home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ថៃ ផលិតប្រដាប់តេស្ដជំងឺរបេងខ្លួនឯងបាន តែមួយម៉ោងអាចដឹងថាឈឺឬអត់

ថៃ ផលិតប្រដាប់តេស្ដជំងឺរបេងខ្លួនឯងបាន តែមួយម៉ោងអាចដឹងថាឈឺឬអត់

តាមពិតទៅ​ប្រដាប់តេស្ដ​ជំងឺរបេង (Test Kit) មានប្រើប្រាស់​រាប់ឆ្នាំមក​ហើយ តែថ្មីៗ​នេះ ថៃ​បាន​ផលិត​ប្រដាប់តេស្ដ​ជំងឺនេះ​ដោយខ្លួន​ឯង ហើយ​គ្រោង​ចែកចាយ​ឲ្យប្រើប្រាស់​ទូទាំង​ប្រទេស។

លោក Sukhum Kanchanapimai រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ថៃ បញ្ជាក់​ថា ប្រដាប់តេស្ដនេះ អាច​ពិនិត្យ​ឃើញ​មេរោគ​ជំងឺ​របេង ក្នុង​រយៈពេល ១​ម៉ោង ដូច្នេះ អ្នក​ជំងឺរបេង អាច​ទទួល​ការ​ព្យាបាល​ជំងឺ ភ្លាមៗ។ ប្រដាប់តេស្ដ​ជំងឺ​របេង​នេះ ផលិតដោយ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ថៃ។

ចំណុចល្អ នៃ​ប្រដាប់តេស្ដ​ជំងឺ​ថ្មីនេះ គឺ​អាច​ពិនិត្យ​មេរោគ នៅ​ទីណាក៏បាន ដោយ​មិនចាំបាច់​យកទៅ​កាន់​មន្ទីរពិសោធន៍នោះទេ។ បុគ្គលិក​ផ្នែក​វេជ្ជសាស្ត្រ នៅ​តាម​សហគមន៍ អាច​ពិនិត្យ និង​ចេញ​លទ្ធផល​បាន ខុសពី​ការតេស្ដ​ផ្សេងទៀត ដែល​ត្រូវការ​ម៉ាស៊ីន​ថ្លៃៗ និង​អ្នកជំនាញ ដើម្បី​ពិនិត្យ និង​ចេញលទ្ធផល។

មន្រ្តីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ថៃ បន្ថែម​ថា ប្រដាប់​តេស្ដ​ជំងឺ​របេង​នេះ នឹង​បញ្ជូន​ទៅ​តាម​មន្ទីរពេទ្យ​តាម​សហគមន៍​ទាំងអស់ ទូទាំង​ប្រទេស ដើម្បី​ប្រើប្រាស់។

អត្ថបទពាក់ព័ន្ធ៖ ថៃ ជាប្រទេស​មាន​អត្រាជំងឺ​របេង​ខ្ពស់​បំផុត​លើ​ពិភពលោក

តាមអង្គការ​សុខភាព​ពិភពលោក ប្រទេស​ថៃ មាន​អត្រា អ្នក​កើត​ជំងឺ​របេង ១៥៦​នាក់/១០​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៨។ អង្គការ​ដដែល​នេះ បាន​ដាក់​គោលដៅ​កាត់បន្ថយ​អត្រា​អ្នកកើត​ជំងឺ​របេង ឲ្យ​នៅតិច​ជាង ១០នាក់/១០​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០៣៥ ខាងមុខ។

គួរបញ្ជាក់​ថា ជំងឺរបេង ភាគច្រើន កើតឡើង​លើ​សួត (របេងសួត) ហើយនៅ​មាន​មួយចំនួន​ទៀត កើតឡើង​នៅ​លើផ្នែក​ផ្សេងទៀត នៃ​រាងកាយ។ ថ្មីៗនេះ តារាចម្រៀង​ថៃ នាង Butsaran Thongchiew បាន​ស្លាប់​ដោយ​ជំងឺ​របេង​ប្រភេទ​កម្រ ដែល​កើតនៅ​ក្នុង​ចម្រុះ

 

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 14/07/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត