home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

សិង្ហបុរី តេស្ដ App អាចឲ្យអ្នកជំងឺហៅគ្រូពេទ្យ និងឆែកមើលស្ថានភាពសុខភាពខ្លួនឯង

សិង្ហបុរី តេស្ដ App អាចឲ្យអ្នកជំងឺហៅគ្រូពេទ្យ និងឆែកមើលស្ថានភាពសុខភាពខ្លួនឯង

បើនិយាយរឿង​វេជ្ជសាស្ត្រ សិង្ហបុរី​ជាប្រទេស​ឈានមុខគេ​មួយ ទាំងក្នុងតំបន់ និង​ពិភពលោក សម្រាប់​ការពិនិត្យ និង​ព្យាបាល​ជំងឺ។ នៅសប្ដាហ៍នេះ សិង្ហបុរី បាន​ឈានដល់​ការ​តេស្ដសាកល្បង​កម្មវិធី (App) មួយ ដែល​ជួយអ្នកជំងឺ​កំពុង​សម្រាក​លើ​គ្រែ អាចហៅ​គ្រូពេទ្យ មក​ជួយ​លើ​បញ្ហា​ណាមួយ ដោយ​គ្រាន់តែ​ចុច​លើ​អេក្រង់ ​ប៉ុណ្ណោះ។

កម្មវិធីនេះ ឈ្មោះថា MyCare ត្រូវដាក់​ដំណើរការ​សាកល្បង កាលពី​ថ្ងៃ​ទី២២ ខែ​កក្កដា ២០១៩ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកជំងឺ ចូល​មើល​កាលវិភាគ​ថែទាំ​សុខភាព​ប្រចាំ​ថ្ងៃ និង​ព័ត៌មាន​សុខភាព​របស់​ពួកគេ។ ព័ត៌មាន​ទាំងនោះ រួមមាន រោគវិនិច្ឆ័យ លទ្ធផល​ការពិនិត្យ​ឈាម និង​ប្រវត្តិ​ការព្យាបាល​របស់​អ្នក​ជំងឺ។

សម្រាប់​ដំណាក់កាល​សាកល្បង​នេះ កម្មវិធី​ដែល​ដំឡើង​លើ iPad សម្រាប់អ្នក​ជំងឺ​កំពុង​សម្រាក​លើ​គ្រែ បាន​ធ្វើឡើង​លើ​សាល​អ្នកជំងឺ​ចំនួន ២ នៅ​ក្នុង​មន្ទីរពេទ្យ Singapore General Hospital ដោយ​មាន​គ្រែអ្នក​ជំងឺ​សរុប ចំនួន ៥១​គ្រែ។ កម្មវិធីនេះ ក៏អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ ផ្ញើសារ​សួរ​គ្រូពេទ្យ ពី​គម្រោង​ថែទាំ​សុខភាព ឬលទ្ធផល​ការពិនិត្យ​សុខភាព​របស់​ពួកគេ​ផងដែរ។

លោកស្រីគិលានុបដ្ឋាយិកា Tan Sheng Lian បញ្ជាក់​ថា កម្មវិធីនេះ ជួយ​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​អ្នកជំងឺ និង​ពេទ្យ កាន់តែ​ប្រសើរ​ជាងមុន។ ជាងនេះទៅទៀត ដើម្បី​ការពារ​ការសម្ងាត់​របស់​អ្នកជំងឺ រាល់​អ្នកជំងឺ​ទាំង​អស់ មាន​លេខសម្ងាត់ ដែល​អាច​ចូលទៅ​មើល​ព័ត៌មាន ក្នុង​កម្មវិធី​បាន​គ្រប់ពេល។ នៅពេលអ្នក​ជំងឺ ចេញពី​មន្ទីរពេទ្យ ទិន្នន័យ​ព័ត៌មាន នឹងត្រូវ​លុបចេញ​ពី iPad ដើម្បី​ធានា​ថា គ្មាន​ទិន្នន័យ ត្រូវ​រក្សា​ទុក​លើ​ឧបរណ៍​នោះទេ។

ក្រៅពី​ដំណើរការ​សាកល្បង​នៅ​មន្ទីរពេទ្យ Singapore General Hospital សិង្ហបុរី គ្រោង​ដំណើរការ​កម្មវិធី​នេះ នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន​ទៀត ដូចជា មន្ទីរពេទ្យ Changi General Hospital មន្ទីរពេទ្យ KK Women’s and Children’s Hospital និង​មជ្ឈមណ្ឌល​ជាតិ​បេះដូង​សិង្ហបុរី (National Heart Centre Singapore) នៅឆ្នាំ២០២១ ខាងមុខ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 24/07/2019
x