ខ្លាញ់ត្រី មានផ្ទុកអាស៊ីតអូមេហ្គា ៣ ផ្ដល់ផលប្រយោជន៍ជាច្រើនដល់សុខភាព រួមមានកាត់បន្ថយសម្ពាធឈាម ជួយភ្នែក និងប្រឆាំងការបាក់ទឹកចិត្ត។ អ្វីកាន់តែពិសេស គឹថ្នាំមានជាតិខ្លាញ់ត្រី អាចការពារបេះដូងមនុស្ស ប្រឆាំងនឹងខ្យល់ពុលបាន។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ខ្លាញ់ត្រី មានផ្ទុកអាស៊ីតអូមេហ្គា ៣ ផ្ដល់ផលប្រយោជន៍ជាច្រើនដល់សុខភាព រួមមានកាត់បន្ថយសម្ពាធឈាម ជួយភ្នែក និងប្រឆាំងការបាក់ទឹកចិត្ត។ អ្វីកាន់តែពិសេស គឹថ្នាំមានជាតិខ្លាញ់ត្រី អាចការពារបេះដូងមនុស្ស ប្រឆាំងនឹងខ្យល់ពុលបាន។
ការសិក្សានេះ ធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Fudan ក្រុងសៀងហៃ ផ្ដោតសំខាន់លើខ្លាញ់ត្រី ផ្ដល់ប្រយោជន៍ដល់សរសៃឈាមបេះដូង ប្រឆាំងនឹងផលប៉ះពាល់ពីខ្យល់ពុល ក្នុងចំណោមមនុស្សពេញវ័យ។ ការសិក្សានេះ មានរយៈពេល ៤ខែ និងមាននិស្សិតសុខភាពល្អ ចំនួន ៦៥នាក់ ចូលរួម ដោយបែងចែកជា ២ក្រុម។ ក្រុមទី១ លេបថ្នាំមានជាតិខ្លាញ់ត្រីសមុទ្រ ២បំពង់/ថ្ងៃ ចំណែកក្រុមទី២ ឲ្យលេបថ្នាំមានជាតិប្រេងគ្រាប់ផ្កាឈូករ័ត្ន ២បំពង់ដូចគ្នា។
ដើម្បីឲ្យដូចការពិត អ្នកស្រាវជ្រាវ បង្កើតបរិស្ថានមានកម្រិតខ្យល់ពុល PM2.5 នៅលើដំបូលអគារ កណ្ដាលសាកលវិទ្យាល័យ។ ក្រោយការសិក្សា អ្នកចូលរួមទាំងអស់ ទៅពិនិត្យសុខភាពទាំងអស់គ្នា។ អ្នកស្រាវជ្រាវ កំណត់សម្ពាធឈាម និងសុចនាករជីវសាសាស្ដ្រ ចំនួន ១៨ ពាក់ព័ន្ធជាមួយសុខភាពបេះដូង ដូចសុចនាករនៃការរលាក កំណកឈាម និងបញ្ហាមេតាប៉ូលិស។
លទ្ធផល រកឃើញថា សុចនាករជីវសាស្ត្រជាច្រើន ក្នុងក្រុមលេបថ្នាំមានជាតិប្រេងផ្កាឈូករ័ត្ន រងផលប៉ះពាល់ខ្ពស់ទៅនឹងខ្យល់ពុល ខណៈក្រុមលេបថ្នាំមានជាតិខ្លាញ់ត្រី រងផលប៉ះពាល់តិចទៅនឹងខ្យល់ពុល។
នៅក្នុងក្រុមលេបថ្នាំមានជាតិប្រេងផ្កាឈូករ័ត្ន ខ្យល់ពុល បង្កឲ្យមានកំណកឈាម ការរលាក ភាពស៊ាំអាំងស៊ុយលីន និងបញ្ចេញអ័រម៉ូនបង្កស្ដ្រេស ដោយទាំងនេះ ពាក់ព័ន្ធជាមួយនឹងជំងឺសរសៃឈាមបេះដូង។ ចំណែកក្រុមលេបថ្នាំមានជាតិខ្លាញ់ត្រី ពុំមានអាការៈដូច្នេះលេចឡើងនោះទេ។ រីឯបញ្ហាសម្ពាធឈាម ពុំពាក់ព័ន្ធនឹងខ្យល់ពុល សម្រាប់ទាំង ២ក្រុម។
អត្ថបទពាក់ព័ន្ធ៖
ការសិក្សានេះ លើកឡើងថា របបអាហារមានជាតិខ្លាញ់ត្រី គឺមានភាពងាយស្រួល និងជាវិធីមានប្រសិទ្ធភាព ជាងការប្រើប្រាស់ម៉ាស់ ឬឧបករណ៍បន្សុទ្ធខ្យល់ ដើម្បីការពារសុខភាពបេះដូង ប្រឆាំងនឹងខ្យល់ពុល។
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕