ឲ្យតែខែក្តៅ មិនដឹងជាខ្យល់បាត់ទៅណាអស់ទេ ហប់នុះហប់ បើដាច់ភ្លើងទៀតកាន់តែវីរវរហើយ។ គ្នាយើងភាគច្រើន ចុងសប្តាហ៍ពេលថ្ងៃមិនចង់ចេញទៅក្រៅទេ តែសម្ងំក្នុងផ្ទះ និងត្រូវការភាពស្រស់ស្រាយ ប៉ុន្តែទោះមិនដាច់ភ្លើង ដើម្បីឲ្យអារម្មណ៍ស្រស់ស្រាយ អ្នកជំនាណែនាំ ឲ្យយកចិត្តទុកដាក់គុណភាពខ្យល់ក្នុងផ្ទះផង។