home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វៀតណាមគ្មានជម្រើស​ ក្រៅពីបាញ់ថ្នាំ​បង្ការ​ជំងឺ​ប៉េស្ត​ជ្រូក​ឲ្យជាប់

វៀតណាមគ្មានជម្រើស​ ក្រៅពីបាញ់ថ្នាំ​បង្ការ​ជំងឺ​ប៉េស្ត​ជ្រូក​ឲ្យជាប់

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម និង​អភិវឌ្ឍ​ជន​បទ ​វៀតណាម មក​ទល់​ពេល​នេះ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ នៅ​តែ​មាន​ក្នុង​ប្រទេសវៀតណាម​ បង្ក​ក្តី​បារម្ភ​ខ្លាំង​ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រទេសនេះ ​គ្មាន​ជម្រើស​អ្វី ក្រៅ​តែ​ពី​​ការ​បាញ់​ថ្នាំ​ជីវម៉ាស ការពារ​ជំងឺ​នេះ កុំ​ឲ្យ​រាល​ដាលបន្ត​ទៀត​។

តាម​សារព័ត៌មាន Vietnam News ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម និង​អភិវឌ្ឍ​ជន​បទ ​វៀតណាម Nguyễn Xuân Cường បាន​ប្រកាស​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​កន្លង​ទៅ​ ក្នុង​​សន្និសីទ​ស្តី​ពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ដោយ​បង្គាប់​​ឲ្យ​មន្រ្តី​ និង​អាជ្ញាធរ​មូល​ដ្ឋាន ​យក​ចិត្ត​ទុក​ដាក់ បាញ់​ថ្នាំ​ជីវម៉ាស ឲ្យ​បាន​ខ្ជាប់​ខ្ជួន នៅ​​គ្រប់​ទី​កន្លែងមាន​ចិញ្ចឹម​សត្វ​ជ្រូក។ លោក​ថា ការ​អនុវត្ត​បែប​នេះ ជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត រហូត​ដល់​ជំងឺ​ខាង​​​លើ​នេះស្ងប់​ទៅវិញ​។

ស្រប​តាម​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ខាង​លើ​នេះ គិត​មក​ត្រឹម​ពេល​នេះ​ ស្ទើរ​គ្រប់​ទី​កន្លែង​ចិញ្ចឹម​សត្វ​ជ្រូក​ ក្នុង​ប្រទេស​វៀត​ណាម ត្រូវ​ក្រុម​ជំនាញ​ពិសេស​ផ្នែក​ពី​ក្រសួង​កសិកម្ម​វៀត​ណាម ចេញ​ប្រតិបត្តិការ​​បាញ់​ថ្នាំ​ការពារ ក៏​ដូច​ជា​សម្អាត​គ្រប់​ច្រក​ល្ហក​នៃ​កន្លែង​ចិញ្ចឹម​ជ្រូក រួម​ទាំង​កន្លែង​សម្លាប់​ជ្រូក​យក​សាច់​ជាដើម។

អត្ថបទពាក់ព័ន្ធ៖

ផ្អែក​តាម នាយកដ្ឋាន​សុខភាព​សត្វ​វៀតណាម គិត​ចាប់​ពី​ថ្ងៃ​រាត​ត្បាត​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក តាំង​ពី​ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​០៨ កក្កដា ២០១៩​នេះ វៀតណាម​បាន​សម្លាប់​ជ្រូក​អស់ ​៣,៣​ លាន​ក្បាល​រួម​មក​ហើយ​ ក្នុង​​ប្រតិបត្តិការ​បង្ការ កុំ​ឲ្យ​រាត​ត្បាត​ជំងឺ​នេះ​ធ្ងន់ធ្ងរ​បន្តទៀត។ ​​

ស្របពេល​ជាមួយ​គ្នា​នេះ បណ្តាប្រទេស​មួយចំនួន​មាន​ព្រំ​ដែន​ជាប់រៀតណាម ដូចជា ឡាវ និងកម្ពុជា ក៏កំពុងរងគ្រោះ​ដោយការ​រាតត្បាត​ជំងឺប៉េស្តជ្រូកអាហ្វ្រិក​ដូច​គ្នា ខណៈ​ក្រសួង​សុខាភិបាល​ បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋខ្មែរ​ទាំង​អស់ មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ បើ​ទោះជា​ជំងឺ​សត្វ​មួយ​នេះ មិន​ឆ្លង​ទៅ​មនុស្សក៏ដោយ ប៉ុន្តែ​រាល់​ការ​ចម្អិនសាច់ជ្រូក ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ព្រោះមេរោគអាច​ធន់​ក្នុង​ផលិត​ផល​សត្វជ្រូក និងបរិយាកាស​ខាងក្រៅ បាន​ដល់ទៅ ១ ពាន់ថ្ងៃ​ឯណោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ សន សុភា
អត្ថបទ​ដោយ មាន រតនា
កែ 13/07/2019
x