នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីព្យាបាលជាសះស្បើយពីជំងឺ COVID-19 ចំនួន២នាក់ នេះបើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។
អ្នកជាសះស្បើយពីជំងឺ COVID-19 ទាំង ២ នាក់នោះ មានស្ត្រីជនជាតិខ្មែរ ១ នាក់អាយុ ២៤ ឆ្នាំមានអាសយដ្ឋាននៅគីឡូលេខ ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី បានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីតេស្តអវិជ្ជមាន COVID-19 ២ ដង។ ចំណែកម្នាក់ទៀតជាបុរសអាយុ ២៨ ឆ្នាំ នៅភូមិគោកត្នោត ឃុំកណ្ដែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកមកពីរុស្សី ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពីតេស្តអវិជ្ជមាន COVID-19 ២ ដង។