ដូចគ្នាយើងបានដឹង និងបានឮមកហើយថាវ៉ាក់សាំងដែលផលិតដើម្បីបង្ការជំងឺកូវីដ១៩ កំពុងប្រើប្រាស់នៅតាមបណ្ដាប្រទេសមួយចំនួននោះ តម្រូវឲ្យមនុស្សម្នាក់ចាក់វ៉ាក់សាំងចំនួនពីរដូស ដើម្បីមានប្រសិទ្ធភាព។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ដូចគ្នាយើងបានដឹង និងបានឮមកហើយថាវ៉ាក់សាំងដែលផលិតដើម្បីបង្ការជំងឺកូវីដ១៩ កំពុងប្រើប្រាស់នៅតាមបណ្ដាប្រទេសមួយចំនួននោះ តម្រូវឲ្យមនុស្សម្នាក់ចាក់វ៉ាក់សាំងចំនួនពីរដូស ដើម្បីមានប្រសិទ្ធភាព។
ហេតុអ្វីត្រូវចាក់ដល់ទៅពីរដូស?
លោកវេជ្ជបណ្ឌិត Jonh Whyte ប្រធានក្រុមគ្រូពេទ្យប្រចាំវិបសាយWebMD មានប្រសាសន៍ក្នុងវីដេអូប្រវែងជាង១នាទី ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ថាមនុស្សយើងត្រូវការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ចំនួនពីរដូស ដើម្បីទទួលបានប្រសិទ្ធភាពពេញលេញ។
លោកពន្យល់ថាមិនថាវ៉ាក់សាំង Pfizer-BioNTech ឬ Modernaទេសុទ្ធតែតម្រូវឲ្យមនុស្សយើងចាក់ពីរដូស។ លោកថា ចាក់លើកទី១ ឬដូសដំបូង គឺសម្រាប់ជូយប្រព័ន្ធភាពស៊ាំយើងបង្កើតការឆ្លើយតបទៅនឹងវីរុស SARS-CoV-2 ដែលបង្កឲ្យមានជំងឺកូវីដ១៩។ សម្រាប់ការចាក់លើកទី២ ឬដូសទី២វិញ លោកថា ដើម្បីរំឭកប្រព័ន្ធភាពស៊ាំបន្ថែមទៀតឲ្យមានការឆ្លើយតបទៅនឹងវីរុស និងអាចការពារមនុស្សយើងបានក្នុងរយៈពេលយូរ។
លោកឲ្យដឹងថា បើតាមការសិក្សា វ៉ាក់សាំងអាចមានប្រសិទ្ធភាពនៅរយៈពេល១០ថ្ងៃបន្ទាប់ពីចាក់ដូសទី១ និងបានរហូតដល់៩៥ភាគរយនៅរយៈពេលប៉ុន្មានថ្ងៃមកទៀតក្រោយចាក់លើកទី២។ លោកថា វ៉ាក់សាំងនីមួយៗមានគម្លាតរយៈពេលចាក់ផ្សេងៗគ្នា ដូចនេះត្រូវសួរនាំគ្រូពេទ្យដើម្បីបានព័ត៌មានជាក់លាក់។
លោករំឭកដែរថា បើបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ត្រូវប្រាកដថាយើងបានចាក់គ្រប់ចំនួនពីរដូស និងកុំគិតថាបានចាក់ម្ដងប្រសើរជាងអត់បានចាក់នោះឲ្យសោះ។ លោកអះអាងថាមិនមែនតែវ៉ាក់សាំងបង្ការកូវីដ១៩ ទេ ដែលត្រូវចាក់ពីរដងនោះ វ៉ាក់សាំងថ្លើមប្រភេទB និងវ៉ាក់សាំងមហារីកមាត់ស្បូន(HPV) ជាដើម ក៏ត្រូវចាក់ពីរដងដូចគ្នា។
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.webmd.com/coronavirus-in-context/video/vaccines-dosing