តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

"ខ្យល់ពុល" ​រួម​ចំណែក​ធ្វើ​ឲ្យកើត​ជំងឺ​ទឹក​នោម​ផ្អែម

    "ខ្យល់ពុល" ​រួម​ចំណែក​ធ្វើ​ឲ្យកើត​ជំងឺ​ទឹក​នោម​ផ្អែម

    កត្តា​រស់​នៅ​មិន​មាន​ផា​សុកភាព​ជាច្រើន​ សុទ្ធតែ​ជា​កត្តា​បង្ក​ឲ្យ​សុខភាព​ជួប​បញ្ហា ពិសេស​ជំងឺ​ទឹក​នោម​ផ្អែម ដែល​កំពុង​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​ក្នុង​មួយឆ្នាំៗ។ គួរ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង ការ​សិក្សា​ថ្មី​​​មួយ​នៅ​ប្រទេស​ចិន រក​ឃើញ​ថា ​ទទួល​រង​​​ផ្សែងពុល​ច្រើនពី​បរិស្ថាន​ជុំវិញ​ខ្លួន កាន់​តែ​បង្កើន​ហានិភ័យ​​​ជំងឺ​ទឹក​នោម​ផ្អែម។

    ក្រុម​អ្នក​ស្រាវជ្រាវ​មក​​ពី​មន្ទីរពេទ្យ​​ Fuwai និង​សាកលវិទ្យាល័យ​ Emory ​ក្រុង​ប៉េកាំង ប្រទេសចិន បាន​ប្រមូល​ទិន្នន័យ​ពីសរុប​ ១៥​ខេត្ត​ ដោយ​លទ្ធផល​បង្ហាញ​​​ថា ​មាន​កម្ទេចភាគ​ល្អិត​​ PM2.5 (ភាគ​ល្អិត​ក្នុង​ខ្យល់​​មាន​ទំហំ ​​២.៥​មី​ក្រូ​ម៉ែត​ គឺតូច​ជាង​ទំហំសរសៃ​សក់​) នៅ​ក្នុង​ខ្យល់​​ចាប់​តាំង​ពីឆ្នាំ ២០០៤ ​ដល់ឆ្នាំ ​២០១៥​។

    ​​​​​​កម្ទេច​ភាគ​ល្អិត​​ PM2.5​​​ អាច​មាន​​សារធាតុ​ពុល​ដូច​ជា​​​ ស៊ូលហ្វាត និង​កាបូន​ខ្មៅ​ ដែល​អាច​ជ្រាប​ចូល​ជ្រៅ​ក្នុង​សួត​ ​បេះ​ដូង និង​អាច​បង្ក​​ជា ​ផ្ដាច់​បារី រលាក​ទង​សួត​រ៉ាំ​រ៉ៃ​ ​និង ​​​​ជំងឺ​បេះ​ដូង​

    តាម​រយៈ​​​ទំនាក់​ទំនង​ខាង​លើ​​នេះ​ លោក​សាស្រ្តាចារ្យ​ Ho Kin-fai ​មក​ពី​សាកលវិទ្យាល័យ​​ហុង​កុង​​​ ជា​អ្នក​ជំនាញ​​សិក្សា​ខាង​​ការ​បំពុល​ខ្យល់​ បាន​បញ្ជាក់​ថា ​​ខ្យល់ពុល ពិត​ជា​បាន​​រួម​ចំណែក​បង្កើន​ហានិភ័យ​​​ជំងឺ​ទឹក​​នោម​ផ្អែម​ និង​ពុំ​​គួរ​មើល​រំលង​។ យ៉ាង​ណា​មិញ​​ សាស្រ្តាចារ្យ​​រូប​នេះ​ ក៏​បាន​​បញ្ជាក់​ថា ​អំណះ​អំណាង​នេះ ទាមទារ​ការ​សិក្សា​បន្ថែម​ទៀត​ ដើម្បី​​បញ្ជាក់ឲ្យ​កាន់​តែ​ច្បាស់។ ​​​​

    ខ្យល់​ពុលបង្ក​ហានិភ័យ​ទឹកនោម​ផ្អែម

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ទឹក​នោម​ផ្អែម​​ប្រភេទ ១ និង ២​​ ខុស​គ្នា​ម៉េចខ្លះ?
    • ឈៀងម៉ៃ ជាទីក្រុង​មាន​ខ្យល់​ពុល​ខ្លាំងជាង​គេលើ​ពិភពលោក

    ហានិភ័យ ​​​ជំងឺ​ទឹក​នោម​ផ្អែម ​​នឹង​កើនប្រមាណ ​១៦​%​ បើ​​មាន​វត្ត​មាន​​ភាគ​ល្អិត​ក្នុង​ខ្យល់ ​១០​ មីក្រូក្រាម/​ម៉ែត្រ​គូប​ខ្យល់​។ នេះ​បើ​តាម​ការ​អះ​អាង​ដោយ​​ក្រុម​អ្នក​ស្រាវជ្រាវ​​ ពី​មន្ទីរពេទ្យ​​ Fuwai និង​សាកលវិទ្យាល័យ​ Emory ​នៅ​ក្រុង​ប៉េកាំង​​។

    ភាព​រីក​ចម្រើន និងការ​​អភិវឌ្ឍ​​ន៍ ​បាន​​​នាំ​ឲ្យមាន​បម្រែ​បម្រួល​​របប​អាហារ​ និង​ទម្លាប់​រស់​នៅ​​​ប្រចាំ​ថ្ងៃ បូក​ផ្សំ​​វិបត្តិ​ខ្យល់​ពុល​​ ដែល​អង្គការ​សុខភាព​ពិភព​លោក ​​ប៉ាន់​ប្រមាណ​​ថា ​​បង្ក​ឲ្យ​​​​​ប្រជាជន​ស្លាប់​មុន​អាយុ ​ជាង​ ១​លាន​នាក់ ជារៀង​រាល់​ឆ្នាំ​។

    យោង​តាម​របាយការណ៍​សិក្សា​របស់​សហរដ្ឋ​អាមេរិក ចេញ​ផ្សាយ​ឆ្នាំ​ ២០១៧ ចិន ស្ថិតលើ​កំពូល​តារាង​ប្រទេស​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​បំផុត​លើ​ពិភពលោក ដោយ​មាន​ពលរដ្ឋ​កើត​ទឹក​នោម​ផ្អែម ស្មើប្រមាណ ១១% នៃ​ចំនួន​អ្នក​កើត​ជំងឺ​នេះ​សរុប​ទូ​ទាំងពិភពលោក។

    ជំងឺ​ទឹក​នោម​ផ្អែម ​ក្លាយ​ជា​​បញ្ហា​សុខភាព​​ទូទៅ​លើ​ពិភព​លោក​ ​បាន​ឆក់​យក​ជីវិត​មនុស្ស​​ប្រមាណ​ ១.៦​លាន​នាក់ ​ក្នុង​ឆ្នាំ ​២០១៦​ និង​បន្ត​​កើន​ឡើង​ជា​លំដាប់ ជា​ពិសេស​នៅ​បណ្តា​ប្រទេស​ប្រជាជន​មាន​ចំណូល​ទាប​ និង​មធ្យម​​។ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក​។

     

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 13/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: