home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទាំងនេះជាប្រតិកម្មផ្លូវចិត្តកើតមានញឹកញាប់ បណ្តាលមកពីជំងឺ COVID-19

ទាំងនេះជាប្រតិកម្មផ្លូវចិត្តកើតមានញឹកញាប់ បណ្តាលមកពីជំងឺ COVID-19

ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ COVID-19 បាន​ធ្វើ​ឲ្យ​សាកលលោក​ជ្រួល​ច្របល់ និង​មាន​ផល​ប៉ះពាល់​ធំធេង​លើ​ផ្នែក​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច​ប្រទេសនី​មួយៗ។ ក្នុង​នោះ​ក៏​មាន​ផល​ប៉ះពាល់​លើ​ផ្លូវ​ចិត្ត​បុគ្គល ក្រុម​គ្រួសារ​ផង​ដែរ មិន​ថា នៅ​លើ​ពិភពលោក ឬ​កម្ពុជា​នោះ​ទេ។

ការ​រាត​ត្បាត​នៃ​ជំងឺ COVID-19 មាន​ផល​អវិជ្ជមាន​លើ​សុខភាព​ផ្លូវចិត្ត​ដល់​មនុស្ស​គ្រប់​វ័យ ក្នុង​នោះ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​ថប់​បារម្ភ មាន​កើន​ឡើង​៣​ដង ដែល​មាន​អត្រា​ប្រេវ៉ាឡង់​កើន​ឡើង​ពី ៣៥%-៦០% ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូទៅ។ នេះ​បើ​យោង​តាម​ឯកសារ​របស់​អង្គការ​សហ​ប្រជាជាតិ ស្តីពី គោល​នយោបាយ​សង្ខេប កូវីដ ១៩ និង​តម្រូវ​ការ​ធ្វើ​សកម្មភាព​សម្រាប់​សុខភាព​ផ្លូវចិត្ត ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី១៣ ឧសភា កន្លង​ទៅ។

ក្នុងនោះ​ប្រតិកម្ម​ផ្លូវចិត្ត​ដែល​មាន​កើត​ញឹកញាប់​បណ្តាល​មក​ពី​ជំងឺ COVID-19 មាន​ច្រើន ដែល​តម្រូវ​ឲ្យ​បុគ្គល​ចេះ​កត់​សម្គាល់​បញ្ហា​សុខភាព​ផ្លូវចិត្ត​ទាំង​នោះ​ដោយ​ខ្លួន​​ឯង ឬ​ក៏​ដោយ​អាណាព្យាបាល និង​ក្រុម​គ្រួសារ។

ប្រតិកម្ម​ផ្លូវចិត្ត​ដែល​មាន​ញឹក​ញាប់​បណ្តាល​មក​ពី​ជំងឺ COVID-19 មាន​ដូចជា៖

– កង្វល់​អំពី​ការ​ប្រឈម​នឹង​ការ​ឆ្លង
– កង្វល់​អំពី​ប្រសិទ្ធភាព​នៃ​ការ​ថែទាំ និង​ព្យាបាល​វេជ្ជសាស្ត្រ
– កង្វល់​ដោយសារ​ការ​ឃ្លាត​ឆ្ងាយ​ពី​មិត្តភក្តិ និង​មនុស្ស​ជា​ទី​ស្រលាញ់
– កង្វល់​ដោយសារ​ការ​កាត់​ផ្តាច់ ឬ​កាត់​បន្ថយ​នូវ​ការ​ទាក់ទង​ក្នុង​សហគមន៍
– កង្វល់​ដោយសារ​កា​របាត់បង់​ស្ថានភាព​រស់នៅ​ធម្មតា
– កង្វល់​អំពី​ការ​បាត់បង់​ប្រភព​ចំណូល ការងារ
– ការ​បាត់បង់​សកម្មភាព​កម្សាន្ត
– ភាពឯ​កោ ដោយសារ​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​សង្គម
– ការ​មាន​វិបត្តិ ជម្លោះ ឬ​អំពើហិង្សា​ដោយ​បញ្ហា​មួយ​ចំនួន​ខាងលើ
– ការ​ទទួល​ព័ត៌មាន​ប្រឌិត ព័ត៌មានភ័យខ្លាច។

ខាង​ក្រោម​នេះ​ជា​សេចក្តី​ណែនាំរបស់ក្រសួង​សុខាភិបាល ស្តី​អំពី​វិធី​ប្រតិបត្តិដែល​ត្រូវ​​ប្រកាន់​យក ដើម្បី​បង្ការ​បញ្ហា​សុខភាព​ផ្លូវចិត្ត ក្នុង​អំឡុង​ពេល​រាត​ត្បាត​ជំងឺ COVID-19។

COVID-19

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ ដេត ធន្នី
កែ 21/07/2020
x