backup og meta

ថ្នាំពេទ្យមាន​របៀប​ទុក​ដាក់ ទុក​ផ្តេសផ្តាស ខូច​គុណភាព​ខ្ទេច

ថ្នាំពេទ្យមាន​របៀប​ទុក​ដាក់ ទុក​ផ្តេសផ្តាស ខូច​គុណភាព​ខ្ទេច

ថ្នាំ​គ្រប់​ប្រភេទ​ទាំងអស់ មិនមែន​ចេះ​តែ​ទុក​ដាក់​ផ្តេសផ្តាស​នោះ​ទេ យើង​ត្រូវ​រក្សា​ទុក​ឲ្យ​បាន​ល្អ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព បើ​ពុំ​ដូច្នេះទេ​ថ្នាំ​នឹង​ខូច​គុណភាព ប្រើ​ការ​លែង​កើត ប៉ះពាល់​ដល់​សុខភាព។

ការ​រក្សា​ទុក​ថ្នាំ​មិន​ដូច​គ្នា​ទាំងអស់​ទេ អាស្រ័យ​ទៅ​តាម​ប្រភេទថ្នាំ ប៉ុន្តែ​ជា​គោលការណ៍​ទូទៅ​តម្រូវ​ឲ្យ​ទុក​ថ្នាំ​នៅកន្លែង​ដែល​មាន​សីតុណ្ហភាព​ល្មម មិន​ត្រជាក់​ពេក មិន​ក្តៅ​ពេក។

១- ត្រូវទុក​ថ្នាំ​នៅ​កន្លែង​ណា​ទើប​មាន​សុវត្ថិភាព

ទូ​ដាក់​ថ្នាំ​ពេទ្យ ធ្នើរ ថតតុ-ទូ សុទ្ធ​សឹង​ជា​កន្លែង​ដែល​អាច​រក្សា​ទុក​ថ្នាំ​បាន ប៉ុន្តែ​យើង​ត្រូវ​ប្រាកដ​ថា កន្លែង​នោះ​គ្មាន​ការ​រំខាន​ដោយ​ពពួក​សត្វ​ល្អិត ដូច​ជា​ស្រមោច កណ្តុរ​ជាដើម។

ថ្នាំគ្រាប់៖

– ត្រូវ​ទុក​ថ្នាំ​នៅ​កន្លែង​​ស្អាត ស្ងួត មាន​អនាម័យ

– ត្រូវ​ទុក​ថ្នាំ​ក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់ (ចន្លោះ​ពី ១៥-២៥ អង្សា​សេ)

– មិន​ត្រូវ​ទុក​ថ្នាំ​នៅ​កន្លែង​ដែល​មាន​សំណើម​

– មិន​ត្រូវ​ទុក​ថ្នាំឲ្យចំ​ពន្លឺថ្ងៃ

– ត្រូវ​ទុក​ថ្នាំ​ឲ្យ​ផុត​ពី​ដៃ​ក្មេងៗ

– មិន​ត្រូវ​ទុក​ថ្នាំ​នៅ​ក្នុង​ទូ​ទឹក​កកឡើយ ​(លើកលែង​តែ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ដែល​ត្រូវ​ការ​ឲ្យដាក់​ក្នុង​ទូទឹក​កក ឧទាហរណ៍​ថ្នាំ​គ្រាប់​ប្រភេទ​សុល​ជាដើម)។

ថ្នាំ​ចាក់៖

ការ​រក្សា​ទុក​ថ្នាំ​ចាក់​គឺ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​ក្រដាស​ព័ត៌មាន​ថ្នាំ ឬ​ការ​ណែនាំ​របស់​ឱសថ​ការី។ ជាទូទៅ​ថ្នាំ​ចាក់ត្រូវ​ការ​លក្ខខណ្ឌ​ទុក​ដាក់​ដូច​ខាង​ក្រោម​៖

– ត្រូវ​ទុក​ថ្នាំ​នៅ​កន្លែង​ស្អាត ​មាន​អនាម័យ

– មិន​ត្រូវ​ទុក​ថ្នាំ​នៅ​កន្លែង​ដែល​មាន​សំណើម​

– ត្រូវ​ទុក​ថ្នាំ​ក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់ (ចន្លោះ​ពី ១៥-២៥ អង្សារសេ)

– មិន​ត្រូវ​ទុក​ថ្នាំ​នៅ​ក្នុង​ទូទឹក​កកឡើយ (លើកលែង​តែ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ដែល​តម្រូវឲ្យ​​ដាក់​ក្នុង​ទូរ​ទឹក​កក ឧទាហរណ៍​ពពួក​វ៉ាក់សាំង​​ ត្រូវទុក​ក្នុង​សីតុណ្ហភាព ពី ២-៨ អង្សារសេ)។

២- ប្រើថ្នាំ​ទុកដាក់កន្លែង​អត់សុវត្ថិភាព​ប៉ះពាល់​អ្វីខ្លះ?

ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​ទុក​ដាក់​មិន​ត្រឹម​ត្រូវ មិន​មាន​សុវត្ថិភាព​ទេ។ រាល់​ថ្នាំ​ពេទ្យ​ទាំង​អស់​នឹង​មាន​ប្រសិទ្ធ​ភាព​ប្រសិន​បើ​វា​ស្ថិត​ក្នុង​កាល​បរិច្ឆេទ​ប្រើ​ប្រាស់ និង​ទុក​ដាក់​បាន​ត្រឹម​ត្រូវ។ ការ​ទុក​ដាក់​ថ្នាំ​ពេទ្យ​មិន​ត្រឹម​ត្រូវ​ មិន​ត្រឹម​តែ​ពន្លឿន​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ថ្នាំ​បាត់​បង់​ប្រសិទ្ធ​ភាព​ព្យាបាល និង​បម្លែង​សារធាតុ​គីមី​របស់​ថ្នាំ បណ្ដាល​ឲ្យផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​អ្នក​ប្រើ​ប្រាស់​។

៣- វិធីសម្គាល់ថ្នាំខូចគុណភាព

ជាទូទៅ​ថ្នាំ​ដែល​ទុក​ដាក់​បាន​ត្រឹម​ត្រូវ រូបរាង​របស់​ថ្នាំ​មិន​ងាយ​នឹង​ផ្លាស់​ប្ដូរ​ឡើយ ប៉ុន្តែ​ការ​ទុក​ដាក់​ថ្នាំ​ដែល​មិន​ត្រឹម​ត្រូវ​យើង​អាច​សង្កេត​ឃើញ​បាន​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​រូបរាងវា ដូចជា ប្រែ​ពណ៌ ខូច​ទ្រង់​ទ្រាយ​ថ្នាំ (ទន់ ឬ​បែក​ជាម្សៅ) បែក ឬរហែកសំបក​ថ្នាំ ថ្នាំ​ទឹក​ឡើង​កករ ល្អក់ និងមានសត្វ​ល្អិត​រោម​ថ្នាំ នេះ​អាច​បញ្ជាក់​ថា​ថ្នាំ​នោះខូចហើយ។

យើងមិន​ត្រូវ​ប្រើ​ថ្នាំពេទ្យ​ណា​ដែល​ខូច​គុណភាព ឬ​ហួសការ​កំណត់​ប្រើប្រាស់​ឡើយ ព្រោះ​វា​អាច​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សុខភាព។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

01/04/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម