ពេលគេង ស្រីៗគួរសង្កេតមើល តើធ្លាប់ជួបអាការៈគេងស្រមុក ឬភ្ញាក់មកអស់កម្លាំងដែរទេ? បើមានអាការៈដូច្នេះ គួរប្រុងប្រយ័ត្ន ហើយពិគ្រោះយោបល់ជាមួយពេទ្យ ព្រោះវាអាចពាក់ព័ន្ធនឹងការកើតមហារីក។
ចេញផ្សាយលើគេហទំព័រវេជ្ជសាស្ត្រអង់គ្លេស NHS “ការគេងស្រមុក ឬភ្ញាក់មកអស់កម្លាំង អាចពាក់ព័ន្ធនឹងការកើតមហារីក“។ ការសិក្សានេះ ដំបូងផ្ដើមពិនិត្យលើបញ្ហាស្ទះដង្ហើមពេលគេង (Obstructive Sleep Apnoea (OSA)) ដែលជាស្ថានភាព បំពង់កគ្មានចលនា និងរួមតូច អំឡុងពេលគេង ដោយធ្វើឲ្យការដកដង្ហើម មិនដំណើរការដូចធម្មតា។ ស្ថានភាពបែបនេះ ធ្វើឲ្យមនុស្សភ្ញាក់ឡើង ដើម្បីដកដង្ហើមបានដូចប្រក្រតីវិញ ហើយវាក៏ធ្វើឲ្យមនុស្សអស់កម្លាំងដែរ ដោយសារតែរំខានដល់ដល់ការដេក។ អ្នកមានបញ្ហាស្ទះដង្ហើមពេលគេង ភាគច្រើន ក៏គេងស្រមុកផងដែរ។