ករណីរកឃើញវិជ្ជមាន COVID-19២ ករណីនៅកម្ពុជាព្រឹកនេះក្រសួងសុខាភិបាលបានប្រកាស មានជនជាតិខ្មែរ ១ និងជនជាតិកាហ្សាក់ស្ដង់ ១។ ក្នុងនោះក៏មានអ្នកជាសះស្បើយ ២ នាក់ទៀតដែរ។
ករណីរកឃើញវិជ្ជមាន COVID-19២ ករណីនៅកម្ពុជាព្រឹកនេះក្រសួងសុខាភិបាលបានប្រកាស មានជនជាតិខ្មែរ ១ និងជនជាតិកាហ្សាក់ស្ដង់ ១។ ក្នុងនោះក៏មានអ្នកជាសះស្បើយ ២ នាក់ទៀតដែរ។
អ្នករកឃើញ ២ ករណីថ្មីនេះមានបុរសជនជាតិខ្មែរអាយុ ៣៤ ឆ្នាំ មកពីប្រទេសប៉ាគីស្ថាន រួចបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មានអាស័យដ្ឋាននៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ បន្ទាប់ពីតេស្តវិជ្ជមាន COVID-19 រួចហើយ បុរសរូបនោះត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ចំណែកស្រ្តីជនជាតិកាហ្សាក់ស្ដង់វ័យ ៤២ ឆ្នាំបានចាកចេញពីប្រទេសខ្លួន រួចបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយក្រោយវិជ្ជមានក្រសួងបានឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ចំណែកអ្នកជាសះស្បើយវិញមានស្រ្តីជនជាតិខ្មែរអាយុ ៦០ ឆ្នាំ ដែលមកពីសហរដ្ឋអាមេរិក និងកុមារីជនជាតិអាមេរិក មានអាស័ដ្ឋាននៅស្ថានទូតអាមេរិក។
សរុបតួលេខអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានចំនួន ២៤៣ នាក់ស្ត្រី ៤៧ និងបុរស ១៩៦ នាក់ក្នុងនោះអ្នកព្យាបាលសះស្បើយមានចំនួន ២០២ នាក់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន ៤០ នាក់ និងព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិក ចំនួន២នាក់។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕