មន្ត្រីជាន់ខ្ពស់ហ្វីលីពីនថ្មីៗនេះ បានបង្ហាញថា អត្រាបុគ្គលិកជនជាតិហ្វីលីពីនធ្វើការក្រៅប្រទេស ធ្វើតេស្តឃើញផ្ទុកមេរោគអេដស៍ មានដល់១០%ហើយ នៃចំនួនសរុបអ្នកផ្ទុកមេរោគនេះនៅទូទាំងប្រទេសហ្វីលីពីន។
មន្ត្រីជាន់ខ្ពស់ហ្វីលីពីនថ្មីៗនេះ បានបង្ហាញថា អត្រាបុគ្គលិកជនជាតិហ្វីលីពីនធ្វើការក្រៅប្រទេស ធ្វើតេស្តឃើញផ្ទុកមេរោគអេដស៍ មានដល់១០%ហើយ នៃចំនួនសរុបអ្នកផ្ទុកមេរោគនេះនៅទូទាំងប្រទេសហ្វីលីពីន។
តាមសារព័ត៌មាន Rappler សមាជិកតំណាងរាស្រ្តហ្វីលីពីន លោក Aniceto Bertiz III បានបញ្ជាក់កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ថា បុគ្គលិកធ្វើការក្រៅប្រទេសចំនួន ៩១ នាក់ បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននៃមេរោគអេដស៍។ ចំនួននេះបានបន្ថែមនូវចំនួនអ្នកធ្វើការក្រៅប្រទេសមានផ្ទុកមេរោគអេដស៍ប្រមាណ ៦.៥២៤ នាក់ គិតចាប់តាំងពីឆ្នាំ១៩៨៤មក។
ជាមួយនឹងបញ្ហានេះ មន្ត្រីខាងលើក៏បានលើកមតិឲ្យមានការអនុវត្តយ៉ាងតឹងរឹងចំពោះការរាលដាលនៃជំងឺអេដស៍ ស្របទៅតាមច្បាប់ស្តីពីការបង្ការ និងគ្រប់គ្រងជំងឺអេដស៍ ដែលទើបចូលជាធរមាននាដើមឆ្នាំ២០១៩ នេះ។ នៅក្នុងវិធានការនៃច្បាប់ខាងលើ ដែលបានតម្រូវឲ្យអ្នកធ្វើការជនជាតិហ្វីលីពីនទាំងអស់ មុននឹងចេញធ្វើការក្រៅប្រទេស មិនថា បុគ្គលិក ឬមន្ត្រីរដ្ឋាភិបាល ត្រូវឆ្លងកាត់សិក្ខាសាលាអប់រំស្តីពីការបង្ការ និងផលប៉ះពាល់នៃជំងឺអេដស៍ជាមុនសិន។
ផ្អែកតាមទិន្នន័យនៃវិទ្យាស្ថានជាតិជំងឺអេដស៍ប្រទេសហ្វីលីពីន បានបង្ហាញថា ៨៦% នៃជនជាតិហ្វីលីពីនធ្វើការក្រៅប្រទេសត្រឹមរយៈពេល ៥ ឆ្នាំ ក្នុងនោះគឺបុរសមានអាយុខ្ទង់ ៣២ ឆ្នាំ ហើយ ៧២% នៃពួកគេ បានឆ្លងមេរោគអេដស៍តាមការរួមភេទ។
អត្ថបទពាក់ព័ន្ធ៖
យោងតាមរបាយការណ៍អង្គការសហប្រជាជាតិលើកម្មវិធីគ្រប់គ្រងជំងឺអេដស៍ (UNAIDS) ឆ្នាំ២០១៧ ហ្វីលីពីនគឺជាប្រទេសដែលមានអត្រារាលដាលជំងឺអេដស៍លឿនជាងគេនៅតំបន់អាស៊ី ហើយករណីចម្លងជំងឺអេដស៍ដោយការរួមភេទនៅតែខ្ពស់ជាងគេទូទាំងប្រទេសនេះ។ ការព្យាករត្រឹមចុងឆ្នាំ២០១៩ នៅហ្វីលីពីននឹងមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៩៣.៤០០នាក់៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕