ខ្លាច COVID-19 ឆ្លងចូលសហគមន៍ ក្រសួងសម្រេចបិទសាលារដ្ឋ និងឯកជន ២ សប្ដាហ៍

    ខ្លាច COVID-19 ឆ្លងចូលសហគមន៍ ក្រសួងសម្រេចបិទសាលារដ្ឋ និងឯកជន ២ សប្ដាហ៍

    ក្រសួង​អប់រំយុវជន និងកីឡា បាន​ចេញ​សេចក្ដី​ប្រកាស​អំពី​ការ​ផ្អាក​ដំណើរការ​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ទាំង​អស់​ជា​បណ្ដោះ​អាសន្ន ២ សប្ដាហ៍ នៅ​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ មូលហេតុ​ដោយសារ​កង្វះ​ព័ត៌មាន និង​កិច្ច​សហការ​ពី​សំណាក់​មាតាបិតា និង​អ្នក​អាណាព្យាបាល​ដែល​មាន​ការ​ពាក់ព័ន្ធ។

    ក្រសួង​អប់រំ​យុវជន និង​កីឡា​មិន​មាន​លទ្ធភាព​ប្រមូល​ព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ​ពី​មាតាបិតា និង​អាណា​ព្យាបាល​ប្រមាណ ៩០០ នាក់ ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​គណៈ​ប្រតិភូ​នៃ​ប្រទេស​ហុងគ្រី ដែល​មាន​កូន​ចៅ​សិក្សា​តាម​សាលា​រដ្ឋ និង​ឯកជន។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ COVID-19 ចូល​ក្នុង​សាលា​រៀន និង​រីករាលដាល​ក្នុង​សហគមន៍។

    COVID-19

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 08/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត