ក្រុមការងារសាកលវិទ្យាល័យ Emory សហការជាមួយសាកលវិទ្យាល័យ Cornell នៅសហរដ្ឋអាមេរិក បានសិក្សាលម្អិតលើកដំបូង ដោយប្រៀបធៀបគុណវិបត្តិនៃទឹកផ្លែឈើ និងភេសជ្ជៈផ្អែមៗ (ទឹកក្រូច ទឹកតែក្រូចឆ្មារ…) ដែលមានទំនាក់ទំនងហានិភ័យដល់សុខភាព។ ការស្រាវជ្រាវបានរកឃើញគួរឲ្យភ្ញាក់ផ្អើលថា ការញ៉ាំទឹកផ្លែឈើសុទ្ធចំណុះត្រឹមតែ ៣៤០មិល្លីលីត្រក្នុងមួយថ្ងៃ អាចបង្កឲ្យមានអត្រាឆាប់ស្លាប់ប្រមាណ ២៤% ខណៈក្នុងចំណុះ ៣៤០ មិល្លីលីត្រដូចគ្នានៃភេសជ្ជៈជាតិស្ករផ្អែមៗ អាចបង្កហានិភ័យអត្រាឆាប់ស្លាប់មុនអាយុ ៦%។
លទ្ធលការសិក្សាខាងលើ ផ្អែកទៅលើទិន្នន័យប្រមូលមកជាង ៦ ឆ្នាំ ដោយការតាមដានទៅលើទម្លាប់ញ៉ាំភេសជ្ជៈរបស់យុវជនស្ម័គ្រចិត្តប្រមាណ ១៣.០០០ នាក់ ហើយការតាមដានធ្វើឡើងដោយតាមរយៈការបំពេញក្រដាសសំណួរជាប្រចាំរបស់ក្រុមអ្នកស្រាវជ្រាវ។