home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អង្គុយយូរដូចគ្នា! តែមួយទូរទស្សន៍ មួយទៀតធ្វើការ ផលប៉ះពាល់មិនដូចគ្នាទេ

អង្គុយយូរដូចគ្នា! តែមួយទូរទស្សន៍ មួយទៀតធ្វើការ ផលប៉ះពាល់មិនដូចគ្នាទេ

គ្នាយើង ភាគច្រើន ប្រហែល​ជាបាន​ជ្រាប​ហើយ​ថា ការអង្គុយ​យូរ មិនថា ធ្វើការ មើលទូរទស្សន៍ ឬ​ធ្វើអ្វីនោះ​ទេ ប៉ះពាល់​ដល់​សុខភាព។ ការសិក្សា​របស់​អាមេរិក រកឃើញ​ថា ការអង្គុយ​មើលទូរទស្សន៍​យូរ ប៉ះពាល់​សុខភាព​ជាង​ការអង្គុយ​ធ្វើការ​ទៀត។ ឮដូច្នេះ អ្នក​អង្គុយធ្វើការ​យូរៗ ប្រហែល​ជាសប្បាយ​ចិត្តវិញ​បន្ដិច​ហើយ។

សាកលវិទ្យាល័យ Central Florida នៅ​ទីក្រុង Orlando របស់​អាមេរិក បាន​សិក្សា​លើ​មនុស្ស​ពេញវ័យ ៣.៥៩២​នាក់ ហើយ​បាន​តាមដាន​រយៈពេល ៨ឆ្នាំ។ ក្នុងនោះ ១/៣​នៃអ្នកចូលរួម​ក្នុង​ការសិក្សា អង្គុយ​មើល​ទូរទស្សន៍ លើស ៤ម៉ោង/ថ្ងៃ ១/៣​ទៀត​អង្គុយ​មើល​ទូរទស្សន៍​ពី ២-៤​ម៉ោង/ថ្ងៃ និង ១/៣​ផ្សេងទៀត អង្គុយ​មើលទូរទស្សន៍ តិច​ជាង ២​ម៉ោង។

អំឡុងការសិក្សានេះ មាន​មនុស្ស ២០៥​នាក់​ស្លាប់ និង ១២៩​នាក់ មាន​ជំងឺ​គាំងបេះដូង និង​ដាច់សរសៃឈាម​ខួរក្បាល។ បើប្រៀបធៀប​ជាមួយ​អ្នក​អង្គុយ​មើលទូរទស្សន៍ តិចជាង ២​ម៉ោង/ថ្ងៃ អ្នកអង្គុយ​មើល​ទូរទស្សន៍ លើស ៤​ម៉ោង/ថ្ងៃ បាន​ស្លាប់ និង​មាន​ជំងឺ​សរសៃឈាម​បេះដូង។

ការអង្គុយ​មើល​ទូរទស្សន៍​យូរ ប៉ះពាល់​សុខភាព​ជាង​ការ​អង្គុយ​ធ្វើការ ដោយសារ​ពេល​អង្គុយ​មើល​ទូរទស្សន៍ ពួកគេ​ទម្ងាប់​នៅ​យូរ គេងមិន​គ្រប់គ្រាន់ និង​ញ៉ាំអាហារ​សម្រន់​ថែមទៀត។ នេះបើតាម​លោក Lin Yang អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Calgary ក្នុង​ប្រទេស​កាណាដា។

លោក​បន្ដ​ថា ជាធម្មតា ការគេងមិនបាន​គ្រប់គ្រាន់ និង​ញ៉ាំអាហារ​ដោយ​មិនគិតអីសោះ នាំ​ឲ្យ​ឡើង​ទម្ងន់ និង​បណ្ដាល​ឲ្យ​ប្រឈមនឹង​ជំងឺបេះដូង ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ទាំង​វ័យក្មេង។

អត្ថបទពាក់ព័ន្ធ៖

ប៉ុន្ដែ​ការអង្គុយ​ធ្វើការ​យូរ ក៏ធ្វើ​ឲ្យប៉ះពាល់​ដល់​សុខភាព​ដែរ ដែល​អ្នកជំនាញ ណែនាំ​ឲ្យ​ធ្វើសកម្មភាព​មួយចំនួន អំឡុងពេល​បំពេញ​ការងារ ដូចជា ឡើងតាម​កាំជណ្ដើរ​ជើង ឬដើរ​ទៅ​ញ៉ាំបាយ​ថ្ងៃត្រង់ ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 05/07/2019
x