“យើងបានផ្គូរផ្គងការព្យាករដែលកំពុងមានលទ្ធផល ទៅនឹងទិន្នន័យការស្លាប់ពីអង្គភាព ដោយប្រើប្រាស់កំណត់ត្រាការស្លាប់របស់ការិយាល័យស្ថិតិជាតិ ការចុះបញ្ជីមហារីក និងស្ថិតិសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ យើងបានរកឃើញថា ក្បួនគណនាសិក្សាដោយម៉ាស៊ីន ពិតជាត្រឹមត្រូវ ក្នុងការព្យាករការស្លាប់ ជាជាងគំរូស្ដង់ដាព្យាករ ដែលបង្កើតដោយអ្នកជំនាញ“។ លោកបណ្ឌិត Stephen Weng បញ្ជាក់បន្ថែម។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nottingham បានព្យាករថា បញ្ញាសិប្បនិមិត្ត នឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឧបករណ៍នានា នៅពេលអនាគត ដែលមានសមត្ថភាពបង្កើតថ្នាំផ្ទាល់ខ្លួន រចនាការគ្រប់គ្រងហានិភ័យទៅនឹងស្ថានភាពអ្នកជំងឺម្នាក់ៗ។ ជាងនេះទៅទៀត ការស្រាវជ្រាវ តម្រូវការផ្ទៀងផ្ទាត់ និងសុពលភាពក្បួនគណនារបស់បញ្ញាសិប្បនិមិត្ត ក្នុងចំណោមក្រុមប្រជាជនផ្សេងទៀត និងស្វែងរកមធ្យោបាយនានា ដើម្បីអនុវត្តប្រព័ន្ធទាំងនេះក្នុងការថែទាំសុខភាពជាទម្លាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕