ហេតុផលទាំងនេះហើយ ធ្វើឲ្យយើង ធ្វើការកាន់តែយូរ អារម្មណ៍កាន់តែស្ត្រេសខ្លាំង ព្រោះដោយសារគុណភាពខ្យល់នៅកន្លែងធ្វើការតែម្តង។ ព្រោះការសិក្សាថ្មី រកឃើញថា គុណភាពខ្យល់ គឺពាក់ព័ន្ធជាមួយសមត្ថភាពខួរក្បាលយើង។
ទោះជាខ្យល់ គ្មានក្លិន គ្មានពណ៌ មើលមិនឃើញ ចាប់មិនបាន ហើយខ្យល់នៅកន្លែងយើងរស់នៅ និងបន្ទប់ធ្វើការប្រចាំថ្ងៃ ជាអ្វីដែលយើងគួរគិតគូរមែនទែន។ ហេតុអ្វី? ព្រោះខួរក្បាល ត្រូវការអុកស៊ីហ្សែន ពីខ្យល់បរិសុទ្ធ ដើម្បីដំណើរការល្អ និងស្វាហាប់នៅកន្លែងការងារ។ តែបើក្នុងបន្ទប់ធ្វើការ មានខ្យល់មិនល្អ ប៉ះពាល់ដល់ខួរក្បាល នោះលទ្ធផលការងារ ក៏ប្រហែលមិនសូវល្អនោះដែរ។