តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្ត្រី​​ចិន​​ម្នាក់​យក​ទឹក​ផ្លែ​ឈើ ២០ មុខ ចាក់​ចូល​សរសៃ​ឈាម ប៊ិះ​ស្លាប់

    ស្ត្រី​​ចិន​​ម្នាក់​យក​ទឹក​ផ្លែ​ឈើ ២០ មុខ ចាក់​ចូល​សរសៃ​ឈាម ប៊ិះ​ស្លាប់

    ស្រ្ដីវ័យ ៥២​ ឆ្នាំ​ម្នាក់នៅ​​ចិន ប៊ិះស្លាប់ ក្រោយ​បាន​ចាក់​ទឹកផ្លែឈើ​លាយ​បញ្ចូល​គ្នាជិត ២០ ​មុខ ចូលក្នុងចរន្ត​ឈាម ដោយ​ជឿ​ថា អាច​ឲ្យ​ខ្លួនមាន​សុខភាព​ល្អ។

    ស្រ្ដី​រូប​នេះបាន​ទទួលរង​ការ​ឈឺចាប់​ ដោយ​សារ​ប៉ះពាល់​សរីរាង្គ​ជាច្រើន មាន សួត ថ្លើម និង​តម្រងនោម និង​បាន​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​សង្រ្គោះបន្ទាន់អស់​រយៈពេល ៥ ​ថ្ងៃ។

    ទឹកផ្លែឈើ​លាយ​បញ្ចូល​គ្នាជាង ២០ ​មុខ ត្រូវបាន​ចាក់បញ្ចូល​តាម​សរសៃ​ឈាម។ នេះបើតាម​ការបញ្ជាក់​របស់​បុគ្គលិក​ម្នាក់ នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Xiangnan ក្នុង​​ទីក្រុង Hunan ប្រទេស​ចិន។

    អត្ថបទ​ពាក់ព័ន្ធ៖ នារីស្រស់ស្អាតបាន​ស្លាប់ ក្រោយ​ចាក់​ថ្នាំ​រក្សា​សម្រស់ Botox នៅ​សិង្ហបុរី

    បន្ទាប់ពី​ការ​ចាក់​ទឹកផ្លែឈើ​ចូលខ្លួន ស្រ្ដី​វ័យ ៥២​ ឆ្នាំ​រូបនេះ បាន​លេច​ចេញ​អាការៈរមាស់ស្បែក និង​សីតុណ្ហភាព​ក្នុង​ខ្លួនកើន​ឡើង​ខ្លាំង។

    ជន​រងគ្រោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​បន្ទប់​សង្រ្គោះបន្ទាន់ កាល​ពីថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ ​២០១៩ ហើយក្រោយ​អាការៈ​ធូរ​ស្បើយ ក៏​បញ្ជូន​ទៅ​បន្ទប់​សម្រាក​ទូទៅវិញ ខណៈ​មក​ទល់​នឹង​ពេល​នេះ ​តែវេជ្ជបណ្ឌិត​​អនុញ្ញាតឲ្យ​​ចាកចេញពី​មន្ទីរពេទ្យ ត្រលប់​ទៅ​ផ្ទះ​វិញ។

    ក្រោយ​ទទួល​ការ​ព្យាបាល ស្រ្ដីរូបនេះបញ្ជាក់​ថា “ខ្ញុំគិតថា ផ្លែឈើសម្បូរសារធាតុ​បំប៉ន ហេតុ​នេះយក​ទឹក​ផ្លែ​ឈើ ចាក់​ចូល​ក្នុង​ខ្លួន ក៏មិន​ប៉ះពាល់​ដែរ មិនស្មាន​ថា ទៅ​ជាបែប​នេះសោះ“។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 20/03/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: