តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នករក​ឃើញវីរុស​រលាក​ថ្លើម​ប្រភេទ C ឈ្នះ​ពាន​រង្វាន់​ណូបែលប្រចាំឆ្នាំ 2020

    អ្នករក​ឃើញវីរុស​រលាក​ថ្លើម​ប្រភេទ C ឈ្នះ​ពាន​រង្វាន់​ណូបែលប្រចាំឆ្នាំ 2020

    អ្នក​វិទ្យាសាស្ត្រ​បី​រូប​ដែល​បាន​រក​ឃើញ វីរុស​រលាក​ថ្លើម​ប្រភេទ C បាន​ឈ្នះ​ពាន​រង្វាន់​ណូបែល​ផ្នែក​វេជ្ជសាស្ត្រ​ និង​សរីរសាស្ត្រ​នៅ​ឆ្នាំ ២០២០​នេះ។ អ្នក​វិទ្យាសាស្ត្រ​ទាំង​បី​រូប​នោះ រួម​មាន អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​មួយ​រូប​គឺ លោកMichael Houghton និង​អ្នក​ស្រាវជ្រាវ​របស់​សហរដ្ឋ​អាមេរិក​ពីរ​រូប​គឺ​លោក Harvey Alter និង លោក Charles Rice ។

    គួរ​បញ្ជាក់​ដែរ​ថា​ជំងឺ​រលាក​ថ្លើម​ប្រភេទ C គឺ​ជា​មូល​ហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​ថ្លើម​ ហើយ​ក៏​ជា​មូល​ហេតុ​ចម្បង​ធំ​បំផុត​ដែល​អ្នក​ជំងឺ​ត្រូវ​ធ្វើ​ការ​វះកាត់​ផ្លាស់​ប្ដូរ​ថ្លើម។ ជំងឺ​រលាក​ថ្លើម​ប្រភេទនេះ​ ជា​ដំបូង​ឡើយ​គឺ​សម្គាល់​ឃើញ​ដោយ​លោក Harvey Alter នៅ​ឆ្នាំ ១៩៧២ ​ពេល​ដែល​លោក​​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​អ្នក​ជំងឺ​ដែល​ទទួល​យក​ការ​បរិច្ចាគ​ឈាម​នៅ​មជ្ឈមណ្ឌល​សុខភាព​ជាតិ​របស់​សហរដ្ឋ​អាមេរិក។

    ក្នុង​កា​រសង្កេត​នេះ លោក​បាន​រក​ឃើញ​ថា​អ្នក​ដែល​ទទួល​ឈាម​ហើយ គឺ​នៅ​តែ​មាន​ជំងឺ ហើយ​ជំងឺ​នោះ​ គឺ​បង្ក​ជា​កា​រលាក​ដល់​ថ្លើម​ដោយ​អាថ៌កំបាំង​ព្រោះ​ថា​ជំងឺ​ដែល​ឃើញ​គឺ​មិន​មែន​ជា​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ឬ B នោះ​ទេ ទើប​នៅ​ពេល​នោះ គេ​បាន​ឲ្យ​ឈ្មោះ​ជំងឺ​នេះ​ថា ជំងឺ​រលាក​ថ្លើម “non-A, non-B” ។ បន្ទាប់​មក នៅ​ឆ្នាំ ១៩៨៩ លោក​សាស្ត្រាចារ្យ Michael Houghton ដែល​ពេល​នោះ​បម្រើ​ការងារ​នៅ​ក្រុម​ហ៊ុន​ឱសថ Chiron បាន​ធ្វើ​ការ​ញែក​ច្រវាក់​ហ្ស៊ែនណេទិក​របស់​វីរុស​នេះ បាន​សម្រេច ហើយ​ក៏​បាន​ដឹង​ថា​វីរុស​នេះ ជា​ប្រភេទ Flavivirus និង​បាន​ដាក់​ឈ្មោះ​ថា​ជា​វីរុស​រលាក​ថ្លើម​ប្រភេទ C។ ​ជា​ចុង​ក្រោយ គឺ​នៅ​ឆ្នាំ ១៩៩៧ លោក​សាស្ត្រាចារ្យ Charles Rice បាន​ចាក់​វីរុស​រលាក​ថ្លើម​ប្រភេទ C ដែល​បាន​បង្កើត​ឡើង​តាមរយៈ​ការ​ធ្វើ​វិស្វកម្ម​ហ្ស៊ែនណេទិក (genetically engineered Hepatitis C virus) ទៅ​ក្នុង​ថ្លើម​របស់​សត្វ​ស្វា​ធំ និង​បង្ហាញ​ថា​វីរុស​នេះ គឺ​អាច​បង្ក​ជា​ជំងឺ​រលាក​ថ្លើម​យ៉ាង​ពិត​ប្រាកដមែន។

    ការ​ស្រាវ​ជ្រាវ​នេះ ធ្វើ​ឲ្យគណៈកម្មការ ពានរង្វាន់​ណូបែល យល់​ឃើញ​ថា​វា​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ព្រោះ​ថា​ការ​រក​ឃើញ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​ឈាម​កាន់​តែ​ប្រសើរ និង​មាន​ការ​អភិវឌ្ឍ​ទៅ​លើ​ថ្នាំ​ប្រឆាំង​វីរុស​កាន់​តែ​មាន​ប្រសិទ្ធភាព។ គណៈកម្មការខាងលើ​ ក៏​បាន​លើក​ឡើង​ដែរ​ថា​នេះ គឺ​ជា​វេលា​ប្រវត្តិសាស្ត្រ​ដែល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ ហើយ​នេះ​គឺ​ជា​ការ​បង្កើន​ក្ដី​សង្ឃឹម​ក្នុង​ការ​លុប​បំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឲ្យ​អស់​ពី​ពិភពលោក។ គួរ​បញ្ជាក់​ដែរ​ថា​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​អ្នក​ផ្ទុក​វីរុស​រលាក​ថ្លើម​ប្រភេទ C ចំនួន ៧០លាន​នាក់​នៅ​ទូទាំង​ពិភពលោក ហើយ​វីរុស​នេះ គឺ​បាន​សម្លាប់​មនុស្ស ៤០០ ០០០ នាក់​ជា​រៀង​រាល់​ឆ្នាំ។

    រូបភាព៖ The Nobel Prize

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.bbc.com/news/health-54418463

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 06/10/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: