home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

វីរុសកាចសាហាវ ឆក់យកជីវិតក្មេងប្រុសវ័យ ៩ឆ្នាំ ត្រឹមតែមួយសប្តាហ៍

វីរុសកាចសាហាវ ឆក់យកជីវិតក្មេងប្រុសវ័យ ៩ឆ្នាំ ត្រឹមតែមួយសប្តាហ៍

ក្មេង​តូច​អាយុ​ ៩​ ឆ្នាំ​ម្នាក់ មក​ពី​ក្រុង Milpitas រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែល​មាន​សុខភាព​ល្អ​ធម្មតា ប្រកួត​រហូត​ដល់​ពាន​រង្វាន់​ ប្រភេទ​ខ្សែ​ក្រវ៉ាត់​ខ្មៅ​តៃ​ក្វាន់​ដូ តែ​បែរ​ជា​ ត្រូវ​បាត់​បង់​ជីវិត​ ដោយ​សារ​តែ​វីរុស​ម្យ៉ាង​។

តាម​សារព័ត៌មាន​អាមេរិក កុមារា Tristan Ang ត្រូវ​មេរោគ​ម្យ៉ាង​ ឈ្មោះ Adenovirus ឆក់​យក​ជីវិត​របស់​គេ ត្រឹម​ ១ ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពេល​ កុមារ​​ដើម​កំណើត​អាស៊ី សញ្ជាតិ​អាមេរិក​ រូប​នេះ ទៅ​ប្រកួត​ក្បាច់​គុន​កូរ៉េ​ តៃ​ក្វាន់​ដូ ក្នុង​តំបន់​​នៃ​​រដ្ឋកាលីហ្វ័រញ៉ា។

វីរុស Adenovirus ជា​មេរោគ​ម្យ៉ាង បង្ក​ឲ្យ​ផ្លូវ​ដង្ហើមឈឺ​​ធ្ងន់ធ្ងរ ដោយ​រោគ​សញ្ញា​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​វីរុស​នេះ ដូច​គ្នា​ទៅ​នឹង គ្រុន​ផ្តាសាយ​ធម្មតា ភ្នែក​ឡើង​ក្រហម​ផ្កាឈូក រលាក​សួត ហើយ​ភាគ​ច្រើន​ ជំងឺ​នេះ​បង្ក​ដោយ​វីរុស​នេះ ច្រើន​កើត​ឡើង​លើ​កុមារ​ ធ្វើ​ឲ្យ​ប្រព័ន្ធ​ស៊ាំចាប់​ចុះ​ខ្សោយ​ភ្លាម​ៗ​។

អត្ថបទពាក់ព័ន្ធ៖

មក​ទល់​ពេល​នេះ ទាំង​គ្រូពេទ្យ និង​ឪពុក​ម្តាយ​របស់ Tristan Ang ពុំ​ទាន់​ដឹង​មូលហេតុ​ច្បាស់​លាស់នៅ​ឡើយ ថា​តើ វីរុស​នេះ​ឆ្លង​ទៅ​កុមារ​តូច​ខាង​លើ​ដោយ​របៀប​ណា និងពី​ពេល​​ណា​នោះ​ទេ យ៉ាង​ណា​មិញ ក្រុម​គ្រូពេទ្យ ក៏​កំពុង​ស្រាវជ្រាវ​ ទៅ​លើ​ករណី​ខាង​លើ​នេះ​​យ៉ាង​​ល្អិត​ល្អន់​។​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 15/07/2019
ត្រួតពិនិត្យដោយ សន សុភា