នៅអាមេរិក តួលេខអ្នកស្លាប់ ដោយមហារីក បន្ដធ្លាក់ចុះ ប៉ុន្ដែតួលេខ អ្នកស្លាប់ដោយជំងឺបេះដូង កំពុងកើនឡើងខ្លាំង។
នៅអាមេរិក តួលេខអ្នកស្លាប់ ដោយមហារីក បន្ដធ្លាក់ចុះ ប៉ុន្ដែតួលេខ អ្នកស្លាប់ដោយជំងឺបេះដូង កំពុងកើនឡើងខ្លាំង។
អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់អាមេរិក បញ្ជាក់ថា មនុស្សពេញវ័យស្លាប់ដោយជំងឺមហារីក ធ្លាក់ចុះ ១៩% ពីឆ្នាំ១៩៩៩-២០១៧។ ចំណែកមនុស្សពេញវ័យ ស្លាប់ដោយជំងឺបេះដូង ក៏ធ្លាក់ចុះ ២២% ដែរ ពីឆ្នាំ១៩៩៩-២០១១ ប៉ុន្ដែចាប់ពីឆ្នាំ២០១១-២០១៧ អ្នកស្លាប់ដោយជំងឺបេះដូង កើនឡើង ៤% វិញ។
លោកស្រី Mariell Jessup នាយកផ្នែកវេជ្ជសាស្ត្រនៃសមាគមបេះដូងអាមេរិក បញ្ជាក់ថា ជំងឺធាត់ កង្វះការរស់នៅប្រកបដោយសុខភាពល្អ និងការកើតជំងឺលើសឈាមភ្លាមៗ ជាមូលហេតុបង្កឲ្យអ្នកស្លាប់ដោយជំងឺបេះដូង កើនឡើងវិញ។
មជ្ឈមណ្ឌលដដែលបញ្ជាក់ថា មហារីក និងជំងឺបេះដូង ជាមូលហេតុនៃការស្លាប់របស់ពលរដ្ឋអាមេរិកវ័យកណ្ដាល ដោយស្មើប្រមាណពាក់កណ្ដាលនៃពលរដ្ឋអាមេរិកវ័យកណ្ដាលសរុប ដែលបានស្លាប់។
ទោះយ៉ាងណា ជំងឺសរសៃឈាមបេះដូង អាចបង្ការបាន ដោយអ្នកជំងឺចាំបាច់ហាត់ប្រាណឲ្យបានច្រើន កុំជក់បារី រក្សាសម្ពាធឈាមឲ្យស្ថិតក្រោមការគ្រប់គ្រង និងរក្សាទម្ងន់ឲ្យបានល្អ។ ចំណែកជំងឺមហារីកវិញ មានកត្ដាមួយចំនួន បង្កឲ្យកើតជំងឺនេះ ដូចជា កង្វះការហាត់ប្រាណ និងជំងឺធាត់។ លោកស្រី Mariell Jessup បញ្ជាក់ថា ការស្វែងយល់ពីកត្ដាបង្ក និងមធ្យោបាយបង្ការ អាចជួយឲ្យការពារមិនកើតមានជំងឺនេះបាន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕