មានអ្នកជាសះស្បើយពី COVID-19 ម្នាក់ នាថ្ងៃនេះ គឺជាស្ត្រីជនជាតិអង់គ្លេស ហើយគ្មានករណីឆ្លងថ្មីថែមទៀតឡើយ។ នេះបើយោងតាមប្រកាសរបស់ក្រសួងសុខាភិបាល។
មានអ្នកជាសះស្បើយពី COVID-19 ម្នាក់ នាថ្ងៃនេះ គឺជាស្ត្រីជនជាតិអង់គ្លេស ហើយគ្មានករណីឆ្លងថ្មីថែមទៀតឡើយ។ នេះបើយោងតាមប្រកាសរបស់ក្រសួងសុខាភិបាល។
ស្ត្រីរូបនោះមានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែងក្នុងសង្កាត់បឹងកក់ ២ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសអង់គ្លេស ហើយឆ្លងកាត់ប្រទេសហូឡង់ រួចបានបន្តជើហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃ ១១ ខែ កញ្ញា ឆ្នាំ ២០២០។ ក្រសួងក៏បានអនុញ្ញាតឲ្យស្ត្រីវ័យ ៥៤ ឆ្នាំរូបនោះ ចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយតេស្តអវិជ្ជមាន COVID-19 ២ ដង។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៧៦ នាក់ (ស្ត្រី៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៧៥ នាក់ និង ១ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕