តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​អាមេរិក ហាម​មិនឲ្យ​ប្រើ​គ្រឿង​សម្អាង​ម៉ាក Claire ៣​ប្រភេទ ព្រោះមានសារធាតុពុលកម្រិតខ្ពស់

    ​អាមេរិក ហាម​មិនឲ្យ​ប្រើ​គ្រឿង​សម្អាង​ម៉ាក Claire ៣​ប្រភេទ ព្រោះមានសារធាតុពុលកម្រិតខ្ពស់

    រដ្ឋបាល​សហព័ន្ធ​អាមេរិក បាន​ណែនាំ​អតិថិជនកុំប្រើប្រាស់​ផលិតផលគ្រឿង​ស​ម្អាង ៣ ប្រភេទរបស់​គ្រឿង​សម្អាង​ម៉ាក Claire បន្ទាប់ពី​រកឃើញ​ថា ផលិតផល​ទាំង​នោះ មាន​ផ្ទុក​សារធាតុ​អាសបេស្ដុស (Asbestos)។

    ផលិតផលទាំង ៣ ​ប្រភេទដែល​អាជ្ញាធរ​អាមេរិក​រកឃើញមាន​សារធាតុ​អាសបេស្ដុស​ មាន ផលិតផល​សម្រាប់​គូស​ខាងក្រោម​ចិញ្ចើម (Eye Shadows) ម្សៅ​លាប​មុខ (Compact Powder) និង​ម្សៅលាយ (Contour Pallette)។

    ចំណែក​ខាង​ក្រុមហ៊ុន Claire វិញ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ដក​ផលិតផល​ទាំង ៣​ ប្រភេទ​នេះចេញ​ពី​ហាង​ហើយ។ ក្រុមហ៊ុន​បន្ថែម​ថា ផលិតផល​ទាំង​នេះគឺ​មាន​សុវត្ថិភាព ហើយក្រុមហ៊ុន​ចាត់ទុក​​សុវត្ថិភាព​អតិថិជន ​សំខាន់​បំផុត។

    អត្ថបទ​ពាក់ព័ន្ធ៖ ផ្ដាច់​បារី

    ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ក៏​បាន​សម្ដែង​ការខកចិត្ត​នឹង​រដ្ឋបាល​សហព័ន្ធ​ដូច​គ្នា ដែល​បាន​ចាត់វិធានការ​នេះ ហើយ​ក្រុមហ៊ុន​នឹង​បន្ដ​ធ្វើការ​ជាមួយ​អាជ្ញាធរ ដើម្បី​ការពារ​សុវត្ថិភាព​ផលិតផល​របស់ខ្លួន។

    អាជ្ញាធរ​អាមេរិកបញ្ជាក់​ទៀត​ថា ខ្លួន​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​គ្រឿង​សម្អាង​ជាច្រើន ដើម្បី​ស្វែងយល់​បន្ថែម​ទៀត ពី​មធ្យោបាយ​ដើម្បី​ឲ្យ​ប្រាកដ​ថា ម្សៅ (Talc) គឺ​គ្មាន​សារធាតុ​អាសបេស្ដុស។ សារធាតុ​អាសបេស្ដុស ជាញឹកញាប់​ត្រូវបាន​រកឃើញ​នៅ​ក្នុង​ម្សៅ (Talc) ដែល​ត្រូវ​ប្រើ​ក្នុង​ផលិតផល​គ្រឿង​សម្អាង​ជាច្រើន។

    គួរបញ្ជាក់​ថា សារធាតុ​អាសបេស្ដុស គឺមាន​គ្រោះថ្នាក់​ខ្លាំង នៅពេល​ជ្រាបចូល​នៅ​ក្នុង​សួត ឬ​ក្រពះ ដោយ​វា​អាច​បង្ក​ឲ្យ​ខូច​ខាត​សួត និង​អាច​វិវត្ត​ទៅ​ជាមហារីក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 13/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: