home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

កាន់តែធ្ងន់ធ្ងរ ខូចចិត្ត បណ្តាលឲ្យកើតមហារីក

កាន់តែធ្ងន់ធ្ងរ ខូចចិត្ត បណ្តាលឲ្យកើតមហារីក

និយាយ រឿង​ខូចចិត្ត មាន​មនុស្ស​មិនតិចទេ ដែលជួយ​បញ្ហាមួយ​នេះ ដោយសារ​កត្តាផ្សេងៗ។ ខូចចិត្ត អាចបណ្ដាល​ឲ្យ​មនុស្ស​លែងចង់​ធ្វើ​អ្វីៗ ឬលែង​ចង់រស់ក៏មាន ហើយ​មាន​ការសិក្សារ​មួយរកឃើញ​ថា ខូចចិត្ត អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក។

ការសិក្សាពី​មុន រកឃើញ​ថា បញ្ហា​ស្ត្រេសខ្លាំង​នៃ​ការបាត់បង់​មនុស្សជាទី​ស្រលាញ់ ពាក់ព័ន្ធ​ជាមួយ​បញ្ហា​បេះដូង។ ការសិក្សាថ្មីនេះ រកឃើញ​ថា មនុស្ស ១/៦​នាក់ ដែលមាន​រោគសញ្ញា​ខូចចិត្ត មាន​ជំងឺមហារីក។ កាន់តែអាក្រក់​ជាងនេះ​ទៅទៀត ពួកគេ​មិនអាច​រស់នៅ​បានយូរ​ជាង ៥​ឆ្នាំ​ទេ ក្រោយ​ពួកគេ​ធ្វើរោគវិនិច្ឆ័យ ឃើញមាន​ផ្ទុក​ជំងឺ​មហារីក។ ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ WebMD ការសិក្សានេះ ធ្វើឡើង​លើ​មនុស្ស ១.៦០០​នាក់ ដែល​មាន​រោគសញ្ញា​ខូចចិត្ត។

ស្ត្រេស

វេជ្ជបណ្ឌិត Christian Templin មកពី​សាកលវិទ្យាល័យ Zuirch របស់​ស្វីស បញ្ជាក់​ថា ការរកឃើញ​ករណី​ជំងឺ​មហារីកនេះ គឺលើសការ​រំពឹងទុក។ ក្នុងចំណោម ស្ត្រីអាយុ ៤៤​ឆ្នាំ និង​ក្រោមនេះ មាន​អត្រា​រំពឹងកើត​មហារីក ០,៤% ប៉ុន្ដែនៅពេល​មាន​រោគសញ្ញា​ខូចចិត្ត វាកើន​ដល់ ៨%។ ចំណែក​បុរស ពីអាយុ ៤៥-៦៤​ឆ្នាំ មាន​អត្រា​រំពឹង​កើត​មហារីក ២% ប៉ុន្ដែ​នៅពេល​មាន​រោគសញ្ញា​ខូចចិត្ត វាកើន​ដល់ ២២%។ ជំងឺមហារីក ដែល​កើត​ច្រើនជាងគេ មាន​មហារីក​សុដន់ បន្ទាប់មក​មហារីក​ប្រព័ន្ធ​រំលាយអាហារ ប្រព័ន្ធដង្ហើម ប្រដាប់ភេទ និងស្បែក។

អត្ថបទពាក់ព័ន្ធ៖ កុំ​ច្រឡំ​ថា​បាក់​ទឹក​ចិត្ត សញ្ញា​ទាំងនេះ​ជា​ការ​សោកសៅ​ធម្មតា​ប៉ុណ្ណោះ

លោកវេជ្ជបណ្ឌិត បន្ថែម​ថា លោក​មិនច្បាស់ពី​ការ​ពាក់ព័ន្ធ​គ្នាទេ ប៉ុន្ដែ​លោក​កក់​សម្គាល់ថា ស្ត្រេស​កើតចេញ​ពី​រោគសញ្ញា​មហារីក ប្រហែល​បង្ក​រោគសញ្ញា​ខូចចិត្ត។ វាអាចដោយសារ​បម្រែបម្រួល​មេតាប៉ូលិស បណ្ដាល​ឲ្យ​មហារីក អាច​បង្កើន​ហានិភ័យ​នៃ​រោគសញ្ញា​ខូចចិត្ត។ ជាមួយគ្នា​នេះ អ្នកស្រាវជ្រាវ ណែនាំ​អ្នក​ខូចចិត្ត គួរទៅ​ពិនិត្យ​ជំងឺ​មហារីក។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 07/06/2021
ត្រួតពិនិត្យដោយ ដេត ធន្នី