ជំងឺភ្លេចភ្លាំង មិនថាអ្នកអាយុតិច ឬច្រើនទេ ជួបដូចតែគ្នាហ្នឹង គ្រាន់តែអ្នកខ្លះភ្លេចតិច ខ្លះទៀតភ្លេចច្រើន។ អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា មនុស្សប្រមាណ ៥០លាននាក់ នៅលើពិភពលោក មានជំងឺភ្លេចភ្លាំង ដោយ ៦០% រស់នៅប្រទេសចំណូលទាប និងចំណូលមធ្យមកម្រិតទាប ដូចខ្មែរយើង។
ឆ្លើយតបនឹងបញ្ហានេះ អង្គការសុខភាពពិភពលោកសប្ដាហ៍មុន ដាក់ចេញគោលការណ៍ណែនាំថ្មី ផ្ដល់មូលដ្ឋានចំណេះដឹង ដើម្បីជួយការពារជំងឺភ្លេចភ្លាំង។ ខាងក្រោមនេះ ជាគោលការណ៍ណែនាំ ដើម្បីកាត់បន្ថយជំងឺភ្លេចភ្លាំង៖