សម្ដេច ហ៊ុន សែន ប្រកាសថាស្រ្តីឆ្លង COVID-19 ហើយទៅផ្សារអ៊ីអននោះ ជាករណីឆ្លងសហគនម៍

    សម្ដេច ហ៊ុន សែន ប្រកាសថាស្រ្តីឆ្លង COVID-19 ហើយទៅផ្សារអ៊ីអននោះ ជាករណីឆ្លងសហគនម៍

    ក្រោយ​រក​ឃើញ​ស្ត្រី​ម្នាក់​ឆ្លង​​វីរុស COVID-19 ដែល​បាន​ដើរ​ផ្សារ​អ៊ីអន ១ អ្នក​ឡើង​ចុះ​ភ្នំពេញ-សៀមរាប​រួច​នោះ សម្ដេច​បាន​បញ្ជាក់​ថា នោះ​ជា​ករណី​ឆ្លង​ចូល​សហគមន៍​ហើយ។

    នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ​ក៏​ដូចជា​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ត្រូវ​ការពារ​ខ្លួន និង​ទៅ​ធ្វើ​តេស្ដ​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​ស្វែង​រក​មេរោគ COVID-19 ហើយ​អ្នក​ត្រូវ​ធ្វើ​ចត្តាឡីស័ក ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ម៉ដ្ឋ​ចត់​ផង​ដែរ។ សម្ដេច​តេជោ ក៏​បន្ថែម​ទៀត​ដែរ​ថា​នេះ ជាក​រណី​ដំបូង​ហើយដែល​ឆ្លង​ចូល​សហគមន៍​នៅ​កម្ពុជា។

    ទោះជា​យ៉ាង​ណា​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​ថា ប្រកាស​នេះ​ទៀត​សោត​មិន​បាន​មាន​ន័យ​ថា​ឲ្យ​បិទ​សាលា​រៀន​នៅ​រាជ​ធានី​ភ្នំពេញ ឬ​ខេត្ត​សៀមរាប​នោះ​ទេ តែ​គ្រប់​គ្នា​ត្រូវ​តែ​ចូល​រួម​ដើម្បី​ការពារ​ទាំង​អស់​គ្នា។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 28/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត