្យ​អនុវត្ត​នោះ​ទេ បុគ្គល​ដែល​មិន​គោរព និង​មិន​ប្រតិបត្តិ​តាម​វិធានការ​សុខាភិបាល ឫ​រត់​គេចវេះ ពី​ការ​អនុវត្ត​វិធាន​ការ​នេះ ដោយ​ចេតនា ឬអចេតនា​ក្ដី នឹង​ត្រូវ​ទទួល​ទោស ឬទទួល​ការ​ផាក​ពិន័យ ស្រប​តាម​ផ្លូវ​ច្បាប់​មាន​ជា​ធរមាន​នៅ​កម្ពុជា ដូចជា​អនុក្រឹត្យ​លេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ ២០១៥ ស្តីពី វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ឆ្លើយ​តប​ការ​ឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​នៅ​តាម​ច្រក​ចេញ​ចូល​ជាដើម។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 20/07/2020
x