ថៃ ជាប្រទេសក្នុងចំណោមប្រទេសទាំង ១៤ មានបញ្ហាជំងឺរបេង អាក្រក់បំផុតទូទាំងពិភពលោក ស្របពេលបញ្ហាលំហូរពលករបរទេស និងទម្លាប់រស់នៅ ត្រូវចាត់ទុកជាឧបសគ្គ មិនអាចឲ្យអាជ្ញាធរថៃ កាត់បន្ថយ និងបង្ការជំងឺនេះ ស្របតាមគោលដៅគ្រោងទុកបាន។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ថៃ ជាប្រទេសក្នុងចំណោមប្រទេសទាំង ១៤ មានបញ្ហាជំងឺរបេង អាក្រក់បំផុតទូទាំងពិភពលោក ស្របពេលបញ្ហាលំហូរពលករបរទេស និងទម្លាប់រស់នៅ ត្រូវចាត់ទុកជាឧបសគ្គ មិនអាចឲ្យអាជ្ញាធរថៃ កាត់បន្ថយ និងបង្ការជំងឺនេះ ស្របតាមគោលដៅគ្រោងទុកបាន។
“យើងជាប្រទេសមួយ ក្នុងចំណោមប្រទេសអាក្រក់ជាងគេទាំង ១៤ មានតួលេខឆ្លងជំងឺដ៏សាហាវនេះខ្ពស់បំផុត“។ នេះបើតាមលោក Arth Nana ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃសមាគមប្រឆាំងជំងឺរបេង ប្រទេសថៃ។
ប្រធានគណៈកម្មាធិការរូបនេះ បញ្ជាក់ថា ថៃ ត្រូវតែធ្វើឲ្យស្ថានភាពនេះប្រសើរឡើង ដើម្បីលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ ២០២១ ស្របតាមគោលដៅដាក់ចេញដោយនាយកដ្ឋានគ្រប់គ្រងជំងឺ។
កាលពីឆ្នាំ ២០១៧ នាយកដ្ឋានគ្រប់គ្រងជំងឺ បានដាក់ចេញផែនការ ៥ឆ្នាំ ដើម្បីបង្ការជំងឺរបេង និងកាត់បន្ថយចំនួនអ្នកជំងឺ។ ប៉ុន្ដែរយៈពេល ២ឆ្នាំ ខាងមុខ គោលដៅហាក់នៅឆ្ងាយ ពីការរំពឹងទុក។
ក្នុងទីក្រុងបាងកក ករណីជំងឺរបេងថ្មី បានកើនឡើងយ៉ាងខ្លាំង បណ្ដាលមកពីលំហូរពលករអន្តោរប្រវេសន៍ ហើយចំនួនពលករបរទេស ចុះឈ្មោះទទួលការព្យាបាល កើនឡើងពី ៨៥៣នាក់ នៅឆ្នាំ២០១៧ ទៅ ១ ១២៣នាក់ នៅឆ្នាំ ២០១៨ ធ្វើឲ្យចំនួនពលរដ្ឋកើតរបេងថ្មីក្នុងប្រទេសនេះ មានដល់ទៅ ១៣.០០០នាក់ រាប់បញ្ចូលទាំងអ្នកជំងឺទទួលការព្យាបាលជាថ្មី។
វេជ្ជបណ្ឌិត Wongwat Lewlak អនុប្រធាននាយកដ្ឋានសុខាភិបាលក្រុងបាងកក បានរិះគន់អត្រាមនុស្សកកកុញ និងទម្លាប់រស់នៅស្មុគស្មាញ ក្នុងទីក្រុងមួយនេះ ជាហេតុធ្វើឲ្យពលរដ្ឋមិនខ្វាយខ្វល់ពីសុខភាពរបស់ពួកគេ។
លោកថា ដោយសារកត្តាប្រកបការងារ និងជីវភាពរស់នៅ អ្នកជំងឺជាច្រើន ពិតជារវល់ រហូតដល់ភ្លេចការទៅជួបជាមួយគ្រូពេទ្យ ឬសម្រេចឈប់លេបថ្នាំ នៅពេលពួកគេចាប់ផ្ដើមបានធូរស្រាល។ ចំណែកខាងមន្ទីរពេទ្យ បញ្ជាក់ថា កត្តានេះជាហេតុផល មិនអាចផ្ដល់ការព្យាបាលបានល្អគ្រប់គ្រាន់។
ការព្យាបាលជំងឺរបេង ទាមទារឲ្យអ្នកជំងឺ អនុវត្តតាមការណែនាំរបស់វេជ្ជបញ្ជា និងជួបជាមួយគ្រូពេទ្យ ជាទៀតទាត់។
អង្គការសុខភាពពិភពលោក ដាក់គោលដៅកាត់បន្ថយតួលេខអ្នកជំងឺរបេង តិចជាង ១០នាក់ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ នៅឆ្នាំ២០៣៥។ ប៉ុន្តែ យោងតាមការប៉ាន់ស្មានរបស់អង្គការនេះ ថៃ មានអាត្រា អ្នកកើតរបេងដល់ទៅ ១៥៦នាក់ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ នៅឆ្នាំ២០១៨។ តួលេខអ្នកជំងឺថ្មី និងអ្នកជំងឺផឹកថ្នាំលែងមានប្រសិទ្ធភាព នៅប្រទេសថៃ ត្រូវប៉ាន់ស្មានថា មានជាង ១០ម៉ឺននាក់ ក្នុងមួយឆ្នាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕