តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មានករណីឆ្លង COVID-19 ថ្មីថែម ១ ករណីទៀតហើយ ជាបុរសឥណ្ឌូណេស៊ីនៅក្រុងព្រះសីហនុ

    មានករណីឆ្លង COVID-19 ថ្មីថែម ១ ករណីទៀតហើយ ជាបុរសឥណ្ឌូណេស៊ីនៅក្រុងព្រះសីហនុ

    ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ពី​ស្ថានភាព COVID-19 នៅ​កម្ពុជា​ព្រឹក​នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១ ករណី និង​គ្មាន​អ្នក​ជា​សះស្បើយថ្មី​ថែម​ទៀត​ឡើយ។

    អ្នក​ផ្ទុក COVID-19 ថ្មី​នេះ​គឺជា​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី មាន​អាយុ ២៧ ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ជា​អ្នក​ដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី និង​បាន​បន្ត​ជើង​ហោះ​ហើរ​នៅ​ប្រទេស​សាំងហ្គាពួ ហើយ​មក​ដល់​ប្រទេស​កម្ពុជា​កាល​ថ្ងៃ ០៦ ខែ តុលា ឆ្នាំ ២០២០។ បច្ចុប្បន្ន​បុរស​រូប​​នោះ​ត្រូវ​ក្រសួង​ដាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

    សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៨១ នាក់ (ស្ត្រី៥៦នាក់ និង​បុរស ២២៥ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៧៦ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៥ នាក់ ខេត្ត​សៀមរាប ២ នាក់​ទៀត​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង និង ២ នាក់​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

    COVID-19 COVID-19

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 08/10/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: