home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

មង្គលការនៅវៀតណាម ពុលភ្ញៀវជិត ៣០០នាក់

មង្គលការនៅវៀតណាម ពុលភ្ញៀវជិត ៣០០នាក់

ចុងសប្ដាហ៍មុន ពលរដ្ឋវៀតណាម​រាប់រយ​នាក់ បាន​ពុលអាហារ ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ២​កន្លែង ហើយ​ជនរងគ្រោះ ជិត ២០០​នាក់ ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នានា។

នៅព្រឹក​ថ្ងៃទី១៤ ខែ​កក្កដា ២០១៩ រដ្ឋបាល​ខេត្ត Dak Lak របស់​វៀតណាម បាន​បញ្ជាក់​ថា មនុស្ស​លើស ២៦០​នាក់ បាន​ពុលអាហារ និង​ត្រូវកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ៤​កន្លែង នៅក្នុង​ខេត្ត ក្រោយ​ពួកគេ​ញ៉ាំអាហារ ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ២​កន្លែង។

លោក Le Thi Chau ប្រធាន​ទីភ្នាក់ងារ​សុវត្ថិភាព​អាហារ​ប្រចាំខេត្ត Dak Lak បញ្ជាក់​ថា ទីភ្នាក់ងារ បាន​ប្រមូល​គំរូអាហារ ពី​ពិធី​អាពាហ៍ពិពាហ៍​ទាំង ២​ទីតាំង ក្នុង​ស្រុក Buon Don និង​ស្រុក Krong Buk យកទៅ​ពិនិត្យ​ហើយ។

ជាមួយគ្នានេះ មនុស្ស ៧៧​នាក់ កំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ បន្ទាប់ញ៉ាំ​អាហារ​ក្នុងពិធី​អាពាហ៍ពិពាហ៍ ក្នុង​ស្រុក Krong Buk នៅ​យប់​ថ្ងៃទី​១៣ ខែ​កក្កដា ចំណែក​មនុស្ស ៩០​នាក់​ទៀត ក៏បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផងដែរ ក្រោយ​ញ៉ាំអាហារ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ក្នុងស្រុក Buon Don។

អ្នកជំងឺ​ទាំងអស់ មាន​អាការៈ​ក្អួតចង្អោរ និង​ចុកពោះយ៉ាងខ្លាំង មុនត្រូវ​បញ្ចូន​ទៅ​កាន់​មន្ទីរពេទ្យ។ ពេលនេះ ពុំទាន់​មាន​ការបញ្ជាក់​ពីមូលហេតុ​បង្ក​ឲ្យ​មាន​ការពុល​អាហារ​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ទាំង ២​កន្លែង​នៅ​ឡើយទេ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 15/07/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត