home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លង COVID-19 ដល់ទៅ ២៣ ករណីថែមទៀត

ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លង COVID-19 ដល់ទៅ ២៣ ករណីថែមទៀត

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសមុននេះថា បានរកឃើញករណីវិជ្ជមាន COVID-19 ថ្មី ២៣ករណីទៀត ក្នុងនោះមានជនជាតិខ្មែរ ១៩ នាក់ និងឥណ្ឌូណេស៊ី ៤ នាក់ ហើយ​ថ្ងៃ​នេះ​ក៏​មាន​អ្នក​ជា​សះស្បើយ​ថែម ១ នាក់​ទៀត​ផង​ដែរ។

ក្នុង​នោះ​អ្នក​មក​តាម​ជើង​ហោះហើរ AK 538 មាន​ផ្ទុក COVID-19 ៤ នាក់ ស្រី ១ នាក់ ជា​ជនជាតិ​ឥណ្ឌូណេស៊ី ហើយ​អ្នក​ជំងឺ​បុរស​ទាំង ៣ នាក់ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ និង​ស្រ្តី ១ នាក់​ឲ្យ​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ហើយ​អ្នក​ទាំង ៤ គឺជា​អ្នក​ដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី

ចំណែក​ជើង​ហោះហើរ KR 708 មាន​ករណី​វិជ្ជមាន COVID-19 មាន​ជនជាតិ​ខ្មែរ ៤ នាក់ ស្រី ១ នាក់ ហើយ​អ្នក​ទាំង​នោះ​ក៏​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​ដែរ និង​អ្នក​រួម​ដំណើរ ៥៥ នាក់​ដែល​អវិជ្ជមាន​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​កង​ទ័ព​អាកាស រាជធានី​ភ្នំពេញ។

រីឯ​ការ​ធ្វើ​តេស្ត​លើក​ទី​៣​នៃ​អ្នក​ដំណើរ​មកពី​រុស្សី និង​អេហ្សីប​តាម​ជើង​ហោះហើរ​ម៉ាឡេស៊ីដែលមកដល់កាលពីថ្ងៃ ១៩ ខែកក្កដា ឆ្នាំ ២០២០នោះ មាន​ផ្ទុក COVID-19 ១៥ នាក់​ទៀត។

​ចំពោះ​អ្នក​ជាសះស្បើយ​វិញ គឺជាអ្ន​ក​ដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី រស់នៅ​ភូមិ​ជុំទិច ឃុំ​ជុំទិច ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និង​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យមិត្តភាព​ខ្មែរ​-សូវៀត​ បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២ដង។

សរុបតួលេខអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានចំនួន ២២៥ មាន​ស្រ្តី ៤៦ និង​បុរស ១៧៩ នាក់​ក្នុង​នោះ​អ្នក​ព្យាបាល​សះស្បើយ​មាន​ចំនួន ១៤៣ នាក់ ហើយកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៨០ នាក់ និង​ព្យាបាល​នៅ​បន្ទប់​ដោយ​ឡែក​ក្នុង​ស្ថានទូត​អាមេរិក ចំនួន​២នាក់។

COVID-19 COVID-19 COVID-19

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 25/07/2020
x