ក្រសួងសុខាភិបាលឲ្យដឹងនៅថ្ងៃនេះថា កម្ពុជារកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ថ្មីចំនួន១៥នាក់ ក្នុងនោះជនជាតិចិនចំនួន១៣ នាក់ និងខ្មែរចំនួន២នាក់។
ក្រសួងសុខាភិបាលឲ្យដឹងនៅថ្ងៃនេះថា កម្ពុជារកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ថ្មីចំនួន១៥នាក់ ក្នុងនោះជនជាតិចិនចំនួន១៣ នាក់ និងខ្មែរចំនួន២នាក់។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានបញ្ជាក់ថាជនជាតិចិនទាំង១៣នាក់បានធ្វើដំណើរមកពីប្រទេសភីលីពីន មកដល់កម្ពុជាកាលពីថ្ងៃទី៩ ខែសីហា និងជនជាតិខ្មែរពីរនាក់ ម្នាក់ជាក្មេងស្រីមានអាយុ១៣ឆ្នាំ និងស្រ្តីម្នាក់ទៀតអាយុ៤៨ឆ្នាំ។ អ្នកទាំងពីបានត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់តៃវ៉ាន់ មុនមកដល់កម្ពុជានៅថ្ងៃទី៩ សីហា ដែរ។
គួរបញ្ជាក់ថាសម្រាប់ជនជាតិចិន និងខ្មែរទាំងពីរត្រូវបានបញ្ជូនសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ហើយថ្ងៃនេះក៏មានអ្នកជាសះស្បើយម្នាក់ផងដែរ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕