លទ្ធផលតេស្តសំណាក លើសពបុរសវ័យ ២១ឆ្នាំ ដែលស្លាប់ក្នុងបន្ទប់ចត្តាឡីស័ក នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បញ្ជាក់ថា អវិជ្ជមាន COVID-19 នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
ក្រសួងបញ្ជាក់ថា តាមការសាកសួរពីបងប្រុសសព ដែលជាអ្នកឧស្សាហ៍មកជួបសាមីសព ថា សាមីសពមានជំងឺផ្តាសាយ ២-៣ ថ្ងៃមកហើយ រួចក៏បានប្រើបងប្រុសឲ្យទិញថ្នាំពីខាងក្រៅយកមកឲ្យលេប ដោយលេបម្តងៗ មានថ្នាំចំនួន ៥មុខ។