បុរស ២ នាក់ធ្វើចត្តាឡីស័កថ្ងៃទី ១៣ ទើបរកឃើញថាឆ្លង COVID-19

    បុរស ២ នាក់ធ្វើចត្តាឡីស័កថ្ងៃទី ១៣ ទើបរកឃើញថាឆ្លង COVID-19

    នៅ​ព្រឹក​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មី ២ ករណី​ទៀត​ហើយ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មិន​មែន​ឡើយ។

    អ្នក​ដែល​ឆ្លង​ថ្មី​នៅ​ថ្ងៃនេះ​គឺជា​ជន​ជាតិ​ខ្មែរ​ទាំង ២ នាក់ ក្នុង​នោះ​១ នាក់​អាយុ ២៩ ឆ្នាំ ស្នាក់​នៅ​ភូមិ​រាំង​ដេក ឃុំ​គគីរធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល និង ហើយ​១ នាក់​ទៀត​អាយុ ៣៨ ឆ្នាំ ស្នាក់​នៅ​ភូមិ​រាំង​ដេក ឃុំ​រកាក្រៅ ក្រុង​ដូន​កែវ ខេត្ត​តាកែវ។ អ្នក​ទាំង ២ នាក់​នោះ គឺជា​អ្នក​ដំណើរ​ទើប​វិល​ពី​ប្រទេស​ជប៉ុន ហើយ​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ ២៦ តុលា ឆ្នាំ ២០២០។ តែ​លទ្ធផល​សំណាក​លើ​ទី​២ នៃ​ថ្ងៃ​ទី ១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័ក ទើប​ដឹង​ថា​វិជ្ជមាន COVID-19 ហើយ​បុរស​ទាំង​នោះ​ក្រសួង​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

    សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៩៧ នាក់ (ស្ត្រី៦០នាក់ និង​បុរស ២៣៦ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៨ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៩ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៧ និង​ស្ត្រី ២ នាក់។

    COVID-19
    COVID-19

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 09/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត