ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ដេកពេទ្យរាប់ខែចាំវះកាត់ប្ដូរបេះដូង ដល់មានគេបរិច្ចាគហើយពេទ្យអត់វះកាត់ឲ្យ

អាច​ថា​ជា​រឿង​កម្រ​មួយ​ទៀត​ករណី​ដែល​អ្នក​ជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ​តាំង​ពី​ខែ​វិច្ឆិកា ២០២១ រង់ចាំ​ការ​បរិច្ចាគ​បេះដូង ដើម្បី​វះកាត់​​ផ្លាស់ប្ដូរ​(បេះដូង) ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត លុះ​មក​ដល់​ដើម​សប្ដាហ៍​នេះ ក្រោយ​មាន​អ្នក​បរិច្ចាគ​លះបង់​អវយវៈ​ដ៏​សំខាន់​ហើយ ស្រាប់​តែ​ក្រុម​គ្រូពេទ្យ​បដិសេធ​មិន​ព្រម​វះកាត់​ឲ្យ។ តើ​មាន​រឿង​អ្វី​នៅ​ពី​ក្រោយ​បញ្ហា​នេះ? ចម្លើយ​ខ្លី​គឺ អ្នក​ជំងឺ​វ័យ ៣១ឆ្នាំ​ DJ Ferguson មិន​បាន​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​ឆ្លង​មួយ​ចំនួន​ដែល​ជា​លក្ខខណ្ឌ​ទាមទារ​ដាច់​ខាត​ពី​ភាគី​មន្ទីរពេទ្យ​ជា​ពិសេស​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩។ ក្រុម​គ្រួសារ​ Ferguson រៀបរាប់​ថា "គាត់​ស្ថិត​នៅ​លេខរៀង​ដែល​ទទួល​បាន​ការ​បរិច្ចាគ​បេះដូង​ពី​វិបសាយ GoGundMe ព្រោះ​គាត់​មាន​​ជំងឺ​បេះដូង​តំណពូជ សួត​មាន​ដក់​ឈាម​និង​ទឹក ដែល​ទាមទារ​ការ​វះកាត់​ប្ដូរ​បេះដូង តែ​ដោយ​សារ​គាត់​អត់​ទាន់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ មិន​គ្រប់​លក្ខខណ្ឌ​ចែង​របស់​មន្ទីរពេទ្យ ទើប​អត់​មិន​ទទួល​បាន​ការ​វះកាត់​ដ៏​សំខាន់​នេះ"។ អាន៖ Congenital Heart Disease (ជំងឺបេះដូងពីកំណើត) នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់ ដឹងគន្លឹះទាំងនេះ ម៉ាក់ៗអស់បារម្ភកូនក្នុងផ្ទៃមានជំងឺបេះដូងពីកំណើត ស្វែងយល់ពីជំងឺបេះដូងច្រើនទៀត     រាល់​ការ​វះកាត់​ប្ដូរ​សរីរាង្គ​ គ្រប់​អ្នក​ជំងឺ​ទាំង​អស់​ដាច់ខាត​ត្រូវ​ចាក់​វ៉ាក់សាំង​ចាំបាច់​មួយ​ចំនួន​ដូចជា កូវីដ១៩ គ្រុន​ផ្ដាសាយ​នានា និង​រលាក​ថ្លើម​ប្រភេទបេ។ ហេតុ​អ្វី​ត្រូវ​ចាក់? អ្នក​ជំងឺ​អាច​ស្លាប់​បាន។ វ៉ាក់សាំង​ទាំង​នោះ​ជួយ​បង្កើន​ឱកាស​ខ្ពស់​ក្នុង​ការ​វះកាត់​ដោយ​ជោគជ័យ និង​ក្រោយ​វះកាត់​អ្នក​ជំងឺ​អាច​រស់​រាន​បាន។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ភាគី​មន្ទីរពេទ្យ​ស្ថិត​នៅ​បូស្តុន​ពន្យល់​ដូច្នេះ ព្រោះ​រាល់​ឈ្មោះ​វ៉ាក់សាំង​រាយ​នាម​ខាង​លើ​ជា​ការ​កំណត់​របស់​មជ្ឈមណ្ឌល​អាមេរិក​សម្រាប់​ការ​គ្រប់គ្រង​និង​ការពារ​ជំងឺ (CDC)។ “បើ​អ្នក​ជំងឺ​អត់​បាន​ចាក់​វ៉ាក់សាំង​ប៉ុន្មាន​មុខ​អស់​នេះ​ទេ ខាង​មន្ទីរពេទ្យ​នឹង​លុប​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី​រង់ចាំ​ទទួល​ការ​បរិច្ចាគ​សរីរាង្គ​ដើម្បី​វះកាត់ ហើយ​ខាង​យើង​ព្យាយាម​គ្រប់បែប​យ៉ាង​ដើម្បី​ផ្ដល់​សរីរាង្គ ដែល​ជា​ចំណែក​ដ៏​កម្រ​ឲ្យ​ទាន់​ពេលវេលា ដើម្បី​ពង្រីក​ឱកាស​រស់រាន​អ្នក​ជំងឺ​ឲ្យ​កាន់​តែ​ធំ​អស់​ពី​លទ្ធភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ CDC តម្រូវ​ដូច្នេះ។" […]


ព័ត៌មាន

សុំទឹកកាម! ចុងក្រោយបង្កើតកូនហើយប្ដឹងទារសំណងរាប់លានដុល្លារ

មាន​ករណី​ប្ដឹងផ្ដល់​ដ៏​កម្រ​មួយ​កើត​ឡើង​នៅ​ជប៉ុន រហូត​ដល់​តុលាការ​ប្រទេស​ជឿនលឿន​មួយ​នេះ​អះអាង​ថា​ជា​បណ្ដឹង​ដំបូង​បំផុត​មិន​ធ្លាប់មាន គឺ​ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទាមទារ​ម្ចាស់​មេជីវិត​ឈ្មោល(ភាគីទី៣)​ដែល​ត្រូវ​ជា​កូន​របស់​នាង​ជិត ៣លាន​ដុល្លារ​អាមេរិក។ ការ​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​សឹង​មិន​គួរ​ឲ្យ​ជឿ​នេះ ក្រោយ​នាង​ផ្ដល់​កំណើត​កូន​ទី២ ​ដោយ​សារ​ទឹកកាម​បុរស​រូប​នោះ​ក្រោយ​រួម​ដំណេក​បាន​១០ដង បែរ​ជា​(កូន) មាន​សតិ​មិន​គ្រប់ ឬ​មាន​បញ្ហា​មិន​ប្រក្រតី​ដូច​ក្មេង​ដទៃ។ ក្រោយ​មក​ក៏​ស៉ើប​ដឹង​ថា​ម្ចាស់​ជំនួយ​មេជីវិត​ឈ្មោល​ដើម្បី​បង្ក​កំណើត​ជា​ជន​បោសប្រាស់​ កុហក​ពី​​សញ្ជាតិ​ពិត ប្រវត្តិ​គ្រួសារ​និង​ការ​អប់រំ។ មុន​នាង​ព្រម​ទទួល​យក​មេជីវិត​ឈ្មោល ហើយ​បន្ត​ទៅ​ដេក​ជាមួយ​បុរស​ម្ចាស់​ជំនួយ​នេះ គឺ​ដោយ​សារ​ប្ដី​របស់​នាង​អសមត្ថភាព​ផ្លូវភេទ ឬ​មាន​ជំងឺ​តំណពូជ ក្រោយ​ផ្ដល់​កំណើត​ដល់​កូន​ដំបូង​រួច ប៉ុន្តែ​អ្នក​ទាំង​២ ចង់​បាន​កូន​ម្នាក់​ទៀត។ បុរស​ជា​ប្ដី​ក៏​ព្រម​ឲ្យ​ប្រពន្ធ​ខ្លួន​ទទួល​យក​ជំនួយ​មេជីវិត (រួមដំណេក​ជាមួយ​ជនទី៣) ដើម្បី​បំពេញ​បំណង។ ការ​ចង់​បាន​កូន​មិន​លំបាក​ទេ​នៅ​ជប៉ុន​ប្រសិន​បើ​ដៃគូ​មាន​បញ្ហា​សុខភាព ឬ​អសមត្ថភាព​មិន​អាច​បង្ក​កំណើត​បាន​ព្រោះ គេ​(ជប៉ុន) មាន​បណ្ដាញ​សង្គម​បរិច្ចាគ​មេជីវិត (ញី/ឈ្មោល) ដ៏​ល្បី​នៅ​ប្រទេស​នេះ​គឺ SNS។  កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ ក្នុង​ពាក្យ​បណ្ដឹង​បាន​រៀបរាប់​ថា មុន​ស៊ី​ជម្រៅ​ដើម​បណ្ដឹង​ជា​ស្ត្រី​ខាង​លើ​អះអាង​ថា ដោយ​ចង់​បាន​កូន​មួយ​ទៀត ទើប​នាង​និង​ប្ដី​ព្យាយាម​ស្វែងយល់​អ្នក​ផ្ដល់​មេជីវិត(ទឹកកកាម) តាម​បណ្ដាញ​សង្គម​ដ៏​ល្បី​នៅ​ជប៉ុន​ឈ្មោះ​ថា SNS។ ប៉ុន្តែ​ការ​ដែល​ស្គាល់​បែប​អន​ឡាញ​នេះ អ្វី​ដែល​បុរស​ម្ចាស់​មេជីវិត​បញ្ជាក់​អត្តសញ្ញាណ​ថា​ខ្លួន​ជា​ជនជាតិ​ជប៉ុន បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ក្យូតូ ហើយ​នៅ​លីវ​មិន​មាន​ប្រពន្ធ ឬ​មិន​មានដៃគូ​ស្នេហា​ឡើយ។ ផ្ទុយ​ទៅ​វិញ ព័ត៌មាន​ទាំង​នោះ​បែរ​ខុស​ការ​ពិត ព្រោះ​បុរស​នោះ​ជា​ជនជាតិ​ចិន បញ្ចប់​ថ្នាក់​ឧត្តម​នៅ​ប្រទេស​ចិន ហើយ​ថែម​ទាំង​មាន​គ្រួសារ​ប្រពន្ធ​ថែមទៀត។ ក្រោយ​ព្រមព្រៀង​ទទួល​មេជីវិត​បង្ក​កំណើត​កូនទី២​តាម​បំណងប្រាថ្នា​កាល​ពី​ខែ មិថុនា ២០១៩ ក្រោយ​រួម​សង្វាស​បាន ១០ដង។ អ្វី​ដែល​ខក​ចិត្ត​បំផុត​របស់​អ្នក​ទាំង​២ គឺ​កូន​ដែល​កើត​មក​ដោយ​មេជីវិត​ បែរ​ជា​មាន​បញ្ហា​សតិ​អារម្មណ៍ ស្មារតី​មិន​ប្រក្រតី​ដូច​ក្មេង​ឯទៀត […]


ព័ត៌មាន

ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ

បុរស​វ័យ ៥៧ឆ្នាំម្នាក់ មាន​ជំងឺ​​ប្រែប្រួល​កម្ដៅ​បេះដូង​ដែលទាមទារ​ការព្យាបាល ហើយ​​ការវះកាត់​ផ្លាស់ប្ដូរ​​ដាក់​បេះដូង​ជ្រូក​ជា​ជម្រើស​តែ​មួយ​គត់​នាពេល​បច្ចុប្បន្ន។ ជា​លទ្ធផល​ដ៏​អំណរ ក្រោយ​ការ​វះកាត់​ ៣ថ្ងៃ ស្ថានភាព​សុខភាព​បុរស​​អាមេរិក​ខាងលើ​មិនមាន​បញ្ហា ប៉ុន្តែ​ស្ថិត​ក្នុង​ការ​តាមដានក្នុង​កម្រិត​ខ្ពស់​បំផុត ដែលទើបប្រកាស​មុន​នេះ​ប៉ុន្មានម៉ោង។ ផ្ដល់​បទសម្ភាសន៍​មុន​វះកាត់​បុរស​ចំណាស់ David Bennett ប្រាប់​CNN ថា "នេះ​ជា​ជម្រើស​ចុងក្រោយ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​មិនទាន់ចង់ស្លាប់ទេ ... អ៊ីចឹង​មាន​តែ​ប្រថុយ​ធ្វើ ឬ​សុខចិត្តដេក​ស្លាប់...”។ ទោះ​ជា​ការ​វះកាត់​ទទួល​បាន​ជោគជ័យ​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុមគ្រូពេទ្យ​នៅ​បន្ត​យក​ចិត្ត​ទុកដាក់​តាមដាន​សុខភាព​របស់​ បុរស​ដំបូង​បង្អស់​លើ​លោក​ក្នុង​ការ​ផ្លាស់ប្ដូរ​អវយវៈ​របស់​ជ្រូក​ច្រើន​សប្ដាហ៍​ទៀត លើ​បញ្ហា "ប្រព័ន្ធភាពស៊ាំ" ឬ​"បញ្ហា​ដែល​អាច​កើត​មាន​ផ្សេងទៀត" ពីព្រោះ​ថា​ដំណើរការ​នៃ​ការ​វះកាត់​នេះ មិនមែន​ដាក់​បេះដូងជ្រូក​ចូលរាងកាយ​ជំនួសឆៅៗទេ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ជំនាញ​ពិសោធន៍​និង​បាន​ដក​ហ្សែន​មួយចំនួន​ពី​បេះដូង​ជ្រូក​ចេញ ដើម្បី​បន្ស៊ាំ​ឲ្យ​ស្គាល់ហ្សែន​ក្នុង​​រាងកាយ​មនុស្ស​ដើម្បី​ដំណើរការ​បាន។ រង្វាស់សុខភាព BMR គណនាពីបរិមាណកាឡូរីដែលត្រូវញ៉ាំក្នុងមួយថ្ងៃៗ លាយឡំ​នឹង​លទ្ធផល​វិជ្ជមាន យ៉ាងណា​មិញ​លោកសាស្ត្រាចារ្យ​ជីវសាស្ត្រ Art Caplan ប្រចាំ​សាកលវិទ្យាល័យ​ញីវយ៉ក​បាន​សម្ដែង​ក្ដីសាទរ​ក្នុង​ដំណើរការ​វះកាត់​របស់ Bennett “យើង​មិន​ទាន់​ធានា​ថា គាត់​មិន​អាច​ស្លាប់​ពី​ការ​វះកាត់​នេះ​នៅឡើយ​ទេ ម្យ៉ាង​សុខភាព​រាងកាយ​របស់​គាត់​អាច​ថា​ម៉ាំមួន​ល្អ​ច្រើន​ខែ​មុន​វះកាត់។ ដូច្នេះ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​លឿន​ពេក​ថា ការ​វះកាត់​នេះ​ជោគជ័យ​ទាំង​ស្រុង​បាន​នៅ​ឡើយ​ទេ"។ គួរ​បញ្ជាក់​ថា កាល​ពី​ខែ​តុលា ២០២១​កន្លង​ទៅ ការ​វះកាត់សាកល្បង​ប្ដូរ​ក្រលៀន​ជ្រូក​នៅ​ញីវយ៉ក​ដូចគ្នា ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ដាក់​ក្ដីសង្ឃឹមខ្ពស់​ក្នុង​ការ​ប្រើប្រាស់​អវៈយវៈ​ជ្រូក​មិន​ថា ក្រលៀន បេះដូង និង​ផ្នែក​ផ្សេង​ទៀត​នា​ថ្ងៃ​អនាគត ព្រោះ​ការ​បរិច្ចាគ ឬ​គ្រឿង​បន្លាស់​រាងកាយ​មនុស្ស​ទៅ​មនុស្ស​មិន​មែន​ជា​រឿង​បើកចំហ ឬ​ជា​រឿង​ខុសច្បាប់(អាច​ជួញដូរ)។ តួលេខ​ពី​រដ្ឋបាលសុខាភិបាល​​អាមេរិក​ផ្នែក​បរិច្ចាគ​អវៈយវៈ​បាន​ចង្អុល​បង្ហាញ​ថា អ្នក​ជំងឺ​ហោចណាស់ ១៧នាក់​ស្លាប់​រាល់​ថ្ងៃ ពី​ក្នុង​ចំណោម​បណ្ដា​អ្នក​ជំងឺ​១០៦ ៦៥៧នាក់ ​ដែល​ដេក​រង់ចាំ​អវៈយវៈ​ផ្លាស់ប្ដូរ​ពី​ការ​បរិច្ចាគ។ ចាំមើល៍​ថា​តើ​ស្ថានភាព​សុខភាព​របស់​ […]


ព័ត៌មាន

FDA អាមេរិកអនុម័តឲ្យ​ប្រើថ្នាំចាក់បង្ការវីរុស HIV គ្រោងចេញនៅ​ឆ្នាំ២០២២

រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​របស់​សហរដ្ឋអាមេរិក​ (FDA) កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​បង្ការ​ការ​ឆ្លង​វីរុស​HIV ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​ថ្នាំ​លេប​ប្រចាំ​ថ្ងៃ​។ ​ថ្នាំ​ប្រភេទចាក់​នេះ ​អាច​ត្រូវ​​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចាក់​បាន​សម្រាប់​តែ​អ្នក​តេស្ដ​អវិជ្ជមាន​វីរុស​HIV ប៉ុណ្ណោះ​។ FDA អាមេរិក​សង្ឃឹម​ថា​ការ​ចេញ​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​នេះ​នឹង​កាត់បន្ថយ​ការ​ឆ្លង​វីរុស ​HIV នៅ​សហរដ្ឋអាមេរិក។ ថ្នាំ​ចាក់​នេះ បើ​តាម​FDA ​ត្រូវ​ចាក់​ដំបូង​ចំនួន​ពីរ​ដូស ដោយ​រំលង​ពេល​មួយ​ខែ​ពី​គ្នា និង​ក្រោយៗ​មក​ទៀត​ត្រូវ​ចាក់​​រាល់​ពីរ​ខែ​ម្ដង​។ ដោយ​កាល​កន្លង​មក​អ្នក​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​HIV បាន​ប្រើ​ប្រាស់​ថ្នាំ​លេប​ប្រចាំ​ថ្ងៃ ដែល​ការ​ប្រើ​ប្រាស់​ថ្នាំ​លេប​នេះ មន្ត្រី​សុខាភិបាល​ថា​ជា​ការ​ពិបាក​មួយ​។ ថ្នាំ​ចាក់​នេះ​អាច​នឹង​ត្រូវ​ចេញ​ឲ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ២០២២ និង​តម្លៃ​វិញ​ប្រហែល​ ៣ ៧០០​ដុល្លារ​ក្នុង​មួយ​ដូស​​។ ចំពោះ​ប្រសិទ្ធ​ភាព​វិញ​អាច​មាន​ចន្លោះ​ពី​ ៦៩​ភាគរយ ទៅ​ដល់​ជាង​ ៩០​ភាគ​រយ អាស្រ័យ​លើ​ប្រភេទ​នៃ​បុគ្គល​ដែល​ងាយ​ប្រឈម​នឹង​វីរុស HIV ដូច​ជា​​បុរស​រួម​ភេទ​ជាមួយ​បុរស ជាដើម​។ ថ្នាំ​ចាក់​នេះ​​អាច​មាន​ផល​រំខាន​មួយ​ចំនួន​ដូច​ជា​ឈឺ​ក្បាល ឈឺ​សាច់ដុំ​តិច​តួច​ អស់​កម្លាំង ឈឺ​ខ្នង និង​ឡើង​រមាស់​ជាដើម​។


ព័ត៌មាន

គួរទិញថ្នាំពន្យារកំណើតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល

កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រសួងសុខាភិបាល​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ ស្តី​ពី​ការ​ចរាចរ​នាំចូល​ថ្នាំពន្យារ​កំណើត​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​។ ផលិត​ផល​ក្លែង​ក្លាយ​ទាំង​នោះ​មិន​មាន​ស្លាក​លេខ​ដែល​បង្ហាញ​ពី​លេខ​ចុះ​បញ្ជី​ជា​មួយ​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ​។ ផលិតផល​ក្លែងក្លាយ​នោះ​គឺ​ស្រដៀង​ទៅ​នឹង​ផលិតផល​ពិត​ប្រាកដ​ដែល​ត្រូវ​បាន​ចែក​ចាយ​ដោយ​ក្រុមហ៊ុន​ស្រប​ច្បាប់​មួយ​នៅ​​កម្ពុជា​ ប៉ុន្តែ​នៅ​តែ​មាន​ភាព​ខុស​គ្នា​ខ្លះៗ​ដែល​អ្នក​ទិញ​​អាច​រក​មើល​បាន​។ ដើម្បី​ជៀស​វាង​ការ​ទិញ​ ឬ​ប្រើប្រាស់​ផលិតផល​ពន្យារកំណើត​ក្លែងក្លាយ​បងប្អូន​ទាំងអស់​គ្នា​គួរ​អនុវត្ត​តាម​ជំហាន​មួយ​ចំនួន​ដូច​ខាង​ក្រោម​។ ទីមួយ ​ផលិត​ផល​ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​ និង​មាន​ស្លាក​សញ្ញា​សម្គាល់​ចែក​ចាយ ​និង​លេខ​ចុះ​លេខ​បញ្ជិកា​នៅ​លើ​ប្រអប់​។ វិធី​មួយ​ទៀត​ដើម្បី​កំណត់​សម្គាល់​គឺ​ផលិតផល​ពិត​ប្រាកដ​មាន​ភ្ជាប់​បរិយាយប័ណ្ណ​ឱសថ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ និង​អង់គ្លេស​ ខណៈ​ដែល​ផលិតផល​ក្លែងក្លាយ​ច្រើន​តែ​មាន​បរិយាយប័ណ្ណ​ឱសថ​ដែល​សរសេរ​ជា​ភាសា​ផ្សេង​ៗ​ទៀត​។ មនុស្ស​គ្រប់​រូប​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​ និង​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ផលិត​ផល​ក្លែងក្លាយ​ ដើម្បី​ធានា​សុវត្ថិ​ភាព​របស់​អ្នក​ប្រើ​ប្រាស់​។ មិន​ត្រឹម​តែ​វេជ្ជបណ្ឌិត ​និង​ឱសថការី​អាច​ចូល​រួម​ក្នុង​ការទប់​ស្កាត់​បញ្ហា​នេះ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​អ្នក​ប្រើប្រាស់​ក៏អាច​រាយការណ៍​ករណី​សង្ស័យ​នៃ​ផលិតផល​ខុសច្បាប់​ និង​ក្លែងក្លាយ​ផង​ដែរ​។ ឱសថ​ស្ថាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លុប​បំបាត់​ឱសថ​ខុស​ច្បាប់ ​និង​ក្លែង​ក្លាយ​ពី​ការ​ធ្វើ​ចរាចរ​នៅ​លើ​ទីផ្សារ ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​។ ក្រសួង​សុខាភិបាល​កំពុង​អនុវត្ត​ច្បាប់ ​និង​បទ​បញ្ជា​យ៉ាង​តឹងរ៉ឹង​ប្រឆាំង​នឹង​ឱសថ​នាំ​ចូល​ខុសច្បាប់​ និង​ក្លែង​ក្លាយ​ ដើម្បី​សុវត្ថិ​ភាព​សុខ​ភាព​សាធារណៈ​។ គ្រប់​ៗ​គ្នា​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​រាយការណ៍​ករណី​ដែល​សង្ស័យ​អំពី​ឱសថ​ខុស​ច្បាប់ ​និង​ឱសថ​ក្លែង​ក្លាយ​មក​កាន់​នាយកដ្ឋាន​ចំណីអាហារ និងឱសថ តាមរយៈ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ទាំង​នេះ៖​ 012 355 161, 011 574 787, 012 983 334, 012 892 022, 017 606 670, 017 866 760, 012 562 446។


ព័ត៌មាន

ផ្ទុះជំងឺគ្រុនឈីកទៀតហើយ ក្រសួងប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន

ជំងឺ​គ្រុនឈីក​គិត​ត្រឹមថ្ងៃ​ទី៩ មិថុនា ២០២១ នេះ មាន​ករណី​សង្ស័យ​ជំងឺ​គ្រុនឈីក ៥១៤នាក់ ដែល ៨៦% នៃ​ករណី​ទាំងអស់​នោះ​មក​ពី​ខេត្តរតនគិរី មណ្ឌលគិរី បាត់ដំបង និង​ខេត្ត​ក្រចេះ។ ក្នុង​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃនេះ​បាន​បញ្ជាក់​ថា ក្នុងចំណោម​ករណី​សង្ស័យ​ទាំង ៥១៤នាក់នោះ មាន ៣៣១នាក់ជាមនុស្ស​ពេញ​វ័យ ១៣៧នាក់​ជា​កុមារ និង៤៥​នាក់​ជា​កុមារ​អាយុ​ក្រោម ៥ឆ្នាំ។ គ្រុនឈីក ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ឈីក បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នេះបើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល។ ១. រោគ​សញ្ញា​ជំងឺ​គ្រុនឈីក ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។ រោគ​សញ្ញា​ទាំង​នោះ​រួមមាន៖ – គ្រុនក្តៅ ៣-៤ ថ្ងៃ – ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង – មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានឲ្យដឹងថាជំងឺ​គ្រុន​ឈីក​នេះ​អាច​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង ដោយ​គ្រាន់​តែ​ផ្ដល់​ថ្នាំ​បំបាត់​គ្រុន​ក្ដៅ​ធម្មតា​ប៉ុណ្ណោះ។ ២. វិធានការ​ការពារ​ជំងឺ​គ្រុនឈីក – បំផ្លាញ​ប្រភព​ដង្កូវ​ទឹក មូសខ្លា – ប្រមូល​រាល់​វត្ថុ​អាច​ដក់​ទឹក​បាន […]


ព័ត៌មាន

ករណីពុលស្រានៅ ៣ខេត្ត មានអ្នកស្លាប់សរុបកើនដល់ ៣១នាក់

ថ្មីៗនេះ​មាន​ករណី​ពុលស្រាស និង​ស្រាថ្នាំ កើត​ឡើង​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​នៅ​ស្រុកល្វាឯម ខេត្តកណ្តាល ស្រុក​កំពង់ត្រាច ខេត្តកំពត និង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ បើតាមសេចក្តីជូនព័ត៌មានរបស់សុខាភិបាល មកដល់ពេលនេះករណីស្លាប់បណ្តាលមកពីពុលស្រា នៅខេត្តទាំង៣  មានចំនួន ៣១នាក់ហើយ។ ករណី​ពុល​ស្រា​ទាំង​នោះ ចាប់ផ្តើម​ឡើង​ដោយ​រោគ​សញ្ញា​ដូចជា ស្រវាំងភ្នែក ព្រិលភ្នែក ណែនដើមទ្រូង ចុកទ្រូង ថប់ដង្ហើម ត្រជាក់ដៃជើង វិល​មុខ ក្អួត ឈឺក្បាល ធេងធោង អស់កម្លាំង ទន់ដៃទន់ជើង និង​សន្លប់ ដោយសារ​តែ​ការ​ផឹក​ស្រាស និង​ស្រាថ្នាំ មាន​សារធាតុ​មេតាណុល​លើស​កម្រិត​ខ្ពស់ ដែល​​បិត ឬ​លាយ​គ្មាន​បច្ចេក​ត្រឹមត្រូវ និង​គ្មាន​ការ​ត្រួតពិនិត្យ។


ចំណេះដឹងទូទៅ

ចាប់បានអាល់កុលក្លែងក្លាយច្រើនណាស់ ទិញមិនស្រួលប៉ះមេតាណុល ប្រើទៅគ្រោះថ្នាក់

ថ្មីៗ​នេះ មន្ត្រី​អគ្គ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ «ក.ប.ប.» នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​បំផ្លាញ​ចោល​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ជិត ១៨តោន ក្រោយ​បង្ក្រាប​បាន​នៅ​រាជធានី​ភ្នំពេញ។ ធ្វើ​ម៉េច​ទើប​ដឹង​ថា អាល់កុល​នោះ​ក្លែង​ក្លាយ ឬមេតាណុល? ចុះ​បើ​យើង​ទិញ​ប៉ះ​អាល់កុល​ក្លែង​ក្លាយ​ប្រើ​ទៅ​​ប៉ះពាល់​អីខ្លះ? ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង ការ​បែងចែក​អាល់កុល​អេតាណុល និង​មេតាណុល មិន​អាច​មើល​ដឹង​តាម​រយៈ​ភ្នែក​ទទេ ការ​ដុត ឬ​ហិត​នោះ​ទេ គឺ​មើលដឹង​តាម​រយៈ​មន្ទីរ​ពិសោធន៍​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា នៅ​ក្នុង​មន្ទីរ​ពិសោធន៍​គេ​​ប្រើ​ឧបករណ៍​ពិសោធន៍​មួយ​ចំនួន​ដើម្បី​អាច​បញ្ជាក់​ថា​សូលុយស្យុង​ដែល​ប្រើ​ គឺ​ជា​អាល់កុល​អេតាណុល​ពិត ឬ​មិន​ពិត។ ដើម្បី​ទទួល​បាន​អាល់កុល​អេតាណុល​ត្រឹមត្រូវ ឱសថការីខាងលើណែនាំឲ្យ​​ទៅ​ទិញអាល់កុល​​ពី​ឱសថ​ស្ថាន​ស្រប​ច្បាប់ ដែល​មាន​លក់និង​គ្រប់គ្រង​ដោយ​ឱសថ​ការី ឬ​សួរ​រក​ប្រភព​អាល់កុល និង​អាច​ស្នើ​សុំ​មើល​វិញាបនបត្រ​ត្រួតពិនិត្យ​របស់​ផលិតផល។ បើ​តាម​ការ​ពន្យល់​របស់​អគ្គ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ សារធាតុ​គីមី​មេតាណុល ​គឺ​ជា​សារធាតុ​ពុល ដែល​គេ​ច្រើន​ប្រើ​ធ្វើ​ជា​សារធាតុ​សម្រាប់​រំលាយ។ ការ​ប្រើប្រាស់​មេតាណុល​ធ្វើ​ជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹម​តែ​មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើ ដូចជា​បណ្តាល​ឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការ​រំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យ​ស្លាប់ បើ​យក​ទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត។


ព័ត៌មាន

សិល្បករនៅហង្សមាស មានតែគ្រួសារ កែវ ចាន់និមល វិជ្ជមានកូវីដ១៩

មានពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយតៗគ្នាថា ក្រៅពីពិធីការនី កែវ ចាន់និមល ក៏មានសិល្បករផ្សេងទៀតឆ្លងកូវីដ ១៩ ដែរ។ បើតាមការលើកឡើងរបស់លោក មាស រិទ្ធី ក្នុងកម្មវិធីផ្សាយផ្ទាល់ព័ត៌មានហង្សមាសពេលព្រឹក មកដល់ម៉ោងនោះ មានតែក្រុមគ្រួសារពិធីការិនី កែវ ចាន់និមលប៉ុណ្ណោះ ដែលមានវិជ្ជមានកូវីដ ១៩ ក្នុងនោះមានអ្នកនាង ស្វាមី និងកូនស្រី។ ចំណែកអ្នកដែលពាក់ព័ន្ធជាមួយពិធីការិនីរូបនេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ចំណែកតន្ត្រីប្រចាំសប្តាហ៍នានា​ រួមទាំងការប្រដាល់របស់ស្ថានីយទូរទស្សន៍ហង្សមាស ត្រូវផ្អាករយៈពេល ១៤ថ្ងៃ។ ចំពោះមូលហេតុដែលធ្វើឲ្យអ្នកនាង កែវ ចាន់និមលឆ្លងកូវីដ១៩ នោះ ដោយសារតែឆ្លងពីលោក អ៊ិន ទីតូ ដែលបានដឹកនាំសិល្បៈករសិល្បៈការិនីថតស្ពតពាណិជ្ជកម្មទាក់ទងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រោយមកអ្នកនាងក៏មានអាការៈមិនស្រួល ទើបធ្វើតេស្តទៅមានវិជ្ជមានកូវីដ១៩តែម្តង។ ចំពោះតារាចម្រៀង ណុប បាយ៉ារិទ្ធវិញ លោក មាស រិទ្ធី ថា តារាចម្រៀងរូបនេះបានយកសំណាកទៅពិនិត្យ តែមិនទាន់ចេញលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រទេ ដោយសារតែតារាចម្រៀងនោះមានអាការៈផ្តាសាយ។ ឯតារាចម្រៀង សុគន្ធនីសា វិញ បានផុសលើបណ្តាញសង្គមថា កន្លងមកនេះខ្លួនមិនបានជួបជាមួយពិធីការិនី កែវ ចាន់និមលទេ​ ហេីយក៏មិនបានដេីរទៅកន្លែងមុខសញ្ញាដែលមានកេីតកូវីដ១៩ ដែរ​ ប៉ុន្ដែ​ខ្លួននឹងបន្តសង្កេតខ្លួនឯងទៀត​ ចាំមេីលលទ្ធផល​ អ្នកដែលយេីងជួបជាប្រយ៉ោល​ តៗ​គ្នា​ […]


ព័ត៌មាន

ខ្មែរយើងប្រយ័ត្ន វៀតណាមប្រឈមនឹងខ្យល់ពុល អាចបង្កឲ្យកើតមហារីក

នៅ​ភាគ​ខាង​ជើង​ឈាង​ខាង​កើត និង​តំបន់​ដី​សណ្ត​ទន្លេ Hong នៃ​ប្រទេស​វៀតណាម​ប្រឈម​នឹង​ខ្យល់​ពុល ពីថ្ងៃទី១-៦ មីនា ២០២១។ នេះ​បើ​យោង​តាម Vietnam News ចេញ​ផ្សាយ​ថ្ងៃ​នេះ។ ខ្យល់​ពុល​នេះ​មាន​លាយ​ជាមួយ​កម្ទេច​ល្អិតៗ​បំផុត ដែល​ជា​ប្រភេទ​លោហៈ​ធ្ងន់ គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​មនុស្ស។ វា​អាច​ផ្តុំ និង​ជ្រៀត​ចូល​ដល់​កូន​ថង់​សួត​តូចៗ និង​ក្នុង​សរសសៃ​ឈាម អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក ឬ​ប៉ះពាល់​ដល់ DNA នាំ​មាន​បម្រែ​បម្រួល​ដល់​សេណេទិក។ ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម បាន​ស្នើ​ឲ្យ​និស្សិត សិក្ខាកាម យោធា-នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​សិក្សា ស្នាក់​នៅ ឬ​មាន​វត្តមាន​ក្នុង​ប្រទេស​វៀតណាម​មាន​ការ​ប្រុង​ប្រយ័ត្ន ចៀស​វាង​ការ​ចេញ​ក្រៅ បិទ​បង្អួច​ពេល​ព្រឹក និង​ត្រូវ​ពាក់​ម៉ាស់​ការពារ​ពេល​ចេញ​ក្រៅ ត្រូវ​លាង​សម្អាត​រន្ធ​ច្រមុះ​នឹង​ទឹក​អំបិល។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ