home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បុរសនេប៉ាល់ ១ នាក់ទើបជា COVID-19 ដើមខែនេះ ឥឡូវមកដល់ខ្មែរឆ្លងម្ដងទៀត

បុរសនេប៉ាល់ ១ នាក់ទើបជា COVID-19 ដើមខែនេះ ឥឡូវមកដល់ខ្មែរឆ្លងម្ដងទៀត

រូបភាព៖ katu.com

មាន​ជនជាតិ​នេប៉ាល់ ១ នាក់​បាន​ឆ្លង COVID-19 បន្ទាប់​ពី​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ ហើយ​ថ្ងៃនេះ​ក្រសួង​ក៏​បាន​បញ្ជាក់​មាន​អ្នក​ជា​សះស្បើយ ២ នាក់​ថែម​ទៀត​ផង។

បុរស​ដែល​ឆ្លង COVID-19 នោះ​មាន​អាយុ ៣៧ ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​នេប៉ាល់​ទៅ​ដូហា និង​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។ អ្នក​ដំណើរ​រូប​នោះ​ធ្លាប់​មាន​វីរុស COVID-19 កាលពី​នៅ​ប្រទេស​នេប៉ាល់​នៅ​ថ្ងៃ ១៩ ខែ​តុលា ឆ្នាំ ២០២០ និង​បាន​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ​ទី​នោះ ហើយ​នៅ​ថ្ងៃ ០២ និង ០៨ វិច្ឆិកា ឆ្នាំ ២០២០ គាត់​បាន​ធ្វើ​តេស្ត​ឡើង​វិញ ដោយ​ទទួល​លទ្ធផល​អវិជ្ជមាន COVID-19 ២ ដង។

នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា​បុរស​នេប៉ាល់​រូប​នោះ​បាន​ទទួល​លទ្ធផល​តេស្ត COVID-19 អវិជ្ជមាន ហើយ​ទើប​បន្ត​ឲ្យ​ធ្វើ​ចត្តាឡីស័ក រហូត​ដល់​ថ្ងៃ​ទី ១៣ ទើប​ទទួល​បាន​លទ្ធផល​តេស្ដ​វិជ្ជមាន​ដែល​ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ បន្ទាប់​មក​ក្រសួង​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ចំណែក​អ្នក​ជា​សះស្បើយ​វិញ​មាន​បុរស​ជនជាតិ​ខ្មែរ ១ នាក់ និង​អាមេរិក ១ នាក់ ហើយ​បច្ចុប្បន្ន​ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២​ដង។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣០៦ នាក់ (ស្ត្រី៦២ នាក់ និង​បុរស ២៤៤ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៩៨ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៧ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៦ និង​ស្ត្រី ១ នាក់។

COVID-19 COVID-19

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 25/11/2020
ត្រួតពិនិត្យដោយ ដេត ធន្នី
x