លទ្ធផលពិនិត្យឈាមក្មេងស្រីរងគ្រោះអាយុ ២ ឆ្នាំ ដែលត្រូវជីតាកើតជំងឺអេដស៍ចាប់រំលោភ បង្ហាញថា អវិជ្ជមាន។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ម សុម៉ាលី ស្ថាបនិកអង្គការ AFESIP នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
លទ្ធផលពិនិត្យឈាមក្មេងស្រីរងគ្រោះអាយុ ២ ឆ្នាំ ដែលត្រូវជីតាកើតជំងឺអេដស៍ចាប់រំលោភ បង្ហាញថា អវិជ្ជមាន។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ម សុម៉ាលី ស្ថាបនិកអង្គការ AFESIP នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក។
លោកស្រីបញ្ជាក់ដំណឹងរីករាយថា លោកស្រីបានលទ្ធផលពិនិត្យឈាមលើកទី១ របស់ក្មេងស្រីអាយុ ២ ឆ្នាំ កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៩ នាងតូចមិនបានឆ្លងជំងឺអេដស៍នោះទេ។ ទោះជាលទ្ធផលអវិជ្ជមានបែបនេះក្តី កុមារីរងគ្រោះរូបនេះត្រូវបន្តពិនិត្យឈាម ២ ដងទៀត នៅរៀងរាល់រាល់ ៣ ខែ/ម្តង ដើម្បីឲ្យច្បាស់ ១០០% ថា នាងតូចមិនបានឆ្លងជំងឺអេដស៍ពីជីតារបស់ខ្លួននោះទេ។ លោកស្រី សុម៉ាលី បន្ថែម។
ទន្ទឹមនឹងចែកចាយដំណឹងល្អនេះ ស្ថាបនិកអង្គការ AFESIP ក៏បានបង្ហើបរឿងសោកសៅមួយទៀតថា មកទល់ពេលនេះ ម្តាយកុមារីខាងលើមិនបានមករកកូនរបស់ខ្លួននោះទេ ខណៈកូនស្រីត្រូវការភាពកក់ក្តៅពីទ្រូងម្តាយ។
បន្ទាប់ពីបានទទួលដំណឹងនេះ អ្នកស្រីសង្ឃឹមថា ម្តាយរបស់កុមារីរងគ្រោះនឹងមកលេងនាងតូច ទោះជា ១ ម៉ោងក៏បានដែរ។
ក្មេងស្រីអាយុ ២ ឆ្នាំ ខាងលើ ត្រូវម្តាយបោះបង់ចោលតាំងពីតូច មករស់នៅជាមួយជីតាដែលមានផ្ទុកមេរោគអេដស៍ ហើយត្រូវមករងគ្រោះដោយជីតាចាប់រំលោភ។ នាងត្រូវបានលោកស្រី ម៉ម សុម៉ាលី យកមករស់នៅក្នុងមណ្ឌលរបស់អង្គការ AFESIP កាលពីពាក់កណ្តាល ខែ មករា ឆ្នាំ ២០១៩៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕