home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ចិនផលិតម៉ាស៊ីនជួយបញ្ចេញទឹកកាម ហើយនាំទៅប្រទេសធំៗច្រើនទៀត

ចិនផលិតម៉ាស៊ីនជួយបញ្ចេញទឹកកាម ហើយនាំទៅប្រទេសធំៗច្រើនទៀត

រៀបការ​យូរហើយ ប៉ុន្ដែ​អត់មាន​កូន អាចបណ្ដាល​ពីបញ្ហា​សុខភាព​ផ្លូវភេទ ទាំង​ភាគី​ប្រុស និងស្រី។ ចំពោះភាគីប្រុស អាច​បណ្ដាល​មក​មេជីវិតឈ្មោល​គ្មាន​គុណភាព ឬបរិមាណ​មេជីវិត​ឈ្មោល​ក្នុង​ទឹកកាម មាន​តិច ហើយ​បើចង់បាន​កូន ចាំបាច់​ត្រូវការ​ការ​បរិច្ចាគមេជីវិត​ឈ្មោល​ពី​ប្រុសៗ​ផ្សេង មក​ជួយ​។

ពាក់ព័ន្ធ​នឹង​ការជួយ​បរិច្ចាគមេជីវិត​ឈ្មោល​នេះ នៅតាម​មន្ទីរពេទ្យ​ចិន​មួយ​ចំនួន មាន​ម៉ាស៊ីន​ជួយ​បញ្ចេញ​មេជីវិត (Automatic Sperm Extractor) សម្រាប់​ជួយដល់​អ្នក​បរិច្ចាគ ដែល​មិនចង់​ប្រើដៃ​ជួយ​ខ្លួនឯង ដើម្បី​បញ្ចេញ​មេជីវិតឈ្មោល។ ម៉ាស៊ីននេះ មាន​បំពង់ម៉ាស្សា​មួយ​នៅខាងមុខ ដែល​អាច​រីកធំ ឬតូច តាម​ទំហំ​របស់​អ្នកប្រើប្រាស់ ហើយ​នៅ​ផ្នែក​ខាងលើ​នៃ​ម៉ាស៊ីននេះ មាន​អេក្រង់​មួយ ដែល​អាច​បង្ហាញ​វីដេអូ សម្រាប់​ជួយ​អ្នកប្រើប្រាស់ ក្នុង​ការ​បញ្ចេញ​មេជីវិត​ឈ្មោល។

ម៉ាស៊ីននេះ ត្រូវប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចិន នា​ឆ្នាំ​២០១២ ហើយ​បាន​នាំចេញ​ទៅ​កាន់​អាមេរិក អាល្លឺម៉ង់ រុស្ស៊ី និង​បារាំង ដើម្បី​ប្រើប្រាស់​ផងដែរ។ ម៉ាស៊ីននេះ ត្រូវបង្កើតឡើង​សម្រាប់​ជាដំណោះស្រាយ​ទៅនឹង​បញ្ហាចំនួន​មេជីវិត​ធ្លាក់ចុះ ជា​បញ្ហាមួយនៅទូទាំង​ប្រទេស​ចិន ខណៈរដ្ឋាភិបាល ព្យាយាម​បង្កើន​អត្រា​ប្រជាជន។

មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត​វេជ្ជសាស្ត្រ Jiangsu Sanwe បញ្ជាក់​ថា មជ្ឈមណ្ឌល​បាន​លក់​ម៉ាស៊ីន​នេះ ១០.០០០​គ្រឿង/ឆ្នាំ។ មជ្ឈមណ្ឌល​ដដែល​នេះ បន្ថែមថា ពីមុន ការ​បញ្ចេញ​មេជីវិត​ឈ្មោល គឺធ្វើឡើង​ដោយ​ប្រើដៃ​ជំនួយ (Masturbation) តែវិធី​នេះ ពិបាក​ប្រមូល​មេជីវិតឈ្មោល ដូច្នេះ​មជ្ឈមណ្ឌល​បាន​បង្កើត​ម៉ាស៊ីន​ជួយ​បញ្ចេញ​មេជីវិត។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 25/07/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត