តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កាន់​តែ​ឡូយ​ហើយ ស្បែក​រលាក ឬ​របួស​រ៉ាំរ៉ៃ ឥឡូវ​មាន​ វិធី​ព្យាបាល​ទំនើប​ណាស់

    កាន់​តែ​ឡូយ​ហើយ ស្បែក​រលាក ឬ​របួស​រ៉ាំរ៉ៃ ឥឡូវ​មាន​ វិធី​ព្យាបាល​ទំនើប​ណាស់

    ការ​បង្កើត​ស្រទាប់​​ស្បែក ដើម្បី​ជួយ​ព្យាបាល​ការ​រលាក ឬ​របួស​រ៉ាំរ៉ៃ អាចមាន​ការ​កើនឡើង ខណៈ​មាន​ប្រព័ន្ធ​បង្កើត​ស្បែក​ចល័ត​ទើប​នឹង​អភិវឌ្ឍ​ថ្មី​មួយ (Mobile Skin Bioprinting System)។

    អ្នក​វិទ្យាសាស្រ្ត​នៅ​វិទ្យាស្ថាន​វេជ្ជសាស្រ្ត​កកើត​ឡើងវិញ វែក ហ្វ័រេស (Wake Forest) ទីក្រុង​វីនស្ដុន-សាឡេម (Winston-Salem) រដ្ឋ​ខារ៉ូលីណា​ខាងជើង (North Carolina) ប្រទេស​សហរដ្ឋអាមេរិក បាន​បង្កើត​ឧបករណ៍​វេជ្ជសាស្រ្ត​មួយ ហៅ​ថា (Bioprinter) ដែល​ប្រើ​កោសិកា​ស្បែក​របស់​មនុស្ស ដើម្បី​បង្កើត​ស្រទាប់​ស្បែក​ថ្មី និង​យក​ទៅ​បិទ​ដោយ​ផ្ទាល់​លើ​មុខ​របួស។

    ដំណើរការ​នៃ​ការព្យាបាល ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​យក​កោសិការ​ស្បែក​សំខាន់ៗ ដែល​គេហៅ​ថា “Dermal Fibroblasts” និង “Epidermal Keratinocytes” ពី​ការធ្វើ​កោសល្យវិច័យ នៃ​ជាលិកា​ស្បែក​ធម្មតា​របស់​មនុស្ស។ បន្ទាប់​មក អ្នក​វិទ្យាសាស្រ្ត​បាន​ពង្រីក​កោសិកា​ទាំងនោះ និង​ដាក់​បញ្ចូល​គ្នា​ទៅ​ក្នុង “Hydrogel”។ បន្ទាប់​មក​ទៀត អ្នក​វិទ្យាសាស្រ្ត​យក​កោសិកា​ទាំង​នោះ ដាក់​បញ្ចូល​ក្នុង​ឧបករណ៍ (Bioprinter) ដែល​ស្កេន​របួស​មនុស្ស ផ្ដល់​ទិន្នន័យ​ទៅ​កាន់​កម្មវិធី (Software) និង​បញ្ជា​ទៅកាន់​ឧបករណ៍​នូវ​កន្លែង​ដែល​ត្រូវ​បិទ​ស្រទាប់​កោសិកា នៃ​ស្បែក​ដែល​បាន​បង្កើត។

    លទ្ធផល​របស់​ឧបករណ៍​នេះ គឺ​បិទ​ត្រូវ​ចំ​មុខ​របួស​របស់​មនុស្ស ដែល​វាត្រូវការ​ជា​ចាំបាច់ និង​ដោយ​គ្មាន​តម្រូវការ​សម្រាប់​ការ​បរិច្ចាក​ស្បែក​ពី​អ្នក​ផ្សេង​នោះ​ទេ។ មធ្យោបាយ​នេះ អាច​ចម្លង​មុខងារ​ធម្មជាតិ​នៃ​ស្បែក និង​ពន្លឿន​វិធី​ដែល​ស្បែក​កកើត​បែប​ធម្មជាតិ មានន័យ​ថា ការព្យាបាល​អាច​ចំណាយពេល​តិច និង​មានហានិភ័យ​តិចតួច។

    លោក​វេជ្ជបណ្ឌិត ចេម យូ (James Yoo) ដែល​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​បាន​លើកឡើង​ថា ម៉ាស៊ីន (Bioprinter) ប្រហែល​ក្លាយជា​បដិវត្តន៍​បន្ទាប់​ក្នុង​ការ​ព្យាបាល​របួស​ហើយ ដោយសារ​វា​បាន​ជួយ​ដំណើការ​ព្យាបាល​កាន់តែលឿន។

    លោក​វេជ្ជបណ្ឌិត យ៉េឡា ហេវីង-ម៉ាទីន (Yella Hewings-Martin) និពន្ធ​នាយក នៃ​ការ​ស្រាវជ្រាវ បាន​លើកឡើងថា ឧបករណ៍​នេះ បាន​បញ្ជូន​កោសិកា​ទៅ​បិទ​លើ​ផ្ទៃ​មុខ​របួស​ដោយ​ជោគជ័យ​មែន។ ប៉ុន្ដែ​វា​ពុំមាន​ភាព​ខុសគ្នា​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ លើ​ល្បឿន​នៃ​ការ​ព្យាបាល នៅ​យក​ឧបករណ៍​នេះ ទៅ ប្រៀបធៀប​នឹង​វិធី​ព្យាបាល​មួយ​ចំនួន ដែល​គ្លីនិក​ជាច្រើន​បាន​ប្រើប្រាស់​រួច​ហើយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 14/03/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: