ក្រសួងសុខាភិបាលចេញឲ្យដឹងថានៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២០ នេះ បានរកឃើញវិជ្ជមាន COVID-19 ថ្មី ៥ ករណីទៀត ដែលមានជនជាតិខ្មែរ ៤ និងឥណ្ឌូណេស៊ី ១ នាក់។
ក្រសួងសុខាភិបាលចេញឲ្យដឹងថានៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២០ នេះ បានរកឃើញវិជ្ជមាន COVID-19 ថ្មី ៥ ករណីទៀត ដែលមានជនជាតិខ្មែរ ៤ និងឥណ្ឌូណេស៊ី ១ នាក់។
ជនជាតិឥណ្ឌូណេស៊ី ១ នាក់នោះ បានមកដល់កម្ពុជាកាលពីថ្ងៃ ៣០ ខែកក្កដា ហើយអ្នករួមដំនើរតាមយន្តហោះទាំងប៉ុន្មានបានដាក់ឲ្យធ្វើចត្តាឡីស័កតាមមណ្ឌល។ ចំណែកបុរសជនជាតិខ្មែរទាំង ៤ វិជ្ជមាន COVID-19 វិញគឺជាអ្នកមកពីប្រទេសបាគីស្ថាន និងបានបន្តដំណើរតាមប្រទេសម៉ាឡេស៊ី និងមកដល់កម្ពុជាថ្ងៃ ៣១ ខែកក្កដា ឆ្នាំ ២០២០។ អ្នកទាំងអស់បានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សរុបតួលេខអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានចំនួន ២៣៩ មានស្ត្រី ៤៦ និងបុរស ១៩៣ នាក់ក្នុងនោះអ្នកព្យាបាលសះស្បើយមានចំនួន ១៦៣ នាក់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន ៧៣ នាក់ និងព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិក ចំនួន២នាក់។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕